ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន​! ស្ថាបនិក Miss Grand ឆ្លើយ​តប​ទៅ​វិញ ក្រោយ​គេ​រិះគន់​កូនស្រី​រឿង​យក​ជើង​ទាត់​សំពត់

1 ឆ្នាំ មុន

ស្ថាបនិក Miss Grand គឺ​លោក Nawat បាន​ចេញ​មុខ​មក​និយាយ​ចំ​ៗ​នៅ​ក្នុង​ការ​ឡាយ​ទាំង​ក្ដៅ​ឆេវ ក្រោយ​ពេល​មាន​គេ​រិះគន់​មក​លើ​កូនស្រី​របស់​លោក គឺ​បវរកញ្ញា Engfa ។ នេះ​បើ​យោង​ទៅ​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ «Amarin News»

ប្រទេស​ថៃ ៖ ស្ថាបនិក Miss Grand គឺ​លោក Nawat បាន​ចេញ​មុខ​មក​និយាយ​ចំ​ៗ​នៅ​ក្នុង​ការ​ឡាយ​ទាំង​ក្ដៅ​ឆេវ ក្រោយ​ពេល​មាន​គេ​រិះគន់​មក​លើ​កូនស្រី​របស់​លោក គឺ​បវរកញ្ញា Engfa ។ នេះ​បើ​យោង​ទៅ​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ «Amarin News» បាន​រាយការណ៍​ប្រាប់​ឱ្យ​ដឹង​។

ដោយ​កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន​ប្រាកដជា​បាន​តាមដាន​ទស្សនា​ហើយ ក្នុង​កម្មវិធី​មួយ​នៅ​ប្រទេស​ថៃ ដែល​មានការ​ចូលរួម​ពី​បេក្ខភាព​បវរកញ្ញា​ជា​ច្រើន​រូប រួម​ទាំង​បវរកញ្ញា​២​រូប​ផង​ដែរ មាន​វត្តមាន​ចូលរួម​នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​មួយ​នេះ​។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​នឹក​ស្មាន​មិន​ដល់ និង​បញ្ចេញមតិ​យ៉ាង​ព្រោងព្រាត​ពាសពេញ​បណ្ដាញ​សង្គម​មិន​ឈប់​នោះ គឺ​ក្រោយ​ពេល​ឃើញ​បវរកញ្ញា «Nano» និង​បវរកញ្ញា «Engfa» ហាក់​មាន​ភាព​រកាំរកូស​ដាក់​គ្នា​យ៉ាងម៉េច​មិនដឹង​ទេ ស្រប​ពេល​កំពុង​ដើរ​បញ្ចេញរាង​របស់​ខ្លួន​នៅ​លើ​ឆាក​រួច​មក​។ ហើយ​គ្រានោះ ទស្សនិកជន​ក៏​ប្រទះ​ឃើញ​ស្រី​ស្អាត «Nano» យកដៃ​របស់​ខ្លួន​កាន់​ស្បៃ​គ្រលាស់​ទៅ​ក្រោយ​ទាំង​សងខាង ហើយ​ស្បៃ​ដែល​នាង​បោះ​នោះ ក៏​ហោះ​ទៅ​ដល់​ត្រង់​កន្លែង​ដែល​បវរកញ្ញា «Engfa» កំពុង​តែ​ដើរ​សំដៅ និង​ត្រូវ​ទៅ​ឈរ​នៅ​កន្លែង​នឹង​តែ​ម្ដង​។

ស្រប​ពេល​ដែល​ខ្លួន​កំពុង​ដើរ​បញ្ចេញរាង​ជិត​ដល់ទី​ដែល​កញ្ញា «Engfa» ឈរ​ទៅ​ហើយ​នោះ​ស្រាប់តែ​ស្បៃ​របស់​បវរកញ្ញា «Nano» ក៏​ធ្លាក់​នៅ​កន្លែង​បវរកញ្ញា «Engfa» ត្រូវ​ឈរ​នោះ​។ បន្ទាប់​ពី​ធ្វើ​អ្វី​មិន​ទាន់ ភ្លាម​ៗ​នោះ បវរកញ្ញា «Engfa» ក៏​បាន​ស្រ​វ៉ា​យក​ជើង​របស់​ខ្លួន​ក្រ​វៀស​ស្បៃ​ទៅ​ដាក់​បវរកញ្ញា «Nano» វិញ ដោយ​មិន​បាន​ប្រើ​ដៃ​យក​ទៅ​លើក​នោះ​ឡើយ​។ ជា​ហេតុ​ធ្វើ​ឱ្យ​មហាជន​នាំ​គ្នា​បញ្ចេញមតិ​រិះគន់​មិន​ពេញចិត្ត​ចំពោះ​ទ​ង្វើ​ដែល​បវរកញ្ញា «Engfa» ធ្វើ​ដាក់​បវរកញ្ញា Miss Grand Cambodia 2022 នោះ​ទេ​។

យ៉ាងណាមិញ យើង​ក៏​ឃើញ​ថា ក្រោយ​រូបភាព ក៏​ដូច​ជា​សកម្មភាព​ដែល​ត្រូវ​គេ​ថត​ជាប់​នេះ​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​នោះ​ឡើយ ជា​ពិសេស​ផ្ទុះ​មតិ​លើក​ឡើង​ឥត​ឈប់​ឈរ​ពី​មួយ​ទៅ​មួយ​តែ​ម្ដង ទៅ​លើ​បញ្ហា​មួយ​នេះ​។

មិន​នៅ​ស្ងៀម​តទៅ​ទៀត បន្ទាប់​ពី​មាន​គេ​និយាយ​មិនល្អ​មក​លើ​កូនស្រី​របស់​ខ្លួន​ភ្លាម ស្រាប់តែ ស្ថាបនិក​ថៅកែ​ធំ​របស់ «Miss Grand» គឺ​លោក Nawat Isra Kraisil ក៏​បាន​ចេញ​មុខ​មក​និយាយ​នៅ​ក្នុង​ការ Live របស់​ខ្លួន ហើយ​ក៏​មានការ​ជជែក​គ្នា​អំពី​បញ្ហា​មួយ​នេះ ដែល​អ្នកលេង​Internet កំពុង​តែ​រិះគន់​យ៉ាង​ខ្លាំង​។

បើ​យោង​ទៅ​តាម​រយៈពាក្យ​សម្ដី​ដែល​លោក​ប្រាប់​នៅ​ក្នុង​ការ​ឡាយ បានឱ្យ​គ្រប់​គ្នា​ដឹង​ថា «​វា​ជា​រឿង​ធម្មតា​ទេ ដែល P’Fah យក​ជើង​ទៅ​កៀស​សំពត់​របស់ Nano នោះ ពីព្រោះ​ថា វិធី​ដែល​លឿន​បំផុត គាត់​ត្រូវ​តែ​ទាត់​វា​អ​ញ្ចឹ​ង​ហើយ​។ ហេតុ​អ្វី​បាន​ខ្ញុំ​ត្រូវ​និយាយ​ដូច្នេះ? ពីព្រោះ​ថា សំពត់​របស់​គាត់​បាន​ហោះ​ទៅ​រារាំង​ទីតាំង​ឈរ​របស់ Engfa​។ បន្ទាប់​ពី​ខ្ញុំ​ឃើញ​បែប​នេះ ខ្ញុំ​ក៏​មិន​អាច​ទៅ​ប្រាប់ ឬ​មួយ​ក៏​បញ្ជា​ឱ្យ​គាត់​យកដៃ​ទៅ​ចាប់​សំពត់​របស់​គាត់​នោះ​ទេ​។ វា​មិន​អី​ទេ វា​គឺជា​កំហុស​របស់ខ្ញុំ បើសិនជា​ខ្ញុំ​វិញ ក៏​ប្រើ​ជើង​របស់ខ្ញុំ ដើម្បី​ទាត់​វា​ដូច​គ្នា ព្រោះ​វា​ជា​វិធី​ដ៏​ល្អ និង​លឿន​តែ​មួយ​គត់​»​។

លោក​បន្ត​ថា «​តើ​ល្អ​ទេ? បើ​គាត់​ទាត់​ជើង គាត់​ឆ្លាត គាត់​ប្រើ​ខួរក្បាល ព្រោះ​បើ​អ្នក​អោន​ចុះ​ទៅ​ចាប់​វា ធ្វើ​ឱ្យ​ពេលវេលា​កាន់តែ​ខើច​ខ្លី ព្រោះថា វា​ជា​ពេល​មួយ​ដែល​គ្រប់​គ្នា​ត្រូវ​ផ្ចិតផ្ចង់ ដោយ​មិន​អាច​ចេះ​តែ​ភ្លេចខ្លួន​បាន​ទេ​។ ចំពោះ​ខ្ញុំ​វិញ តែងតែ​ទាត់​វា​ជា​ប្រចាំ នៅ​ពេល​ដែល​ទៅ​ថតរូប​ជា​មួយនឹង​ស្រី​ស្អាត ខណៈ​ពួក​គាត់​ស្លៀក​វែង ហើយ​ខ្ញុំ​ទាត់​ជើង​ថ្នម​ៗ បើ​មិន​ដូច្នេះ​ទេ បើ​ខ្ញុំ​ដើរ​លើ​សម្លៀក​បំពាក់​របស់​គាត់​ក៏​មិនល្អ​ដែរ​។ ព្រោះ​បើ​ពេល​ខ្ញុំ​ដើរ​លើ​សម្លៀក​បំពាក់​របស់​ពួក​គាត់ វា​នឹង​រអិល មួយវិញទៀត វា​អាច​ប្រឡាក់ និង​កខ្វក់​នៅ​ពេល​ដែល​ដើរ​ពីលើ​វា​»​។

លោក​បន្ត​ទៀត​ថា «​ដូច្នេះ​ហើយ អ្នក​ត្រូវ​តែ​ប្រើ​ជើង​របស់​អ្នក​ដើម្បី​រុញ​វា នោះ​ជា​ការ​ត្រឹមត្រូវ វា​ប្រសើរ​ជាង​ការ​បោះ​ជំហាន​ដើរ​ជាន់​នៅ​លើ​គែម​ក្រណាត់​។ ហេតុ​ដូចនេះ​ហើយ កុំ​ទាញ​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​មាន​បញ្ហា​អី​។ តើ​មាន​អ្វី​ខុស​ទៅ​ជាមួយនឹង​ការ​ប្រើ​ជើង ដើម្បី​ផ្លាស់​ទី​សំពត់​របស់​អ្នក? ខ្ញុំ​គិត​ថា​គាត់​ឆ្លាត មុន​នឹង​ធ្វើ​អ្វីមួយ តែងតែ​ប្រើ​ខួរក្បាល​របស់​គាត់​មក​ពិចារណា​ជា​និច្ច​»​។

ទន្ទឹម​នឹង​នោះ​ផង​ដែរ បន្ទាប់​ពី​ឧបទ្ទវហេតុ​ដែល Ingfah Waraha, Miss Grand Thailand 2022 និង Miss Grand Cambodia 2022 រួម​ជាមួយនឹង​បេក្ខភាព​សម្រស់​ជា​ច្រើន​រូប​ទៀត ដែល​កំពុង​ដើរ​លើ​ឆាក ដើម្បី​ចូលរួម​ស្វែងរក Miss Grand Saraburi 2024​។ នៅ​ពេល​ទៅ​ដល់​មុខ​ឆាក Miss Grand Cambodia ដែល​ស្ថិត​ក្នុង​ឈុត​ពណ៌​ខៀវ ហើយ​ក្នុង​ពេល​នោះ គឺជា​ពេល​មួយ​ដែល​កញ្ញា អ៊ី​ង​ហ្វា បាន​ដើរមក​លើ​ឆាក ហើយ​គាត់​ក៏​ប្រើ​ជើង​ប៉ះ​រ៉ូ​ប​របស់ Miss Grand Cambodia​។ ក្នុង​ហេតុការណ៍​មួយ​នេះ ក៏​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​នាំ​គ្នា​សម្រុក​បញ្ចេញមតិ​ទៅ​លើ​រាជិនី​សម្រស់ Engfa រហូត​រង​នៅ​ការ​រិះគន់​យ៉ាង​ខ្លាំង ក្រោយ​ពេល អ៊ី​ង​ហ្វា ប្រើ​ជើង​ទៅ​ប៉ះ​សម្លៀក​បំពាក់​របស់​បវរកញ្ញា​រួច អ្នក​គួរតែ​ប្រើ​ដៃ​របស់​អ្នក ដើម្បី​យក​ឈុត​ចេញពី​ផ្លូវ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ