ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រចនា រ៉ា​វ៉ា​ឌី ប្រកាស​ទទួល​ផ្សព្វផ្សាយ​ផលិតផល​​ក្នុងស្រុក​ជំនួសផលិតថៃ​ ដោយ​មិន​គិតថ្លៃ​ ​

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង រចនា រ៉ា​វ៉ា​ឌី បាន​ប្រកាស​ដោយ​ការ​ស្ម័គ្រចិត្ត​ជួយ​ផ្សព្វផ្សាយ​ពី​ផលិតផល​ក្នុងស្រុក​បន្ត​ដោយ​មិន​គិតថ្លៃ ដើម្បី​អោយ​បងប្អូន​ខ្មែរ​យើង​បានដឹង​ជំនួស​ការ​ប្រើប្រាស់​ផលិតផល​មក​ពី​ប្រទេស​ថៃ ក្នុង​ពេល​ដែល​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​របស់​ប្រទេស​ថៃ ។ តាម​រយៈ​បណ្តាញ​សង្គម​តារា​ស្រី​រូប​នេះ​​បាន​លើក​ឡើង​ថា…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង រចនា រ៉ា​វ៉ា​ឌី បាន​ប្រកាស​ដោយ​ការ​ស្ម័គ្រចិត្ត​ជួយ​ផ្សព្វផ្សាយ​ពី​ផលិតផល​ក្នុងស្រុក​បន្ត​ដោយ​មិន​គិតថ្លៃ ដើម្បី​អោយ​បងប្អូន​ខ្មែរ​យើង​បានដឹង​ជំនួស​ការ​ប្រើប្រាស់​ផលិតផល​មក​ពី​ប្រទេស​ថៃ ក្នុង​ពេល​ដែល​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​របស់​ប្រទេស​ថៃ ។

តាម​រយៈ​បណ្តាញ​សង្គម​តារា​ស្រី​រូប​នេះ​​បាន​លើក​ឡើង​ថា នាង​ខ្ញុំ​អាច​ជួយ​ទទួល​ផលិតផល​ក្នុងស្រុក​ទាំងអស់​​យក​មក​ផ្សព្វផ្សាយ ​ដើម្បី​ចែករំលែក​ឲ្យ​បងប្អូន​ដឹង​ពី​ផលិតផល​ក្នុងស្រុក​ឲ្យ​កាន់តែ​ច្រើន ជា​ពិសេស ​ផលិតផល​មួយ​ចំនួន​ដែល​ប្រទេស​ថៃ​មាន​ប្រទេស​កម្ពុជា​យើង​ក៏​មាន​ហើយ​ជា​ផលិតផល​ចាំបាច់​ដែល​ត្រូវ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។

នាង​បន្ត​ថា ក្នុងអំឡុងពេល​នេះ​ បងប្អូន​យើង​កំពុង​ធ្វើ​ពហិការ​មិន​ប្រើប្រាស់ និង​នាំ​ចូល​ផលិតផល​ថៃ​មក​កាន់​កម្ពុជា​ចាប់ពី​ពេល​នេះ​តទៅ ដូច្នេះ​ អំឡុង​ពេល​នេះ​យើង​ក៏​អាច​ពិបាក​រក​ផលិតផល​ណា​មក​ជំនួស​ផលិតផល​ថៃ​ភ្លាម​ៗ ហេតុនេះ​ ក្នុង​នាម​ជា​សិល្ប​ការិនី និង​ជា​អ្នក​ផ្សព្វផ្សាយ​នូវ​សម្លេង​មួយ​រូប​គឺ​អាច​ជួយ​យក​ផលិតផល​ក្នុងស្រុក​ទាំងអស់​យក​មក​ផ្សព្វផ្សាយ​បន្ត ។

នាង​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​អោយ​បងប្អូន​ទាំងអស់​បាន​ស្គាល់​ពី​ផលិតផល​ក្នុងស្រុក​ឲ្យ​កាន់តែ​ច្រើន ជា​ពិសេស​ ផលិត​ថៃ​ណា​មាន ផលិតផល​ខ្មែរ​យើង​ក៏​មាន ង​ហើយ​ក៏​ជា​ផលិតផល​ចាំបាច់​ដែល​យើង​អាច​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។

យ៉ាងណា​ បើ​តាម រចនា រ៉ា​វ៉ា​ឌី យើង​ចាប់ផ្តើម​ជាតិនិយម​គឺ​ល្អ ប៉ុន្តែ​យើង​គួរ​ទុក​ពេលវេលា​ឲ្យ​សហ​គ្រិន​ខ្មែរ​របស់​យើង​ខ្លះ ដោយ​ចាត់​ទុក​ថា នេះ​គឺជា​ការ​ជួយ​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​យើង​ជា​បណ្តោះ​អាសន្ន ក៏​ដូច​ជា​ទុក​ឱកាស​ឲ្យ​បងប្អូន​ដែល​ជា​សហគ្រិន​របស់​យើង​បង្កើត​ផលិតផល​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ។

គួរ​បញ្ជាក់​ថា តារា​សម្តែង​នាង រចនា រ៉ា​វ៉ា​ឌី គឺជា​អ្នក​សិ​ល្បៈ​មួយ ក៏​ដូច​ជា​អ្នកសិល្បៈ​ជា​ច្រើន​ទៀត​បាន​ចូលរួម​យ៉ាង​សកម្មភាព​នៅ​ក្នុង​យុទ្ធនាការ​នានា ក៏​ដូច​សកម្មភាព​សប្បុរសធម៌ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​កងទ័ព​ជួរ​មុខ និង​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ