ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវក​លក់ដូរ​ជ្រោយ​ដូង​(ឆ្នេរកែប​)​សន្យា​​ថា​ឈប់​បោយ​ដៃ ឬស្ទាក់ឡាន​ហៅ​ភ្ញៀវ​

8 ខែ មុន

ខេត្ត​កែប ៖ អាជ្ញាធរ​ក្រុងកែប កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៣ បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុម​អាជីវករ​លក់ដូរ​នៅ​ជ្រោយ​ដូង​ឆ្នេរសមុទ្រ​កែប នៅ​សាល​ប្រជុំ​សាលាក្រុង ។ វត្តមាន​លោក​ខេ​ង…


ខេត្ត​កែប ៖ អាជ្ញាធរ​ក្រុងកែប កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៣ បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុម​អាជីវករ​លក់ដូរ​នៅ​ជ្រោយ​ដូង​ឆ្នេរសមុទ្រ​កែប នៅ​សាល​ប្រជុំ​សាលាក្រុង ។ វត្តមាន​លោក​ខេ​ង យ័ន អភិបាល​ក្រុងកែប ក៏​បាន​សុំ​អង្វរ​ជាមួយ​ក្រុម​អាជីវករ​ដែល​លក់ដូរ​នៅ​បណ្ដោយ​ឆ្នេរសមុទ្រ​ម្ដងទៀត សុំ​ឱ្យ​អាជីវករ​ទាំងអស់​លក់ដូរ​ត្រូវ​ឱ្យ​មាន​របៀបរៀបរយ ។

លោក​អភិបាល​ក្រុងកែប​មាន​ប្រសាសន៍​ថា ការ​រៀបចំ​លក់ដូរ​អោយ​មាន​សណ្ដាប់ធ្នាប់​នៅ​កន្លែង​ងូតទឹក និង​កន្លែង​ជ្រោយ​ដូង​នោះ គឺជា​រឿង​ដដែល​ៗ​ទេ ។ ហើយ​អាជ្ញាធរ​បាន​ចុះ​ទៅ​រៀបចំ​ទី​កន្លែង​លក់ដូរ​នោះ មិនមែន​ដេញ​ពួក​គាត់​មិន​ឱ្យ​លក់ ហើយ​មន្ត្រី​សាលាក្រុង​បងប្អូន​សាច់សន្ដាន​របស់​ខ្លួន​យក​មក​អោយ​លក់​កន្លែង​អាជ្ញាធរ​ដេញ​នោះ​ទេ​។

លោក​ខេ​ង យ័ន អភិបាល​ក្រុងកែប​មាន​ប្រសាសន៍​ក្រើនរំលឹក​រឿង​អាជីវករ​លក់ដូរ​នៅ​ជ្រោយ​ដូង​ឈប់​បោយ​ដៃ​ហៅភ្ញៀវ ឬ​ស្ទាក់​រថយន្ត​អោយ​ឈប់​ជា​បន្ទាន់​ទៅ ព្រោះ​វា​អាក្រក់​មើល​ខ្លាំង​ពេក ។ ហើយ​ការ​បោយ​ដៃ​ហៅភ្ញៀវ​ជិះ​រថយន្ត​ហ្នឹង ។

លោក​ខេ​ង យ័ន អភិបាលក្រុង​មាន​ប្រសាសន៍​ថា ឯកឧត្តម​អភិបាលខេត្ត​កែប​ធ្លាប់​អង្វរ​ក្រុម​អាជីវក​លក់ដូរ​យើង​ម្ដង​ហើយ​ឱ្យ​បញ្ឈប់​បោយ​ដៃ​ហៅភ្ញៀវ​ទៅ ប៉ុន្តែ​អាជីវករ​យើង​មិន​ច្រើន​នាក់​ទេ នៅ​តែ​រឹងទទឹង​មិន​ស្ដាប់​ប្រសាសន៍​អភិបាលខេត្ត ។

លោក​ថា ការ​បោយ​ដៃ​ហៅភ្ញៀវ​មិន​មាន​តម្លៃ​សម្រាប់​ក្រុម​អាជីវករ​លក់ដូរ​យើង​ទេ ។ ជា​ពិសេស ម្ហូប​ឆ្ងាញ់​មាន​តម្លៃ​សមរម្យ មិន​កោរ​គេ និង​អ្នកលក់​មាន​សម្ដី​ទន់ភ្លន់ វា​គ្រប់​ក្រាន់​ណាស់​ហើយ ។
សម្រាប់​ក្រុម​អាជីវករ​លក់ដូរ​ទាំងអស់​ក៏​បាន​យល់ព្រម​ឈប់​បោយ​ដៃ​ហៅភ្ញៀវ​ទៀត​ហើយ រួម​ទាំង​អោយ​អ្នក​យក​ព័ត៌មាន​ជួយ​ធ្វើ​ជា​សាក្សី​ផង​ដែរ ប៉ុន្តែ​មិនមែន​ជា​ដាក់ទោស​ទាន់​អ្វី​ដល់​ក្រុម​អាជីវករ​លក់ដូរ​តាម​ឆ្នេរសមុទ្រ​ដែរ គ្រាន់តែ​ក្រុម​អាជីវករ​លក់​សំណូមពរ​ឱ្យ​អាជ្ញាធរ​បន្ត​ចាក់​ខ្សាច់​បន្ថែម​ទៀត​នៅ​មុខ​ជ្រោយ​ដូង​។

ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ