ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី ទ្រី ដា​ណា ភ្ជាប់ពាក្យ​ជាមួយ​បុរស​វ័យក្មេង​រូប​សង្ហា​ម្នាក់ ដែល​មិនមែន​ជា​លោក សេង មង្គល

5 ខែ មុន
  • ភ្នំពេញ

ម្សិល​ម៉ិ​ញ​នេះ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​ស្ងាត់​ៗ ស្រាប់​តែ​គេ​ឃើញ​ទិដ្ឋភាព​ពិធី​ភ្ជាប់ពាក្យ​របស់​អ្នកជំនួញ​សំបូរ​ទ្រព្យ គឺ​អ្នកស្រី ទ្រី ដា​ណា ជាមួយនឹង​គូ​ដណ្តឹង​ជា​បុរស​វ័យក្មេង​រូប​សង្ហា ដែល​មិនមែន​ជា​តារា​សម្តែង​លោក

រាជធានី​ភ្នំពេញ ៖ ម្សិល​ម៉ិ​ញ​នេះ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​ស្ងាត់​ៗ ស្រាប់តែ​គេ​ឃើញ​ទិដ្ឋភាព​ពិធី​ភ្ជាប់ពាក្យ​របស់​អ្នកជំនួញ​សំបូរ​ទ្រព្យ គឺ​អ្នកស្រី ទ្រី ដា​ណា ជាមួយនឹង​គូ​ដណ្តឹង​ជា​បុរស​វ័យក្មេង​រូប​សង្ហា ដែល​មិនមែន​ជា​តារា​សម្តែង​លោក សេង មង្គល នោះ​ឡើយ​។

ពិធី​ចូល​ចែចូវ ឬ​ស្តីដណ្តឹង​ភ្ជាប់ពាក្យ​របស់​អ្នកស្រី ទ្រី​ដា​ណា នា​ពេល​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ វិច្ឆិកា ឆ្នាំ​២០២៣​ម្សិល​ម៉ិ​ញ​នេះ នៅ​គេហដ្ឋាន​របស់​អ្នកស្រី​ផ្ទាល់​តែ​ម្តង​។ ហើយ​ទិដ្ឋភាព​នៃ​ការ​រៀបចំ​ពិធី​ខាងលើ​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ផ្ទាល់​តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នកស្រី​ផង​ដែរ​។

ពិ​ធិ​ភ្ជាប់ពាក្យ​របស់​អ្នកស្រី ទ្រី​ដា​ណា នា​ពេល​នេះ បាន​ធ្វើ​ឡើង​តាម​គន្លង​ប្រពៃណី និង​មានការ​ចូលរួម​ពី​សំណាក់​សាច់ញាតិ ចាស់ទុំ​ទាំង​សងខាង ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ ក៏​មាន​វត្តមាន​តារា​ល្បី​ៗ​ចូលរួម​ផង​ដែរ មាន​ដូច​ជា ៖ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា​, ពេជ្រ សោភា​, សួ​ស វី​សា និង​លោក ឆឹ​ម សក្ក​ដា ។

យ៉ាងណា គេ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​គូ​ដណ្តឹង​របស់​អ្នកស្រី ទ្រី​ដា​ណា មាន​ប្រភព​មក ពី ណា? តើ​ជា​អ្នកធ្វើការ ឬ​មួយ​ក៏​ជា​អ្នក​រកស៊ី​អ្វី​ឡើយ? ប៉ុន្តែ​គេ​ដឹង​ត្រឹម​ថា អនាគត​ស្វាមី​រូប​សង្ហា​របស់​អ្នកស្រី ក៏​ជាតា​រា Tik Tok ដ៏​ល្បី​ម្នាក់​ផង​ដែរ​។

ទោះបីជា​យ៉ាងណា តាម​រយៈ​ពិធី​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​នេះ មិនមែន​ជា​ការ​សម្តែង​របស់​អ្នកស្រី ទ្រី​ដា​ណា​ឡើយ ហើយ​នា​ពេល​នេះ​ផង​ដែរ ក៏​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​នាក់​សម្តែង​ការ​ខកចិត្ត ត្បិត​កូនកំលោះ​មិនមែន​ជា​តារា​សម្តែង​លោក សេង មង្គល​។ ព្រោះថា កន្លង​មក មហាជន​បាន​កត់សម្គាល់​ពី​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​រវាង​លោក សេង មង្គល និង​អ្នកស្រី ទ្រី​ដា​ណា ខណៈ​ពេល​អ្នក​ទាំង​ពីរ ត្រូវ​បាន​គេ​រំលេច​រូបភាព​ដ៏​ផ្អែមល្ហែម​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

តាម​រយៈ​សកម្មភាព​ទាំង​អស់នោះ ត្រូវ​បាន​គេ​គិត​ថា អ្នក​ទាំង​ពីរ​មិនមែន​ស្និទ្ធស្នាល​ក្នុង​ទិដ្ឋភាព​ការងារ​ជាមួយ​គ្នា​នោះ​ឡើយ ពោល​គឺ​ពួក​គេ​ទាំង​ពីរ អាច​នឹង​មាន​ទំនាក់ទំនង​ក្រៅ​ជាមួយ​គ្នា​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មហាជន​តែងតែ​លើក​សរសើរ​ពី​ភាព​សាក​សម​គ្នា​រវាង​អ្នក​ទាំង​ពីរ ហើយ​គេ​ក៏​តែងតែ​រំពឹង​ទុក​ថា លោក សេង មង្គល នឹង​ដឹក​ដៃ​អ្នកស្រី ទ្រី ដា​ណា ចូល​រោងការ​អំឡុង​ពេល​ណាមួយ​នា​ថ្ងៃ​អនាគត​។

យ៉ាងណា​នៅ​ពេល​នេះ រឿងរ៉ាវ​ត្រូវ​បានដឹង​ច្បាស់​ដូច​ថ្ងៃ​ហើយ ដោយ​អនាគត​ស្វាមី​របស់​អ្នកជំនួញ​សំបូរ​ទ្រព្យ​អ្នកស្រី ទ្រី ដា​ណា នា​ពេល​នេះ គឺជា​បុរស​ផ្សេង ដែល​មិនមែន​ជា​លោក សេង មង្គល ដូច​ការ​រំពឹង​ទុក​របស់​មហាជន​នោះ​ឡើយ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ ចូលរួម​សម្តែង​ការ​អបអរសាទរ និង​ជូនពរ​ចំពោះ​អ្នកស្រី ទ្រី ដា​ណា ដែល​បាន​រក​ឃើញ​ដៃគូរ​ជីវិត បន្ទាប់​ពី​អ្នកស្រី​បាន​រស់​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ