ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា បន្ត​ជួសជុល​បង្គាន់​ដៃ​នាគ ប្រាសាទអង្គរវត្ត

1 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បន្ត​ជួសជុល​បង្គាន់​ដៃ​នាគ ខឿន​ផ្ទាល់​ដី ប្រវែង​ជិត​២០​ម៉ែត្រ ទៅ​ខាងកើត នៃ​ជណ្ដើរ​ទិស​ខាងត្បូង​របស់​ប្រាសាទអង្គរវត្ត…

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បន្ត​ជួសជុល​បង្គាន់​ដៃ​នាគ ខឿន​ផ្ទាល់​ដី ប្រវែង​ជិត​២០​ម៉ែត្រ ទៅ​ខាងកើត នៃ​ជណ្ដើរ​ទិស​ខាងត្បូង​របស់​ប្រាសាទអង្គរវត្ត ថែម​ទៀត ក្រោយ​បាន​ពង្រឹង​រចនា​សម្ពន្ធ​ខឿន និង​ផ្នែក​ក្បាល​នាគ​រួចរាល់ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ។

បុរាណ​វិទូ និង​ជា​ភ្នាក់ងារ​អភិរក្ស​ប្រាសាទអង្គរវត្ត នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា លោក ស៊យ សុភា​រិ​ន្ទ ឲ្យ​ដឹង​ថា បច្ចុប្បន្ន សម្រេច​បានការ​ងារ​ជួសជុល​ពង្រឹង​គ្រឹះ​ជណ្តើរ និង​គ្រឹះ​បង្គាន់​ដៃ​នាគ ដែល​ស្រុត​ចុះ ដោយសារ​ទឹក​ហូរ​ច្រោះ​។ ជាមួយ​គ្នា​នេះ ក្រុមការងារ ក៏​បាន​កាយ​កំណក​ដី បើក​ប្រព័ន្ធ​ផ្លូវ​រំដោះ​ទឹក​បុរាណ​ឡើង​វិញ ការពារ​កុំឱ្យ​ទឹក​ជ្រាប​ចូល​តាម​មុខដំណ​ថ្ម ដែល​ជា​ហេតុ ធ្វើ​ឱ្យ​គ្រឹះ​ចុះ​ខ្សោយ​បន្ត​ទៀត ។

លោក សុភា​រិ​ន ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ជួសជុល​ពង្រឹង​គ្រឹះ​រួច​ហើយ ក្រុមការងារ​រៀបចំ​ដាក់​ទ្រនាប់ជើង​នាគ និង​ក្បាល​នាគ​ឡើង​វិញ​។ ដោយឡែក នៅ​ក្នុង​ការងារ​នេះ ក៏​ត្រូវ​រើ​បង្កាន់ដៃ​នាគ ប្រវែង​១៥​ម៉ែត្រ បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ