ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​គ្រង​មកុដ ស្រី​ស្អាត ភឹ​ម ស្រី​នោ ប្តេជ្ញា​ធ្វើ​រឿង​មួយ​សម្រាប់​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ

8 ខែ មុន
  • ភ្នំពេញ

ក្រោយ​គ្រង​មកុដ Miss Grand Cambodia 2023 កញ្ញា ភឹ​ម ស្រី​នោ បាន​ប្តេជ្ញា​ត្រៀមខ្លួន​នឹង​ធ្វើ​រឿង​មួយ​សម្រាប់​ជាតិ ក្នុង​ពេល​ដែល​នាង​មានឱកាស​បង្ហាញ​វត្ត​មាននៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ ក្រោយ​គ្រង​មកុដ Miss Grand Cambodia 2023 កញ្ញា ភឹ​ម ស្រី​នោ បាន​ប្តេជ្ញា​ត្រៀមខ្លួន​នឹង​ធ្វើ​រឿង​មួយ​សម្រាប់​ជាតិ ក្នុង​ពេល​ដែល​នាង​មានឱកាស​បង្ហាញ​វត្ត​មាននៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​ខាង​មុខ​នេះ​។

អ្វី​ដែល​នាង​នឹង​ធ្វើ​នោះ គឺ​ការ​នាំ​ប្រទេស​កម្ពុជា​ដ៏​ល្អ​មួយ​នេះ ទៅ​កាន់​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​បរទេស​ស្គាល់​កាន់តែ​ច្បាស់ ក្នុង​នាម​តំណាង​ប្រទេស​ចូលរួម​ប្រកួត Miss Grand international 2023 ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម​។

ស្រី​ស្អាត ភឹ​ម ស្រី​នោ បាន​លើ​ឡើង​តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា «​ជាដំបូង នាង​ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​មានគុណ​របស់ខ្ញុំ​ទាំង​ពីរ ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន បង្រៀន​កូន​ឲ្យ​ក្លាយជា​មនុស្ស​រឹង​មាំ មានការ​តស៊ូ​តាំងពី​តូច​មក ទោះបីជា​លោក​ទាំង​ពីរ​លំបាក​យ៉ាងណា​ក៏​លោក​ទាំង​ពីរ​តែងតែ​ប្រាប់​ឲ្យ​កូន​ក្លាយជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម​។ នាង​ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​ក្តី​ស្រលាញ់​របស់​ប្រជាជន​ខ្មែរ និង​អ្នកគាំទ្រ​ដែល​តែងតែ​ផ្តល់​កម្លាំងចិត្ត និង​ការ​ចូល​ចិត្ត​មក​លើ​រូប​នាង​ខ្ញុំ សូម​សន្យា​ថា​នាង​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​នាំ​ប្រទេស​កម្ពុជា​ដ៏​ល្អ​មួយ​នេះ ទៅ​កាន់​ឆាក​អន្តរជាតិ​នៃ Miss Grand International 2023»​។

ស្រី​ស្អាត ភឹ​ម ស្រី​នោ បន្ត​ថា «​នាង​ខ្ញុំ​សង្ឃឹមថា ពុក​ម៉ែ បងប្អូន នៅ​តែ​បន្ត​ការ​គាំទ្រ​មក​ដល់​រូប​នាង​ខ្ញុំ​ផង​ណា៎​! នាង​ខ្ញុំ​ពិតជា​ត្រូវការ​អ្នក​ទាំងអស់​គ្នា ដើម្បី​រួម​ដំណើរ​មួយ​នេះ​ជាមួយនឹង​នាង​ខ្ញុំ​ណាស់​!» ។

ស្រី​ស្អាត ភឹ​ម ស្រី​នោ បាន​បន្ថែម​ថា «​ជា​ក្មេង​ស្រី​ម្នាក់ ដែល​តែងតែ​ដើរ​តាម​ក្តី​ស្រមៃ រហូត​ក្លាយជា Miss Grand Cambodia 2023 ហើយ​នៅ​ក្នុង​ពេល​នេះ នាង​ខ្ញុំ​បាន​ទទួល​កាតព្វកិច្ច​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​បំពេញ​នា​ពេល​ខាង​មុខ​នេះ គឺ​ការ​ក្លាយ​ខ្លួន​ជា​បវរកញ្ញា​តំណាង​ឲ្យ ប្រទេស​កម្ពុជា ទៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី Miss Grand International 2023 ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​វៀតណាម ដែល​ការ​ប្រកួត​នឹង​ចាប់ផ្តើម​នៅ​ខែតុលា​ខាង​មុខ​នេះ​ហើយ​។ អរគុណ​បងប្អូន​ប្រជាជន​ខ្មែរ សូម​អរគុណ​សម្រាប់​ការ​ស្រលាញ់ នាង​ខ្ញុំ​នឹង​ខិតខំ​អោយ​ល្អ អស់ពី​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ប្រទេស​ជាតិ​»​។

ក្នុង​ភាព​ជោគជ័យ​មួយ​នេះ ស្រី​ស្អាត ភឹ​ម ស្រី​នោ ក៏​សម្តែង​ការ​ដឹងគុណ​ចំពោះ​បុគ្គល​សំខាន់​ៗ​ជា​ច្រើន ជា​ពិសេស​លោកស្រី អ៊ឹម សុ​គ​ន្ធា ជា​ថ្នាក់ដឹកនាំ និង​ផលិតកម្ម​វិធី Miss Grand Cambodia និង បង Sara Pich ក៏​ដូច​ជា​គណៈ​ក​ម្មា​ការ​គ្រប់​រូប ដែល​ការ​ជឿជាក់​លើ​រូប​នាង​រហូត​នាង​ខ្ញុំ​អាច​គ្រង​តំណែង​ជា​បវរកញ្ញា​ប្រចាំ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣​នា​ពេល​នេះ​។

នាង​ក៏​អរគុណ​បងប្អូន​អ្នកសិល្បៈ មិត្តភក្តិ​ទាំងអស់ និង​សាច់ញាតិ​ដែល​បាន​មក​គាំទ្រ​ដោយ​ផ្ទាល់ ហើយ​ស្រែក និង​ហ៊ោរ​ផ្តល់​កម្លាំងចិត្ត​នៅ​ថ្ងៃ​ផ្តាច់ព្រ័ត្រ​ដែល​ជា​កម្លាំងចិត្ត​ដល់​រូប​នាង​។ សូម​អរគុណ​ដល់​បណ្តា​អ្នកគាំទ្រ​ជាទី​ស្រឡាញ់​របស់​នាង​ទាំងអស់ អ្នក​ទាំងអស់​គ្នា​ជា​កម្លាំងចិត្ត ជា​ភាព​ជោគជ័យ​សម្រាប់​ដំណើរ​មួយ​នេះ បើ​គ្មាន​អ្នក​ទាំងអស់​គ្នា ក៏​គ្មាន​ភាព​ជោគជ័យ​មួយ​នេះ​ដែរ សង្ឃឹមថា ពុក​ម៉ែ​បងប្អូន​នៅ​តែ​ស្រឡាញ់ ហើយ​បន្ត​ការ​គាំទ្រ​ដល់​រូប​នាង នៅ​ពេល​ខាង​មុខ​នេះ ហើយ​កាន់​ដៃ​គ្នា​ទៅ​មុខ​បន្ត​ទៀត សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ