ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត Engfa ចេញ​មុខ​សុំ​ទោស ក្រោយ​ត្រូវ​គេ​រិះគន់​រឿង​យក​ជើង​ទាត់​សំពត់​ស្រី​ស្រស់ Nano (​វី​ដេ​អូ​)

1 ឆ្នាំ មុន

ថ្មី​ៗ​នេះ Miss Grand Thailand គឺ​កញ្ញា អ៊ី​ង​ហ្វា ត្រូវ​បាន​គេ​អញ្ជើញ​មក​ចូលរួម​នៅ​ក្នុង​កម្មវិធី​សម្ពោធ​រឿង​មួយ មានឈ្មោះ​ថា «The Creator នៅ Hall Para Gon Cineplex Siam Paragon» ហើយ​នាង​ក៏​បាន​ចេញ​មុខ​មក​និយាយ​រៀបរាប់​ផង​ដែរ ស្រប​ពេល​បើក​សម្ពោធ​រឿង​នោះ​។ ដោយ​នាង​ប្រាប់​អំពី

ប្រទេស​ថៃ ៖ ថ្មី​ៗ​នេះ Miss Grand Thailand គឺ​កញ្ញា អ៊ី​ង​ហ្វា ត្រូវ​បាន​គេ​អញ្ជើញ​មក​ចូលរួម​នៅ​ក្នុង​កម្មវិធី​សម្ពោធ​រឿង​មួយ មានឈ្មោះ​ថា «The Creator នៅ Hall Para Gon Cineplex Siam Paragon» ហើយ​នាង​ក៏​បាន​ចេញ​មុខ​មក​និយាយ​រៀបរាប់​ផង​ដែរ ស្រប​ពេល​បើក​សម្ពោធ​រឿង​នោះ​។ ដោយ​នាង​ប្រាប់​អំពី​ឧប្បត្តិហេតុ​កាលពី​កន្លង​ទៅ ក្រោយ​ធ្លាយ​ចេញ​នៅ​រូបភាព ក៏​ដូច​ជា​វី​ដេ​អូ ដែល​នាង​យក​ជើង​ទៅ​ទាត់​ស្បៃ​សំពត់​របស់ Miss Grand Cambodia គឺ​កញ្ញា Nano ខណៈ​ពេល​កំពុង​បង្ហាញខ្លួន​នៅ​លើ​ឆាក​ប្រទេស​ថៃ​។

ក្រោយ​ពេល​រឿង​មួយ​នេះ សាយភាយ​ផ្ទុះ​នៅ​មតិ​រិះគន់​មិន​ពេញចិត្ត រហូត​កក្រើក​ពាសពេញ​បណ្ដាញ​សង្គម​មិន​ឈប់​រួច​មក ស្រី​ស្អាត Engfa ក៏​បាន​លើកដៃ​សុំ​ទោស​ទៅ​ភាគី​ម្ខាង​ទៀត​ដែល​ត្រូវជា Miss Grand Cambodia នៅ​ក្នុង​កម្មវិធី​។

នៅ​ក្នុង​បទ​សម្ភាស៍​នោះ បវរកញ្ញា​ថៃ Miss Grand Thailand ស្រី​ស្អាត Engfa បាន​និយាយ​ថា «​តាម​ពិត​ទៅ ជាដំបូង​ខ្ញុំ​ត្រូវ​តែ​សុំ​ទោស​ជា​មុន​សិន សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​សុំ​ទោស Miss Grand Cambodia និង​អ្នកគាំទ្រ​នៅ​កម្ពុជា​ផង​ដែរ​។ ដោយសារ​តែ​រូបភាព​ចេញ​មក​ធ្វើ​ឱ្យ​គ្រប់​គ្នា​មិន​សប្បាយចិត្ត មិន​គួរ​ឱ្យ​ទាក់ទាញ ខ្ញុំ​ដឹង​ថា មហាជន​គាត់​ខឹង ប៉ុន្តែ​ខ្ញុំ​ចង់ឱ្យ​អ្នក​យល់​ពី​ចេតនា​របស់ខ្ញុំ ខ្ញុំ​មិន​មាន​ចេតនា​ដូចដែល​គ្រប់​គ្នា​បានឃើញ​បែប​នេះនោះ​ទេ​។ ហើយ​មួយវិញទៀត ខ្ញុំ​មិន​ចង់ឱ្យ​រឿង​បែប​នេះ កើត​មាន​ឡើងជា​បញ្ហា​ជាមួយ​កម្ពុជា​នោះ​ទេ ព្រោះ​យើង​ត្រូវ​នៅ​មានការ​ងារ​ធ្វើ​រួម​ជាមួយ​គ្នា​បន្ត​ទៀត ជាមួយនឹង Nong Nano Miss Grand Cambodia»​។

ស្រី​ស្អាត Engfa និយាយ​បន្ត​ថា «​ហើយ​ខ្ញុំ​និង​គាត់​ពួក យើង​មិនមែន​គ្រាន់តែ​បាន​ជួប​គ្នា​នៅ​ក្នុងអំឡុងពេល​នោះ​ទេ តាម​ពិត​ទៅ​យើង​បាន​ជួប​គាត់​តាំងពី​ចាប់ផ្តើម​ការងារ​មក​ម្ល៉េះ ដោយ​ពួក​យើង​ក៏​មានការ​សួរសុខទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​។ តែ​ក៏​អរគុណ​សម្រាប់​រូបភាព​ដែល​ថត​ដោយ​អ្នកគាំទ្រ និង​បាន​ថត​ពួក​យើង ហើយ​និយាយ​ថា ខ្ញុំ​មិន​បាន​ទទួល​ការ​គោរព​របស់ Miss Cambodia ប៉ុន្តែ​ពេល​ខ្លះ​មុំ​កាមេរ៉ា​អាច​បំភាន់​មនុស្ស​បាន​។ ពោល​គឺ​បើ​យើង​ពន្យល់​ពី​ហេតុការណ៍​ដែល​កើតឡើង បើ​មនុស្ស​ជា​ច្រើន​បានឃើញ គេ​នឹង​ឃើញ​ហើយ​ថា Fa ពាក់​សក់ មិនមែន​សក់​ពិត​ជាប់​ក្បាល​ទេ​»​។

ស្រី​ស្អាត Engfa បន្ត​ទៀត​ថា «​ខ្ញុំ​មិន​បាន​កៀប មកុដ​ជាមួយនឹង​សក់​ពាក់​នោះ​ទេ ព្រោះ​វា​ជា​ការ​បិទ​ភ្ជាប់ បើកាលណា​តែ​ខ្ញុំ​អោន​ទៅ​កាន់​សំពត់​របស់​គាត់ ខ្ញុំ​អាច​នឹង​ជ្រុះ​សក់ និង​មកុដ​ពី​ក្បាល​បាន​។ ម្យ៉ាងទៀត ក្នុង​កំឡុង​ពេល​សម្តែង​ដែល​បាន​បន្ត​កម្មវិធី​នៅ​លើ​ឆាក គឺជា​វគ្គ​ផ្តាច់ព្រ័ត្រ ដូច្នេះ​ហើយ​យើង​មិន​អាច​ដើរ​តែ​ម្នាក់ឯង​ទេ គឺ​មាន​មនុស្ស​ជា​ច្រើន​ដែល​គេ​ដើរ​ក្បែរ​យើង វា​ដូច​ជា​ព្រឹត្តិការណ៍​មួយ​ដែល​យើង​មិនដឹង​ថា គាត់​នឹង​រលាស់​ក្រណាត់ បើ​ខ្ញុំ​អោន​បត់​ឈុត​ក៏​មិន​ស្រួល​ដែរ ព្រោះ​សម្លៀក​បំពាក់​របស់ខ្ញុំ​មាន​ស្នាម​នៅ​ដើមទ្រូង​»​។

ស្រី​ស្អាត Engfa បន្ត​ថា «​ហើយ​ទី​ពីរ គឺ​បញ្ហា​នៃ​មកុដ ប្រសិនបើ​ខ្ញុំ​ពត់​ខ្លួន ឬ​ធ្វើ​ចលនា​ច្រើន មកុដ​របស់ខ្ញុំ​អាច​នឹង​ធ្លាក់​ចុះ ព្រោះ​ការ​ឡើង​លើ​ឆាក គឺជា​ការ​បង្ហាញ​មកុដ វា​គឺជា​រឿង​ដ៏​សំខាន់​បំផុត តែបើ​យើង​ធ្វេសប្រហែស​តែ​បន្តិច រូបភាព​ដែល​បាន​ថត​ជាប់​នឹង​បង្ហាញ​ឱ្យ​ឃើញ​ថា បើ​មកុដ​បាន​ជ្រុះ​ហើយ គេ​នឹង​ថា​យើង​គ្មាន​វិជ្ជាជីវៈ​។ ខ្ញុំ​ពិតជា​សុំ​ទោស​ពិតមែន ចំពោះ​រឿង​នេះ ហើយ​ខ្ញុំ​ក៏​ទទួល​យក​រាល់​ការ​រិះគន់​របស់​អ្នកគាំទ្រ​ផង​ដែរ ខ្ញុំ​នឹង​ចង​ចាំ​ទុក​នៅ​ពាក្យ​ល្អ​ៗ​សម្រាប់​ប្រើ​នៅ​ពេល​ក្រោយ ដើម្បី​កែ​លម្អ​ពេល​ចូលរួម​នៅ​លើ​ឆាក​»​។

មិនតែប៉ុណ្ណោះ ស្រី​ស្អាត Engfa ក៏​បាន​និយាយ​ទៀត​ថា «​ពេល​ចប់​កម្មវិធី ខ្ញុំ​ឃើញ​ឃ្លី​ប​នេះ​ហើយ​នៅ​មិន​សុខ​ក្នុង​ខ្លួន ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់ ណ​ង ណា​ណូ ថា «​ខ្ញុំ​មិន​សប្បាយចិត្ត​ទេ ខ្ញុំ​បារម្ភ​ពី​អារម្មណ៍​នាង​ខ្លាំង​ណាស់ ខ្ញុំ​ពិតជា​សុំ​ទោស ខ្ញុំ​មិន​មាន​ចេតនា​ធ្វើ​បែប​នេះនោះ​ទេ​»​។ បន្ទាប់​មក Nano គាត់​ក៏​បាន​ស្វាគមន៍​ខ្ញុំ និយាយ​ជា​ភាសា​ថៃ​វិញ ដោយ​និយាយ​ថា «P’Fah ខ្ញុំ​ក៏​ត្រូវ​សុំ​ទោស​អ្នក​ដែរ ព្រោះ​គាត់​មិន​មាន​បំណង​គ្រលាស់​ក្រណាត់​ទៅ​ប៉ះ​ចំ​នៅ​កន្លែង​គាត់​ត្រូវ​ឈរ​នោះ​ទេ​»​។ ហើយ​នៅ​ទី​បញ្ចប់ ពួក​យើង​ក៏​បាន​និយាយ​គ្នា​រួចរាល់ Nano គាត់​ក៏​បាន​ប្រាប់​ថា «​មិនបាច់​គិត​ច្រើន​ទេ ព្រោះ​យើង​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​ម្ដងទៀត​»​។

ភ្លាម​ៗ​នោះ អ្នកកាសែត​ក៏​បាន​សួរ​ទៀត​ថា តើ​អ្នក​យល់​យ៉ាងណា​ដែរ ចំពោះ​ពាក្យ​ដែល​វិនិច្ឆ័យ​អ្នក​អំពី​ឃ្លី​ប​ខ្លី?

ស្រី​ស្អាត Engfa បន្ត​ថា «​ខ្ញុំ​មិន​អន់ចិត្ត​ដែល​មនុស្ស​ជា​ច្រើន​និយាយ​នោះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​បារម្ភ​ពី​អារម្មណ៍​របស់​គាត់ ហើយ​ខ្ញុំ​បារម្ភ​ពី​អារម្មណ៍​របស់​បងប្អូន​ប្រជាជន​កម្ពុជា​។ ខ្ញុំ​ខ្លាច Miss Grand នៅ​Cambodian ដទៃ​ទៀត គាត់​នឹង​គិត​ថា ខ្ញុំ​មិន​គោរព Nong Nano ប៉ុន្តែ​តាម​ពិត ចេតនា​របស់ខ្ញុំ​មិន​មែន​ដូចដែល​គ្រប់​គ្នា​គិត​នោះ​ទេ​។ ជា​ចុង​ក្រោយ​នាង​ខ្ញុំ​សង្ឃឹមថា ពុក​ម៉ែ​បងប្អូន​នឹង​យល់​នៅ​អ្វី​ដែល​នាង​ខ្ញុំ​បាន​និយាយ​ទៅ​ចុះ បញ្ហា​ទាំងអស់ គឺ​ខ្ញុំ​មិន​មាន​ចេតនា ឬ​មួយ​ក៏​បំណង​អ្វី​ទៅ​កាត់​គាត់​នោះ​ឡើយ​»​។

គួរ​រំលឹក​ថាទ្រាំ​លែង​បាន​! ស្ថាបនិក Miss Grand ឆ្លើយ​តប​ទៅ​វិញ ក្រោយ​គេ​រិះគន់​កូនស្រី​រឿង​យក​ជើង​ទាត់​សំពត់​ដោយ ៖ សុភា ដា​នេ​ត

@beauty_cambodia168

ទីបំផុតតាណាវ៉ាត បានចេញមុខមកនិយាយជុំវិញរឿងដែលបានកើតឡើងនៅប៉ុន្មានថ្ងៃមុនរវាង engfa & nano។តើអ្នកទាំងគ្នាយល់យ៉ាងណាដែរ??❤️ #bossnawat #engfa #missgrandcambodia2023 #nanomissgrandcambodia2023

♬ เสียงต้นฉบับ – Miss Universe Thailand – Miss Thailand 2023

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ