រាជធានីភ្នំពេញ ៖ កម្ពុជាទទួលអ្នកទេសចរណ៍ចំនួន២០៨នាក់ ដែលបានហោះហើរត្រង់តាមផ្លូវអាកាសពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី មកមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ សៀម រាបអង្គ រ(SAI) ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថានៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរដឹកអ្នកដំណើរតាមផ្លូវអាកាសចំនួន២០៨នាក់ ហោះហើរត្រង់ចេញពីទីក្រុងសីដនីយ៍ ប្រទេសអូស្ត្រាលី មកចុះចតនៅអាកា សយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) វេលាម៉ោង ១៨:៤០នាទីល្ងាច ដោយប្រើប្រាស់អាកាសយានធុនធំ(Wide-Body Aircraft) ប្រភេទ Boeing 777-200។
ពិធីស្វាគមន៍ជើងហោះហើរដឹកអ្នកដំណើរតាមផ្លូវអាកាសនេះ មានការចូលរួមពីគណៈ ប្រតិភូ ដែលជាថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្នាក់ ដឹកនាំខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករអាកាសយានដ្ឋានអន្ត រជាតិសៀមរាបអង្គរ ផងដែរ។
ប្រភពដដែលបានលើកឡើងថា ការរៀបចំពិធីស្វាគមន៍ជើងហោះហើរនេះ គឺបានបញ្ជាក់ពីលទ្ធ ភាព និងសមត្ថភាពគ្រប់គ្រាន់របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងការទទួលជើងហោះហើរត្រង់ពីតំបន់ឆ្ងាយៗ ដូចជាប្រទេសអូស្ត្រាលី នាថ្ងៃនេះ និងអាចទទួលការចុះចតអាកាសយានធុនធំបាន ម្យ៉ាងវិញទៀតគឺបានបញ្ជាក់ ពីការធានាបាននូវ សន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ និងអ្នកដំណើរតាមផ្លូវអាកាស។ មិនត្រឹមតែប៉ុណ្ណោះ មានការរៀបចំទទួលតាមលក្ខណៈប្រពៃណីជាតិនិងអន្តរជាតិ មានការបាញ់ទឹកអប អរសាទរការមកដល់របស់ អាកាសយាន មានការជូនបាច់ផ្កា និងក្រមា ទៅដល់អ្នកដំណើរតាមផ្លូវអាកាសទាំង២០៨នាក់ផងដែរ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) ដ៏ថ្មីស្រឡាងនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ា
ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលកន្លងទៅ ៕
ចែករំលែកព័តមាននេះ