ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្ដែង ដាំ សុភ​ក្រ័​ស៊ី​ន​ឌី វិល​មក​បំពេញ​កាតព្វកិច្ច​ជា​កញ្ញាឯក​ជា​ថ្មី ក្រោយ​មរណភាព​ម្តាយ

7 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង ដាំ សុភ​ក្រ័​ស៊ី​ន​ឌី បាន​ប្រកាស​ពី​ការ​ទទួលយក​កាតព្វកិច្ច​ជា​កញ្ញាឯក «Miss plenet Cambodia 2023» តំណាង​កម្ពុជា សម្រាប់​ចូលរួម​ការ​ប្រកួត​ជា​អន្តរជាតិ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ដាំ សុភ​ក្រ័​ស៊ី​ន​ឌី បាន​ប្រកាស​ពី​ការ​ទទួលយក​កាតព្វកិច្ច​ជា​កញ្ញាឯក «Miss plenet Cambodia 2023» តំណាង​កម្ពុជា សម្រាប់​ចូលរួម​ការ​ប្រកួត​ជា​អន្តរជាតិ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ការ​ទទួល​តំណែង​ជា​កញ្ញាឯក​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ តារា​ស្រី​រូប​នេះ ហាក់​នៅ​មាន​អារម្មណ៍​សោក​សៅ​នៅឡើយ ត្បិត​ម្តាយ​របស់​នាង​ទើបតែ​ទទួលមរណភាព​កាលពី​ពេល​ថ្មី​ៗ​។ យ៉ាងណា​ម៉ិ​ញ ស្រី​ស្អាត ដាំ សុភ​ក្រ័​ស៊ី​ន​ឌី បាន​បង្ហាញ​ការ​តាំងចិត្ត​យ៉ាង​រឹង​មាំ និង​ជំនះ​បញ្ហា​ផ្លូវ​អារម្មណ៍​ក្នុង​ដំណើរ​ឆ្ពោះ​នៅ​លើ​វិ​ថី​សិល្បៈ និង​បរ​វ​កញ្ញា​នា​ពេល​អនាគត​។

ស្រី​ស្អាត ដាំ សុភ​ក្រ័​ស៊ី​ន​ឌី បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា «​នាង​មាន​កាតព្វកិច្ច​ធំ​ណាស់ ព្រោះ​អ្វី​ដែល​នាង​កំពុង​តែ​បំពេញ គឺ​មិនមែន​សម្រាប់​ខ្លួនឯង​… ទោះបីជា​កំពុង​តែ​មានធុរៈ​ទូល​ទុក្ខ​ធ្ងន់​លើស​ព្រះធរណី តែ​ក៏​មិន​ទោរទន់​ទៅ​ទណ្ឌកម្ម​ជីវិត ឬ​បង្អែបង្អង់​យូរ​ដែរ ត្រូវ​តែ​ជំនះ ខាំធ្មេញ សង្កត់​ផ្លូវ​អារម្មណ៍​ខ្លាំង​បំផុត ព្រោះ​ដំណើរ​ជីវិត​នៅ​វែង​ឆ្ងាយ​ណាស់ ដើម្បី​បន្ត​ឆ្ពោះទៅ​មុខ​ទៀត ត្រូវ​តែ​តស៊ូ​!»​។

ស្រី​ស្អាត ដាំ សុភ​ក្រ័​ស៊ី​ន​ឌី បាន​បង្ហោះ​សារ​ទៀត​ថា «​អរគុណ​សម្រាប់​កម្លាំងចិត្ត​ទាំងឡាយ​ដែល​បាន​មក​ពី​អ្នក​ទាំងអស់​គ្នា សង្ឃឹមថា​ពេលវេលា​នឹង​ព្យាបាល​ដំបៅ​ដែល​ឈឺ គ្មាន​ថ្ងៃជា​នេះ​បន្តិច​ម្តង​ៗ ជា​ចុង​ក្រោយ​សូម​អរគុណ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់ ជា​ពិសេស​គឺ «Miss Planet International» និង «Cambodia International Models» ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មេ​ដ៏​សែន​ល្អ មាន​មហា​ព្រហ្ម​វិហា​ធម៌ គឺ​បងប្រុស Roat Nimul Men តែងតែ​ជឿជាក់ យោគយល់ អធ្យាស្រ័យ អនុគ្រោះ​ដល់​នាង​ខ្ញុំ​ដោយ​ក្តី​មេត្តា ។ នាង​ខ្ញុំ​សុំ​ផ្ញើ​ក្តី​ស្រលាញ់ ក្តី​អាណិត ក្តី​យល់ចិត្ត​ទៅ​អ្នក​ទាំងអស់​គ្នា​ហើយ សូម​ទទួលយក​នាង​ខ្ញុំ​ទុក​នៅ​ក្នុង​បេះដូង​ផង​»​។

ជា​ការ​កត់សម្គាល់ ក្រោយ​ចប់​កម្មវិធី​បុណ្យ​ស​.​ព​ម្តាយ ស្រី​ស្អាត ដាំ សុភ​ក្រ័​ស៊ី​ន​ឌី ក៏​ចាប់ផ្តើម​សម្រុក​ថត ព្រោះ​មិន​ចង់ឱ្យ​អ្នកគាំទ្រ​ខកបំណង​ក្នុង​ការ​ត្រឡប់​មក​លើក​នេះ​។ តារា​រូប​នេះ បាន​តស៊ូ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​មួយ​នេះ​តាំងពី​ឆ្នាំ​២០២១ ដែល​តំណាង​កម្ពុជា ក្នុង​កម្មវិធី «Miss Earth 2021» តាម​រយៈ​អន​ឡាញ​។ ឆ្នាំ​២០២២ កញ្ញា​មានឱកាស​ម្តងទៀត ក្នុង​កម្មវិធី «Miss Glamour Look 2022» ហើយ​ទទួល​បាន​លំដាប់​រង​ទី​៣​។ ខណៈ​ពេល​ឆ្នាំ​២០២៣​នេះ កញ្ញា​មក​កាន់​ឆាក​ដ៏​ធំ​មួយទៀត​ដែរ រៀបចំ​ដោយ​កូន​ខ្មែរ «Miss Planet International» ក្រោម​ការ​ដឹង​នាំ​របស់​លោក Roat Nimul Menn នាយក​ប្រតិបត្តិ Cambodia International Models និង Miss Cambodia ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ