ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​បាន​ទេ​! អតីត​បេក្ខភាព​ចម្រៀង រ៉​ន ចាន់​ឌី​ន ទម្លាយ​អារម្មណ៍​ក្នុង​ពេល​ប្រឡង​បាក់​ឌុ​ប

5 ខែ មុន
  • ភ្នំពេញ

ស្ងាត់​ៗ​ពេញវ័យ​បាត់ អតីត​បេក្ខភាព​ចម្រៀង​កុមារ កញ្ញា រ៉​ន ចាន់​ឌី​ន ដែល​បងប្អូន​មហាជន​អាច​នឹង​ស្គាល់​ហើយ ពេល​នេះ​បេក្ខភាព​រូប​នេះ​ពេញក្រមុំ​ស្តូក ហើយ​ឆ្នាំ​នេះ​កញ្ញា​មាន​វ័យ​១៨​ឆ្នាំ ដែល​ជា​ឆ្នាំ​ដែល​ស្រី​ស្រស់​ត្រូវ​ប្រឡង​ផង​ដែរ​។ ប្រាកដ​ណាស់

រាជធានី​ភ្នំពេញ ៖ ស្ងាត់​ៗ​ពេញវ័យ​បាត់ អតីត​បេក្ខភាព​ចម្រៀង​កុមារ កញ្ញា រ៉​ន ចាន់​ឌី​ន ដែល​បងប្អូន​មហាជន​អាច​នឹង​ស្គាល់​ហើយ ពេល​នេះ​បេក្ខភាព​រូប​នេះ​ពេញក្រមុំ​ស្តូក ហើយ​ឆ្នាំ​នេះ​កញ្ញា​មាន​វ័យ​១៨​ឆ្នាំ ដែល​ជា​ឆ្នាំ​ដែល​ស្រី​ស្រស់​ត្រូវ​ប្រឡង​ផង​ដែរ​។ ប្រាកដ​ណាស់ ស្រី​ស្រស់ រ៉​ន ចាន់​ឌី​ន អតីត​បេក្ខភាព​ចម្រៀង​កុមារ «The Voice Kids Cambodia» រដូវ​កាល​ទី​១ ឆ្នាំ​២០១៧ នា​ពេល​នេះ កញ្ញា​បាន​និង​កំពុង​ប្រឡង​នា​មណ្ឌល វិទ្យាល័យ​ទឹកល្អក់ ដោយ​ដំណើរ​នៃ​ការ​ប្រឡង ក៏​ដូច​ជា​សណ្តាប់ធ្នាប់​នៅ​ទីនោះ គឺ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ស្រី​ស្រស់ រ៉​ន ចាន់​ឌី​ន បាន​ជម្រាប​ជូន​ថា ដំណើរ​នៃ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​សម្រាប់​កញ្ញា​ផ្ទាល់​មាន​អារម្មណ៍​រំភើប​រីករាយ​ជាមួយនឹង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​។ ដោយ​ការ​ប្រឡង​នេះ ពិតជា​ពិសេស​សម្រាប់​កញ្ញា​ផ្ទាល់​។

ស្រី​ស្រស់ រ៉​ន ចាន់​ឌី​ន បានអោយ​ដឹង​បន្ត​ថា សម្រាប់​ថ្ងៃ​ដំបូង សម័យ​ប្រឡង​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្រាប់​វិញ្ញាសា​វិ​ទ្យ​សាស្ត្រ​សង្គម ដោយ​ម៉ោង​ដំបូង​កញ្ញា​រៀង​ភ័យ​បន្តិច តែ​ក្រោយ​ពេល​កញ្ញា​បាន​ឆ្លើយ​សំណួរ​បាន​ខ្លះ​ៗ កញ្ញា​ក៏​មាន​អារម្មណ៍​ថា​ធម្មតា​វិញ ដោយ​កញ្ញា​អាច​សម្រួល​អារម្មណ៍ និង​ធ្វើ​បាន​ច្រើន​គួរសម ដែល​អាច​ធ្វើ​ទៅ​បាន​។

ស្រី​ស្រស់ រ៉​ន ចាន់​ឌី​ន អតីត​បេក្ខភាព​ច្រៀង​កុមារ ដែល​តែងតែ​បំពេរ​អារម្មណ៍​ពុក​ម៉ែ​បងប្អូន​តាម​យៈ​ចម្រៀង​កម្សត់ និង​មនោសញ្ចេតនា​នោះ កញ្ញា​បាន​បន្ត​ថា ចំពោះ​វិញ្ញាសា​សម្រាប់​ការ​ប្រឡង​ដែល​លំបាក គឺ​គណិត​វិទ្យា ប្រព្រឹត្តិ​ទៅ​នា​ព្រឹក​ទី​២​នេះ ដោយ​គណិត​វិទ្យា​នេះ កញ្ញា​គិត​ថា ពិបាក​នឹង​យក​ពិន្ទុ ហើយ​ចំណែក​មុខ​វិជ្ជា​ដែល​កញ្ញា​រំពឹង​ថា នឹង​ធ្វើ​ទៅ​បាន​ល្អ គឺ​ភាសា​ខ្មែរ ព្រោះ​កាលពី​កន្លង​ទៅ កញ្ញា​បាន​ហ្វឹកហាត់​រៀនសូត្រ​បាន​ច្រើន​។ ហើយ​ចំពោះ​មុខ​វិជ្ជា​ភាសា​ខ្មែរ​នេះ​ទៀត​សោត កញ្ញា​ក៏​ទទួល​បាន​ពិន្ទុ​ល្អ​កាលពី​ប្រឡង​ប្រចាំខែ​ផង​ដែរ​។

ស្រី​ស្រស់ ចាន់​ឌី​ន បាន​បន្ត​ថា សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប​នេះ កញ្ញា​ប្រឡង​នៅ​បន្ទប់​ទី​៧ លេខ​តុ​ទី​១៦២ នា​វិទ្យាល័យ​ទឹកល្អក់ ដោយ​ក្នុង​នោះ​ដែរ កញ្ញា គឺ​មាន​ប្អូន និង​ម្តា​យមក​ជួយ​លើកទឹកចិត្ត ផ្តល់​កម្លាំងចិត្ត​ចំពោះ​កញ្ញា​ផ្ទាល់​។

ជា​ចុង​ក្រោយ ស្រី​ស្រស់ រ៉​ន ចាន់​ឌី​ន ពិតជា​អរគុណ​ខ្លាំង​ណាស់​ចំពោះ​ការ​លើកទឹកចិត្ត ផ្តល់​កម្លាំងចិត្ត​ពី​មហាជន ក្នុង​នោះ​ផង​ដែរ កញ្ញា​ក៏​មាន​សារ​ខ្លះ​ៗ ដោយ​កញ្ញា​សូមកុំ​អោយ​បេក្ខជន​ភ័យ ពោល​គឺ​ត្រូវ​តាំងចិត្ត​ធ្វើ​អោយ​បាន​ល្អ ទោះ​សំណួរ​ដែល​បាន​ធ្វើ​នោះ​យ៉ាង​ម្តេច​ក៏​ដោយ ជា​ពិសេស​ត្រូវធ្វើ​អោយ​អស់ពី​លទ្ធភាព​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ