រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកនាំគ្នាសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេបានឃើញរូបភាពរបស់តារាកំប្លែងនាយ កុយ បានក្រាបសំពះសែនព្រេនចងដៃ ជាមួយនារីវ័យក្មេងមួយរូប ដែលត្រូវគេបង្ហោះតាមបណ្តាញសង្គម ។

តាមយៈរូបភាពនោះ ត្រូវបានមហាជនផ្ទុះការវែកញែកគ្នា និងដាក់ជាសំណួរសួរគ្នាថា តើរូបភាពសកម្មភាពមួយនេះតារាកំប្លែងនាយ កុយ ពិតជារៀបចំសែនព្រេនជាមួយភរិយាថ្មីវ័យក្មេងមែន ឬក៏ជាឈុតសម្តែង?។
យ៉ាងណាម៉ិញ ជុំវិញការទម្លាយរូបថតមួយសន្លឹកខាងលើនេះនៅលើបណ្តាញសង្គម តារាកំប្លែងចាស់វស្សាលោក ជួង ជី ហៅនាយកុយ បានអះអាងប្រាប់សារព័ត៌មាននៅក្នុងស្រុកមួយថា «ការសង្ស័យចំពោះរូបលោកសែនព្រេនការជាមួយភរិយាវ័យក្មេងនោះ គឺមិនមែនជាការពិតនោះឡើយ ខណៈពេលដែលរូបភាពមួយនេះ ក៏មិនមែនជារូបភាពថ្មីៗដែរ ពោលគឺជារូបភាពចាស់តែប៉ុណ្ណោះ»។

លោកបញ្ជាក់ថា «រូបភាពនោះ គឺជារូបភាពសែនចងដៃក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់លោកប៉ុណ្ណោះ ដោយមិនមែនជាពិធីមង្គលការអ្វីនោះឡើយ»។
គួរបញ្ជាក់ផងដែរថា នាយកុយ និងភរិយាបានលែងលះគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយក្នុងជីវិ.តជាប្តីប្រពន្ធរបស់លោកទទួលបានកូនជាចំណងដៃចំនួន៧នាក់ នៅក្នុងនោះកូន១បានទទួលមរណភាព ចំណែក៤នាក់កំពុងរស់នៅស្រុកខ្មែរ និង២នាក់ទៀតបានចេញទៅរស់ជាមួយភរិយាលោកនៅឯសហរដ្ឋអាមេរិក។ យ៉ាងណាម៉ិញ ចាប់តាំងពីការបែកបា.ក់ភរិយានោះមក នាយ កុយ មិនដែលលេចលឺដំណឹងពីការយកភរិយាថ្មីណាមួយឡើយ ។

តារាកំប្លែងលោក ជួង ជី ហៅ នាយកុយ ត្រូវបានប្រជាជនខ្មែរចាត់ទុកថា ជាកំពូលតារាកំប្លែងមួយរូប ដែលតែងតែបម្រើអារម្មណ៍អ្នកគាំទ្រអស់រយៈពេលរាប់សិបឆ្នាំមកហើយ។ មុនល្បីលើកញ្ចក់ទូរទស្សន៍ តារាកំប្លែងវ័យជាង៦០ប្លាយរូបនេះ ក៏ត្រូវបានគេស្គាល់ថា ជាអ្នកជំនាញល្ខោនបាសាក់ និងជាអ្នកកាត់សក់ការដ៏ឆ្នើមមួយរូប តាំងពីលោកមានវ័យក្មេងមកម្ល៉េះ៕






ចែករំលែកព័តមាននេះ