ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​ដែល​មិន​ទាន់​ប្រមូល​ផល​ត្រូវ​លិចលង់​ខ្ទេច​ដោយ​​សារ​ទឹកជំនន់

6 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​ដែល​មិន​ទាន់​បាន​ប្រមូល​ផល​ត្រូវ​លិចលង់​ដោយសារ​ទឹកជំនន់ ដែល​មាន​ចំនួន​៣,២៦០​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​១៨​ហិ​កតា គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ លោក…

ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​ដែល​មិន​ទាន់​បាន​ប្រមូល​ផល​ត្រូវ​លិចលង់​ដោយសារ​ទឹកជំនន់ ដែល​មាន​ចំនួន​៣,២៦០​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​១៨​ហិ​កតា គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​រង​ផល​ប៉ៈ​ពាល់​ដោយសារ​ទឹកជំនន់​លិច​ស្រូវ​មាន​ចំនួន​៨​ឃុំ (​ស្មើ​៧២​ភូមិ​) បាន​ប៉ះពាល់​លិច​ស្រូវ​មិន​ទាន់​ប្រមូល​ផល​មាន​ផ្ទៃដី​ចំនួន​២,៨៣២​ហិ​កតា មាន​ស្រូវ​សែន​ក្រអូប និង​ស្រូវ​អ៊ី​អ៊ែរ​ ស្រូវ​ស្រ​ង៉ែ ដែល​ជា​ប្រភេទ​ស្រូវ
​មិន​ប្រកាន់រ​ដូច និង​ដំណាំ​រួម​ផ្សំ​មាន​ផ្ទៃដី​៨​ហិ​កតា មាន​ដំណាំ​ប្រចាំ​ថ្ងៃ និង​ដំឡូង​មី និង​ពោត
លោក​​បាន​បញ្ជាក់​ទៀត​ថា រហូត​ពេល​នេះ ទឹក​នៅ​ផ្នែក​ខាងលើ​ត្រូវ​បាន​ស្រក​ជា​បណ្តើរ​ៗ​ហើយ​អាច​ថា ស្រូវ​ដែល​រង​ផល​ប៉ះពាល់​ដែល​មិន​លិចលង់​ធ្ងន់ធ្ងរ​ពេល​ទឹក​ស្រក​អស់​អាច​ប្រមូល​ផល​បាន​ខ្លះ​កាលពី​ទឹកជំនន់​ជន់​លិច​ដំបូង ឯកឧត្តម​អភិបាលខេត្ត​បាន​ដឹកនាំ​កម្លាំង​ទាំង​បី​ស្ថាប័ន​រាប់រយ​នាក់​បាន​ជួយ​ប្រមូល​ផល​ដណ្តើម​ពី​ទឹក​លិច​បាន​ចំនួន​ដែរ ។

លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ថា នៅ​ក្រុង​សិរី​សោភ័ណ​ស្ថានភាព​ដូច​ជា​នៅ​ស្រក​តិចតួច​ណាស់​ដោយ​ទឹក​ស្រង់​ពី​ស្រុក​មង្គល​បូ​រី និង​ស្រុក​អូរ​ជ្រៅ​ជន់​លិច​ស្រូវ​មាន​ផ្ទៃដី​ចំនួន​៤២៨​ហិ​កតា ដំណាំ​រួម​ផ្សំ​លិច​មាន​៨​ហិ​កតា និង​ស្រូវ​លិច​ទាំងស្រុង​២២​ហិ​កតា ។


មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ