ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ រក​និក្ខេបបទ​មិនឃើញ ក៏​ទៅ​ពឹង​អ្នកកាសែត​ចុះ​ផ្សាយ​ថា សម្តេច​រៀន​មិន​ដល់​ថ្នាក់បណ្ឌិត

11 ខែ មុន

ខេត្តកណ្តាល ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ចំអក​ទៅ​កាន់​អ្នកនយោបាយ​ចាស់វស្សា​មួយ​រូប ដែល​រក​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់​សម្តេច មិនឃើញ បែរជា​ទៅ​ពឹង​អ្នកកាសែត…

ខេត្តកណ្តាល ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ចំអក​ទៅ​កាន់​អ្នកនយោបាយ​ចាស់វស្សា​មួយ​រូប ដែល​រក​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់​សម្តេច មិនឃើញ បែរជា​ទៅ​ពឹង​អ្នកកាសែត ឲ្យ​ជួយ​រក ហើយ​ចុះ​កាសែត​ថា ជា​មនុស្ស​ល្ងង់ ឬ​អ្នក​មិន​ទាន់​រៀន​ចប់​បណ្ឌិត នោះ​ទេ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ​ជិត​២​ម៉ឺន​នាក់ នៅ​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ៖ «​ល្ងាច​មិ​ញ ខ្ញុំ​ភ្ញាក់ ដោយសារ​គេ​ផ្ញើ​វី​ឌី​អូ​មក ឃើញ​អា​ម្សៀ មួយ​នោះ (​ខ្ញុំ​ឈប់​ហៅ​លោក​អ៊ំ ចាស់វស្សា​ហើយ​) បាន​វាយប្រហារ រឿង​និក្ខេបបទ​សញ្ញាបត្រ​បណ្ឌិត (PHD) របស់ខ្ញុំ​ថា ហ៊ុន ម៉ា​ណែ​ត សរសេ​និក្ខេបបទ PHD ប្រហែលជា​ជួល​បរទេស សរសេរ​ឲ្យ​ហើយ បានជា​រក​មិនឃើញ ? គាត់​ផ្អែក​លើ​ជនបរទេស ជា​អ្នកកាសែត​ម្នាក់ ទៅ​រក ដោយ​រក​មិនឃើញ បានជា​ចុះ​កាសែត​។ ខ្ញុំ​ថា យ៉ាប់​ៗ ឬ​ល្ងង់​ម្ល៉េះ​លោក បើ​ចង់បាន មក​សុំ​ខ្ញុំ​មក ខ្ញុំ​ឲ្យ ចាំបាច់​ចុះ​ដល់​កាសែត​» ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ថា គ្រាន់តែ​និក្ខេបបទ​នេះ គ្មាន​អ្វី​ត្រូវ​លាក់បាំង​នោះ​ទេ​។ ខ្ញុំ​សរសេ​បាន​អំពី​ឧស្សាហកម្ម សហគ្រាស ក្រុមហ៊ុន​តូច និង​មធ្យម ហើយ​សារសំខាន់​របស់​វា មាន​អ្វីខ្លះ ដែល​អាច​ជួយ​ឲ្យ​រីក​ចំរើន ។

សម្តេច​ធិ​បតី បាន​បន្ត​ថា មាន​លោក​អ៊ំ​ម្នាក់​នោះ បាន​ស្វែងរក តែ​រក​មិនឃើញ ប៉ុន្តែ​បើ​សិក្សា​ពី​ប្រវត្តិ​លោក​អ៊ំ (​អ្នកនយោបាយ​ចាស់វស្សា ខ្ញុំ​មិន​ចាំ​និយាយ​ចំ​ឈ្មោះ​ទេ​) នោះ​ប្រហែល​រៀន​មិន​បាន​ថ្នាក់បណ្ឌិត (PHD) នោះ​ទេ បានជា​មិន​យល់ ចំពោះ​ការ​ធ្វើ​និក្ខេបបទ​ថ្នាក់បណ្ឌិត​នេះ​។ ការ​ធ្វើ​និក្ខេបបទ​នេះ មាន​រយៈពេល​៥​ឆ្នាំ ហើយ​បាន​ធ្វើការ​ជាមួយ​ទី ប្រឹក្សា​ជាប់​រហូត ដោយ​គ្មាន​អ្នក​ណា​ម្នាក់ អាច​បន្លំ​បាន​នោះ​ទេ​។ ពេល​ចប់ ត្រូវ​ឆ្លងកាត់ នូវ​បណ្តុំ នៃ​សាស្ត្រាចារ្យ ហើយ​ពេល​ការពារ ទីប្រឹក្សា មិន​បាន​អនុញ្ញាត​ឲ្យ​ចូល​ស្តាប់​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា មាន​អ្នកខ្លះ​ថា សម្តេច សរសេរ​និក្ខេបបទ​គ្មាន​ប្រយោជន៍ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ ខ្ញុំ​បាន​សរសេរ​អំពី​ការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​ក្រីក្រ ក្នុង​នោះ ខ្ញុំ​បាន​ចាប់អារម្មណ៍​ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ជា​ច​លករ​មួយ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រទេស ដែល​ចំណុច​នេះ ក៏​ស្រប​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែរ ។

សម្តេច​ធិ​បតី ក៏​បាន​ផ្តាំ​ទៅ​អ្នកនយោបាយ​ចាស់វស្សា ឬ​ម្សៀ ដែល​ចាំតែ​វាយប្រហារ​ក្មេង​ៗ ថា គោលនយោបាយ គឺ​ធ្វើ​ដូច​តែ​គ្នា មិន​ខុស​ពី​អ្វី ដែល​សម្តេច​សរសេ​និក្ខេបបទ​នោះ​ទេ ។

សម្តេច​បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​ដាក់​គោលដៅ នូវ​អ្វី​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​បាន​ចាប់អារម្មណ៍​ពី​ការ​អភិវឌ្ឍ​ប្រទេស​របស់ខ្ញុំ​។ នៅ​ពេល​ខ្ញុំ​សរសេរ​និក្ខេបបទ​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​អនុ​បណ្ឌិត​) ខ្ញុំ​បាន​សរសេរ​ពី​ការ​ដោះស្រាយ​បញ្ហា​ដី​នៅ​កម្ពុជា និង​អ្វី​ដែល​រដ្ឋាភិបាល​ចូលរួម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ