ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់ ណូ ម័​រ ចេញ​មុខ​បញ្ជាក់​ពី​រូបថត​ទើប​បង្ហោះ​ថ្មី​ៗ​ជាមួយ ប៊ុត សីហា ដែល​កំពុង​ជាប់​ឃុំ

6 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង និង​ពិធី​ការិនី ណូ​ម័​រ បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​នាង​ទើបតែ​បង្ហោះ​រូបភាព​ថ្មី​មួយ​សន្លឹក​ជាមួយ​លោក ប៊ុត សីហា ក្នុង​ពេល​ដែល​អតីត​តារាចម្រៀង​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី ណូ​ម័​រ បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​នាង​ទើបតែ​បង្ហោះ​រូបភាព​ថ្មី​មួយ​សន្លឹក​ជាមួយ​លោក ប៊ុត សីហា ក្នុង​ពេល​ដែល​អតីត​តារាចម្រៀង​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា កំពុង​តែ​ជាប់​ឃុំ ដោយសារ​ការ​ជួញដូរ​គ្រឿ​.​ង​ញៀ​.​ន​។

រូបភាព​មួយ​សន្លឹក​ត្រូវ​បាន​ស្រី​ស្អាត ណូ​ម័​រ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​២៤ ខែតុលា ឆ្នាំ​២០២៣ បង្ហាញ​ពី​សកម្មភាព​ថត​រួម​គ្នា​មួយ​ជាមួយ​លោក ប៊ុត សីហា ដោយ​អម​ជាមួយ​សំ​ណេ​រថា «​ជា​ពិធី​ការិនី បទ​ស​ម្ពា​សន៍ វត្តមាន​តារា​កិត្តិយស​លោក ប៊ុត សីហា​»​។

ការ​បង្ហោះ​ខាងលើ​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ខណៈ​ពេល​ដែល​មាន​អ្នកខ្លះ​បាន​ដាក់​ចេញ​នូវ​សំណួរ​ស្រ​ដៀង​គ្នា​ថា «​តើ​រូបភាព​នេះ​ថត​នៅ​ពេល​ថ្មី​ៗ​នេះ ឬ​យ៉ាង​ណា?»​។ ក្នុង​ពេល​អ្នកខ្លះ​ទៀត​ក៏​បាន​ដាក់​ជា​ច​ម្ង​ល់​ថា «​តើ ប៊ុត សីហា បាន​ចេញពី​ឃុំ​វិញ​ហើយ​ឬ?​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ តារា​សម្តែង ណូ​ម័​រ បាន​ចេញ​មុខ​បកស្រាយ​តាម​រយៈ​ការ​ខ​មិន​ពីក្រោម​រូបភាព​ដែល​នាង​បាន​បង្ហោះ​ជាមួយ​លោក ប៊ុត សីហា នោះ​ថា «​អធ្យាស្រ័យ​បងប្អូន នេះ​ជា​រូប​កាលពី​ប៉ុន្មាន​ខែ​មុន ដោយសារ​ក្រុមការងារ​ទើបតែ​ផ្ញើរ​រូប​មក ក៏​យក​មក​បង្ហោះ​ទុកជា​អនុ​ស្សារី​យ៍​ប៉ុណ្ណោះ»។

ជា​ការ​កត់សម្គាល់ អតីត​ម្ចាស់​ជ័យ​លា​ភី​លេខ​១ របស់​កម្មវិធី​ប្រឡង​ចម្រៀង «The Voice Cambodia» រដូវ​កាល​ទី​១ គឺ​លោក ប៊ុត សីហា និង​បក្សពួក​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ស្ថិត​នៅ​ក្នុងភូមិ​ត្រាំខ្នា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ស្រ​ដៀង​ករណី​ខាងលើ​នេះ​ដែរ លោក ប៊ុត សីហា ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ម្តង​ដែរ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន កាលពី​អំឡុង​ឆ្នាំ​២០១៨ ស្ថិត​ក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​ពេល​ដែល​លោក​បាន​ទិញ​គ្រឿ​.​ង​ញៀ​.​ន ដើម្បី​យក​មក​ជក់​។ យ៉ាងណា​អំឡុង​ពេល​នោះ ក្រុម​គ្រួសារ​របស់​លោក​បាន​ចេញ​មុខ​ធានា​ឲ្យ​លោក​ចេញ​មក​វិញ ដើម្បី​ធ្វើការ​អប់រំ និង​ដាក់​នៅ​កន្លែង​បន្សាប​គ្រឿ​.​ង​ញៀ​.​ន​។

គួរ​រំលឹក​ថាតារាចម្រៀង ប៊ុត សីហា និង​បក្ខពួក ត្រូវ​នគរបាល​ឃាត់ខ្លួន ពាក់ព័ន្ធ​គ្រឿង​ញៀ​.​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ