ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា ដានី អារីយា ពន្លកថ្មីដែល ទើបរះក្នុងពិភពសិល្បៈសម្តែង

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការ​​បោះ​ជំហាន​​លើ​វិថី​សិល្បៈ​សម្តែង​តាម​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​សិល្បៈ​របស់​កញ្ញា​ដានី អារី​យា ពិត​ជា​មិន​ខុស​បំណង​ទេ គឺ​នាង​រីក​ចំរើន​ជា​លំដាប់​ ។ ​ក្នុង​ទឹក​មុខ​ញញឹម​ស្រស់​ នាង​​មាន​វ័យ​២១​ឆ្នាំ​ ​ជា​និស្សិត​ឆ្នាំ​ទី​២​​នៃ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ ផ្នែក​ទេស​ចរណ៍​

រាជ​ធានី​ភ្នំពេញ​ ៖ ការ​​បោះ​ជំហាន​​លើ​វិថី​សិល្បៈ​សម្តែង​តាម​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​សិល្បៈ​របស់​កញ្ញា​ដានី អារី​យា ពិត​ជា​មិន​ខុស​បំណង​ទេ គឺ​នាង​រីក​ចំរើន​ជា​លំដាប់​ ។ ​ក្នុង​ទឹក​មុខ​ញញឹម​ស្រស់​ នាង​​មាន​វ័យ​២១​ឆ្នាំ​ ​ជា​និស្សិត​ឆ្នាំ​ទី​២​​នៃ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ ផ្នែក​ទេស​ចរណ៍​ ។

ដានី អារីយា ​និយាយ​ពី​ដំណើរ​ជីវិត​​លើ​វិថី​សិល្បៈ​ឱ្យ​ដឹង​ថា នាង​បាន​ចាប់​ផ្តើម​បណ្តែត​ជីវិត​ចូល​ប្រឡូក​ក្នុង​វិស័យ​​សិល្បៈ​នៅ​ដើម​ឆ្នាំ​២០១០​ថ្មីៗ​នេះ​ទេ ប៉ុន្តែ​ដោយ​សារ​មាន​ទេព​កោសល្យ​សម្តែង​​ល្អ​​ ក្រៅ​ពី​​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ​ឱ្យ​ផលិត​កម្ម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ កញ្ញា​ដានី អារី​យា បាន​ចូល​រួម​សម្តែង​ភាព​យន្ត​មួយ​ចំនួន​ដូច​ជា​រឿង​ល្មម​ហើយ​លោក​ប្តី​ចាក់​ផ្សាយ​​តាម​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​ រឿង​រង្គ​សាល​ផ្តាច់​ព្រលឹ​ង​ រឿង​រលក​សម្លេង​ និង​រឿង​មួយ​ចំនួន​ទៀត​ តែ​នាង​ភ្លេច​ចំណង​ជើង​។

កញ្ញា​ដានី អារីយា និយាយ​ថា រឿង​​ទាំង​អស់​ ដែល​នាង​​ចូល​រួម​សម្តែង​នោះ​មាន​ខ្លះ​នាង​​សម្តែង​ជា​តួ​ឯក​។ ក្នុង​នាម​ជា​និស្សិត​ និង​ជា​អ្នក​សម្តែង​កាយ​វិការ​ និង​ភាព​យន្ត​ថ្មី​ទើប​រះ​នាង​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ថា នឹង​នឹង​បោះ​ជំហាន​ក្នុង​វិស័យ​សិល្បៈ​ឱ្យ​ពេញ​ទំហឹង​ក្រោយ​ពេល​នាង​បញ្ចប់​ការ ​សិក្សា​​នៅ សាកល​វិទ្យា​ល័យ​។ ​សព្វ​ថ្ងៃ​នាង​មមា​ញឹក​ក្នុង​វិស័យ​សិល្បៈ​សម្តែង​ខ្លាំង​ណាស់​ដែរ​។

កញ្ញា​ដានី អារីយា ​សំណូមពរ​ឱ្យ​និស្សិត​ និង​យុវ​វ័យ​នាំ​គ្នា​បណ្តែតជីវិត​​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដូច​នាង​ដើម្បី​នាំ​គ្នា​ពួត​ដៃ​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្ប​ធម៌​ជាតិ​ឱ្យកាន់​តែ​រីកចំរើន​ ហើយ​ម្យ៉ាង​វិញ​ទៀត​សូម​ឱ្យ​យុវ​វ័យ​នាំ​គ្នា​ចៀស​វាង​ឱ្យ​ផុត​ពី​អំពើ​អបាយ​មុខ និង​ចៀស​ឱ្យ​ផុត​​ការ​ជួញ​ដូរ​ និង​សេព​គ្រឿង​ញៀន ហើយ​ងាក​មក​សម្តែងសិល្បៈ​។
កញ្ញា​ដា​នី អារីយា មាន​ស្រុក​កំណើត ​​នៅ​រាជ​ធានី​ភ្នំពេញ​។ នាង​​ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​៣​នាក់​។ នាង​ចេះ​និយា​យ​ភាសា​អង់​គ្លេស​​បាន​ល្អ​សម​ជា​និស្សិត​ផ្នែក​ទេស​ចរណ៍​ ហើយ​ទៅ​ថ្ងៃ​អនា​គត​នាង​ចង់​ចាប់​អាជីព​តាម​ជំនាញ​សិក្សា​ផង ចង់ក្លាយ​ជា​តារា​ភាព​យន្ត​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ផង​ ៕