ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨វិច្ឆិកា ឆ្នាំ២០២៣ សៀមរាប ទទួលភ្ញៀវទេសចរជាង ៣០ម៉ឺននាក់ ពោធិ៍សាត់ ជិត ៣ម៉ឺននាក់ និងឧត្តរមានជ័យ ជាង ៧ពាន់នាក់។
ក្រសួងទេសចរណ៍ បានប្រកាសថា សម្រាប់ឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ចំនួនប្រមាណ ៣០៤.២០០នាក់ បានអញ្ជើញមកកម្សាន្តខេត្តសៀមរាប។
ចំណែកនៅខេត្តពោធិ៍សាត់ រយៈពេល ៣ថ្ងៃ នៃឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អបអំបុក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួនប្រមាណ ២៩.៨០០ នាក់ បានធ្វើដំណើរកម្សាន្ត តាមគោលដៅទេសចរណ៍នានា ក្នុងខេត្តពោធិ៍សាត់។
ក្រសួងទេសចរណ៍ បន្តថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកកម្សាន្ត តាមរមណីយដ្ឋាននានា ក្នុងខេត្តឧត្តរមានជ័យ មានចំនួនប្រមាណ ៧.១០០ នាក់ សម្រាប់ឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕








ចែករំលែកព័តមាននេះ