ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងជោលី ​និងគូស្នេហ៍បង្ហាញ​ពី​ភាព​កាន់តែ​​​ស្និទ្ធ​ស្នាល​​គ្នា​នៅ​​មហោស្រព​ភាពយន្ត​​ក្រុង​កាន​

14 ឆ្នាំ មុន

នាងអេនចេលីណា ជោលី ​​និងគូស្នេហ៍​​របស់​នាង​​​គឺ​លោកប្រេតភីត ​ជា​តារា​ភាពយន្តហូលីវូដ ​ល្បីឈ្មោះ​​​ កាលពីថ្ងៃទី​​១៦ ឧសភា ​​កន្លង​មក ​​បានធ្វើ​​ឱ្យ​ជាង​ថត​ក្នុង​ចំនួន​​​ដ៏ច្រើន​​​ប្រញាយ​គ្នា​​ថត​រូប​ពួកគេ ​នៅក្នុងមហោស្រព​ភាពយន្ត​​អន្តរជាតិ ​ដែលកំពុងប្រព្រឹត្ត​ទៅ​​​នៅក្នុងទីក្រុង​​កាន ភាគ​ខាងត្បូង​ ប្រទេសបារាំង ។ ​​នាង​ជោ​លី ​និងលោកប្រេត​ភីត បានបណ្តើរ​គ្នា​​នៅលើ​​​កម្រាល​​ព្រំ​ក្រហម​នៅ​ចំពោះ​​​មុខ​អ្នក​​ថត​​ជា​ ច្រើ​ន​នាក់​ នៅពេល​ពួកគេ​ចូលរួម​ផ្សាយ​ពាណិជ្ជ​កម្ម​​ខ្សែ​ភាពយន្តរបស់ពួកគេ​​រឿង «ដើមឈើ​​ជីវិត» ​ដែល​ចូល​រួមដាក់បញ្ចាំង​​​ប្រកួត​ដណ្តើម​​​ពាន​រង្វាន់​​ស្លឹក​ដូង​មាស​។​

នាងអេនចេលីណា ជោលី ​​និងគូស្នេហ៍​​របស់​នាង​​​គឺ​លោកប្រេតភីត ​ជា​តារា​ភាពយន្តហូលីវូដ ​ល្បីឈ្មោះ​​​ កាលពីថ្ងៃទី​​១៦ ឧសភា ​​កន្លង​មក ​​បានធ្វើ​​ឱ្យ​ជាង​ថត​ក្នុង​ចំនួន​​​ដ៏ច្រើន​​​ប្រញាយ​គ្នា​​ថត​រូប​ពួកគេ ​នៅក្នុងមហោស្រព​ភាពយន្ត​​អន្តរជាតិ ​ដែលកំពុងប្រព្រឹត្ត​ទៅ​​​នៅក្នុងទីក្រុង​​កាន ភាគ​ខាងត្បូង​ ប្រទេសបារាំង ។ ​​នាង​ជោ​លី ​និងលោកប្រេត​ភីត បានបណ្តើរ​គ្នា​​នៅលើ​​​កម្រាល​​ព្រំ​ក្រហម​នៅ​ចំពោះ​​​មុខ​អ្នក​​ថត​​ជា​ច្រើ​ន​នាក់​ នៅពេល​ពួកគេ​ចូលរួម​ផ្សាយ​ពាណិជ្ជ​កម្ម​​ខ្សែ​ភាពយន្តរបស់ពួកគេ​​រឿង «ដើមឈើ​​ជីវិត» ​ដែល​ចូល​រួមដាក់បញ្ចាំង​​​ប្រកួត​ដណ្តើម​​​ពាន​រង្វាន់​​ស្លឹក​ដូង​មាស​។​
នៅថ្ងៃ​នោះ​​​នាង​ជោលី ​ស្លៀក​រ៉ូប​ពណ៌​​សូកូ​ឡា ​​គួរ​ឱ្យចាប់​​អារម្មណ៍​​មួយ​ឈុត​ឆែក​​ដល់​គល់ ​ភ្លៅ​ ធ្វើ​​ឱ្យ​​​​អ្នក​​​​​ចូល​​រួមមាន​ការ​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​។​
ក្នុង​មហោស្រព​​​ភាពយន្ត​​អន្តរជាតិ​ក្រុងកាន ​លើកទី​​៦៤ នេះ​នាង​ជោលី និង​​លោកប្រេត​ភីត ជា​គូ​ដែល​គេ​ចាប់អារម្មណ៍​បំផុត ព្រោះ​​​អ្នកទាំង​​ពីរជា​គូ​ស្នេហ៍​ដែលបណ្តើរ​​​​គ្នា​យ៉ាង​​ផ្អែមល្អែម​​​បំផុត​។​
នាងជោលី ​និង​លោកប្រេតភីត ​​មានទំនាក់​ទំនង​​​ស្នេហា​​ជាមួយគ្នារយៈ​ពេល​​​ជាច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​​​មិនទាន់​រៀបការ​នៅ​ឡើយទេ ។ ​​បច្ចុ​ប្បន្ន​​​ពួកគេទាំង​២​​មានកូន​​៦​នាក់ គឺ​​​កូនបង្កើត​​​៣​នាក់ និងកូនចិញ្ចឹម​​​៣នាក់ ​ក្នុងចំណោម​កូនចិញ្ចឹម​​ទាំង​​៣នាក់​នោះ​ ម្នាក់​សុំពីប្រទេស​កម្ពុជា​ដែល​ក្មេង​ប្រុស​​នោះឈ្មោះ​ម៉ាដុក ៕