ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! អតីត​តារា​សម្តែង លោក កា​វី​ន តើ​ចង់​បួស​មួយ​ជី​វិ​.​ត​ឬ​យ៉ាងណា? ក្រោយ​ម្តាយ​ចែក​ឋាន

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ពេល​និយាយ​ដល់​អតីត​តារា​សម្តែង​លោក កា​វី​ន បងប្អូន​ប​មហាជន​អាច​នឹង​ស្គាល់​លោក​ហើយ ដោយ​កាលពី​កន្លង​ទៅ តារា​សម្តែង​ខ្ពស់ស្រឡះ​រូប​នេះ បាន​ជួប​ទុក្ខ​ជាប់​ប្រាណ បន្ទាប់​ពី​អ្នក​ម្តាយ​របស់​លោក​បាន​ចែក​ឋាន​ទៅ​បរមសុខ​

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​អតីត​តារា​សម្តែង​លោក កា​វី​ន បងប្អូន​ប​មហាជន​អាច​នឹង​ស្គាល់​លោក​ហើយ ដោយ​កាលពី​កន្លង​ទៅ តារា​សម្តែង​ខ្ពស់ស្រឡះ​រូប​នេះ បាន​ជួប​ទុក្ខ​ជាប់​ប្រាណ បន្ទាប់​ពី​អ្នក​ម្តាយ​របស់​លោក​បាន​ចែក​ឋាន​ទៅ​បរមសុខ​។

ប្រាកដ​ណាស់ មរណភាព​របស់​អ្នក​មានគុណ គឺជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​អតីត​តារា​សម្តែង​រូប​នេះ ជោកជាំ​ដោយ​ទុក្ខ​ក្នុង​ជី​វិ​.​ត រហូត​លោក​បាន​ទៅ​បួស​មក​ដល់​បច្ចុប្បន្ន​នេះ ដោយ​ធ្វើ​អោយ​មហាជន​ជា​ច្រើន​​ទន្ទឹង​ផ្លូវលោក​ជា​ខ្លាំង​ថា តើ​លោក​អាច​នឹង​វិល​មក​ជា​គ្រហស្ថ ដើម្បី​ចូល​រួមការ​សម្តែង​ជា​ថ្មី​ដែរ​ទេ?​។

ក្នុង​នោះ​ផង​ដែរ ព្រះ​គណ​ម្ចាស់ កា​វី​ន ដែល​បាន​បួស​ជា​ច្រើន​ថ្ងៃខែ ចាប់តាំងពី​ថ្ងៃ​ម្តាយ​របស់​លោក​បាន​ចែក​ឋាន​នោះ នា​ពេល​នេះ​នៅ​ក្នុង​គណនី​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ករប​ស់លោក បាន​បង្ហើប​តម្រុយ​ថា អាច​មាន​សញ្ញា​ដែល​លោក​នឹង​វិល​ត្រឡប់​មក​ឆាក​សម្តែង ឬ​វិ​ថី​សិល្បៈ​វិញ​។

ព្រះ​គណ​ម្ចាស់ កា​វី​ន បាន​សរសេរ​សំ​ណេ​រ​មាន​ខ្លឹមសារ​ថា «​ញោម​ៗ​ផលិតករ អ្នក​ផលិតកម្ម​វិធី​អើយ កុំ​ទាន់​អាល​ភ្លេចមុខ​អាត្មា​អី សូម​ជួយ​ហៅ​ការងារ​អាត្មា​វិញ​ផង នឹង​លាចាក​សិក្ខាបទ​វិល​ចូល​សិល្បៈ​មក​រក​ការងារ​ធ្វើ​វិញ​ឆាប់​ៗ​នេះ​ហើយ​»​។ ដោយ​សំ​ណេ​រ​នេះ អាច​ថា ជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​បងប្អូន​មហាជន​អ្នកគាំទ្រ ហើយ​ក៏​ជា​ការ​ទន្ទឹងរង់ចាំ​ជា​ច្រើន​ថ្ងៃខែ​ផង​ដែរ​នោះ​។

សម្រាប់​ការ​បួស​នេះ កាលពី​កន្លង​ទៅ មាន​បងប្អូន​មហាជន​អ្នកគាំទ្រ​ជា​ច្រើន​បាន​ចោទ​ជា​សំណួរ​ថា តើ​ការ​បួស​នេះ​អស់​មួយ​ជី​វិ​.​ត​ឬ​យ៉ាងណា? ដោយ​ឃើញ​ព្រះ​គណ​ម្ចាស់​បាន​បួស​ជា​ច្រើន​ថ្ងៃខែ និង​ជ្រក​ក្រោម​ព្រះពុទ្ធ​សាសនា?

ប្រាកដ​ណាស់ ពេល​នេះ ព្រះ​គណ​ម្ចាស់ កា​វី​ន ដែល​ធ្លាប់​ជា​អតីត​តា​រាម​សម្តែង តារា​បង្ហាញ​ម៉ូ​ដ​នោះ បាន​និយាយ​ច្បាស់​ថា នឹង​លាចាក​សិក្ខាបទ​វិល​ចូល​សិល្បៈ​មក​រក​ការងារ​ធ្វើ​វិញ​ឆាប់​ៗ​នេះ​ហើយ ពោល​គឺ​អាច​នឹង​ពាក់​កណ្តាលខែ​១២​នេះ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ព្រះ​គណ​ម្ចាស់ កា​វី​ន មាន​សង្ឃដីកា​ថា «​អាត្មា​បួស​គម្រប់​១០០​ថ្ងៃ​ញោមស្រី ដោយ​នឹង​សឹក​ពាក់​កណ្តាលខែ​១២​នេះ​ហើយ​»​។

តាម​រយៈ​ការ​បួស​នេះ​ទៀត​សោត ព្រះ​គណ​ម្ចាស់ កា​វី​ន មាន​សង្ឃដីកា​បន្ត​ថា «​នាំ​គាត់​សាង​សេចក្តី​ល្អ ហើយ​ក្រោយ​បួស​ពី​ការ​ចែក​ឋាន​របស់​អ្នក​ម្តាយ​នេះ ជា​កាតព្វកិច្ច​របស់​កូន គឺ​ការ​បួស​នេះ ហៅ​ថា ការ​ដឹងគុណ​ដល់​គាត់ បើ​សងគុណ គឺ​យើង​សង​មិន​អស់​ឡើយ​»​។

ព្រះ​គណ​ម្ចាស់ កា​វី​ន បាន​មាន​សង្ឃដីកា​បន្ត​ថា «​ពី​ដំបូង​ពិបាកធ្វើ​ចិត្ត​ណាស់ ឈឺចាប់ មាន​វិប្ប​ដិសារី​ដែល​ជួយ​ម្តាយ​មិន​បាន ចង់​ស​ម្លា​.​ប់​ខ្លួន​ទៅ​តាម​ម្តាយ ព្រោះ​ខ្លោចផ្សា​រចិត្ត​សែន​អាណិត​ដល់​ញោមស្រី មិនដឹង​ថា គាត់​ទៅ​ទីកន្លែង​ណា ពិបាក​ម៉េច​ទៅ នៅ​តែ​បារម្ភ​ខ្លាំង តែ​ដល់​បួស​រៀន​វិន័យ ស្តាប់ធម៌ ចិត្ត​ក៏​រឹង​មាំ យល់​ច្បាស់ ពី​ការ​កើត​ចាស់​ឈឺ​ស្លា​.​ប់ ជាទី​បញ្ចប់​របស់​មនុស្ស​គ្រប់​រូប​។ មនុស្ស​ម្នាក់​តែងតែ​របួស និង​ឃ្លាត​ពី​របស់​ដែល​ខ្លួន​ស្រលាញ់​គ្រប់​ៗ​គ្នា ដោយ​ពិចារណា​យល់​ឃើញ​បែប​នេះ ក៏​បន្ត​ជី​វិ​.​តរស់​ដើម្បី​គាត់ រស់​ដើម្បី​ខ្លួនឯង រស់​ដើម្បី​សាង​សេចក្តី​ល្អ និង​កុសល​ល្អ​»​។

តាម​រយៈ​ការ​បួស​នេះ ព្រះ​គណ​ម្ចាស់ កា​វី​ន មាន​សង្ឃដីកា​ថា «​អាត្មា​យល់​ថា វា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​កូន​ៗ និង​ព្រះធម៌​ដែល​ដឹង​គុណូប្បការៈ​ដល់​មាតាបិតា និង​ស្គាល់​តម្លៃ​ថា ព្រះពុទ្ធ​សាសន៍​ពិតជា​អស្ចារ្យ ព្រោះ​អប់រំ​ដឹកនាំ​មនុស្ស​ឱ្យ​ប្រព្រឹត្ត​ល្អ ស្គាល់​ធម៌​ដ៏​បរិសុទ្ធ ជា​ពិសេស​គុណ​ឪពុក​ម្តាយ​»​។

ព្រះ​តេជ​គណ បាន​មាន​សង្ឃដីកា​ថា «​មក​ដល់​ពេល​នេះ បួស​បាន​២​ខែ និង​១១​ថ្ងៃ ដោយ​គ្រប់​១០០​ថ្ងៃ​ញោមស្រី អាត្មា​នឹង​សឹក ប្រហែល​ពាក់​កណ្តាលខែ​១២ ឆ្នាំ​២០២៣​ចុងឆ្នាំ​នេះ​សឹក ហើយ​ត្រូវ​វិល​ចូល​សិល្បៈ​វិញ ដើម្បី​បន្តការងារ​រស់នៅ​បន្ត​ទៀត​»​។

ជា​ចុង​ក្រោយ​ចង់​ផ្តាំ​ទៅ​កូន​ៗ​គ្រប់​រូប​ត្រូវ​ថែរក្សា មើលថែ ឱ្យ​តម្លៃ​ឪពុក​ម្តាយ គោរព​ប្រតិបត្តិ​មាតាបិតា​ឱ្យ​បាន​ល្អ ផ្តល់​សេចក្តីសុខ​ឱ្យ​គាត់​ឱ្យ​បាន​ច្រើន ត្រូវ​ចេះ​ដឹងគុណ និង​សងគុណ​គាត់ ហើយ​សូម​ស្នើ​ដល់​ញោម​ៗ​ផលិតករ ផលិតកម្ម​វិធី បន្ទាប់​ពី​លាចាក​សិក្ខាបទ​ជួយ​ហៅ​ទំនាក់ទំនង​ការងារ​សិល្បៈ​បន្ត​ទៀត​ផង ដើម្បី​បន្ត​ជី​វិ​.​ត​ជា​ប្រចាំ​ថ្ងៃ​ទៅ​មុខ​ទៀត ហើយ​មិនដឹង​ថា តើ​ពួក​គាត់​ភ្លេចមុខ​អាត្មា​ហើយ​ឬ​យ៉ាងណា​ទេ? ព្រោះ​បារម្ភ​ដែរ ពេល​សឹក គឺ​ពឹង​លើ​ការងារ​សិល្បៈ​នេះឯង ដើម្បី​បន្ត​ជី​វិ​.​ត​រស់នៅ​តទៅ​មុខ​ទៀត​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ