ខេត្តបន្ទាយមានជ័យ ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានភ្ញៀវជាតិអន្តរជាតិ១ថ្ងៃចេញ-ចូលចំនួន៣,៣៦៩៧នាក់ ក្នុងនោះ មានភ្ញៀវអន្តរជាតិ១,៥២១៩នាក់ គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែត ។
លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រយៈពេល១ថ្ងៃនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវជាតិ និងអន្តរជាតិដែលចេញ-ចូល ឆ្លងកាត់មានចំនួន៣,៣៦៩៧នាក់ (ស្រី១,៥៩៥៩នាក់) ក្នុងនោះ មានភ្ញៀវចូលមានចំនួន១៦,៦៥៦នាក់ (ស្រី១៧,៨៧១នាក់) និងភ្ញៀវចេញមានចំនួន១,៧០៤១នាក់ (ស្រី៨,០៨៨នាក់) ។
លោកបានបញ្ជាក់ថា៖ ក្នុងចំណោមភ្ញៀវចេញ-ចូល មានបរទេសចំនួន៣៣,៦៩៧នាក់ (ស្រី១,៥៩៥៩នាក់) ក្នុងនោះ មានភ្ញៀវបរទេសចំនួន១,៥២១៩នាក់ (ស្រី៧,០៥១នាក់) ។ ភ្ញៀវចូលមកកម្ពុជា មានចំនួន៧,៤៥៦នាក់ (ស្រី៣,៤៣៧នាក់) ភ្ញៀវចេញទៅប្រទេសថៃមានចំនួន៧,៧៦៣នាក់ (ស្រី៣,៦១៤នាក់)។
លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា មានភ្ញៀវចូលមកលេងកាស៊ីណូមានចំនួន៥,៥៥០នាក់ (ស្រី២,៥៤៤នាក់) ភ្ញៀវចេញពីលេងកាស៊ីណូមានចំនួន៥,៥៣៧នាក់ស្រី២,៥៤៣នាក់ ហើយមានប្រជាពលរដ្ឋខ្មែរចេញទៅប្រទេសថៃ១ថ្ងៃមានចំនួន៩,២៧៨នាក់ស្រី៤,៤៧៤នាក់ ប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ១ថ្ងៃមានចំនួន៩,២០០នាក់ស្រី៤,៤៣៤នាក់ ។
ចែករំលែកព័តមាននេះ