ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្អាត លីវ ជី​លី ផ្ទុះ​ប្រតិកម្ម​ទៅ​កាន់​មហាជន​មួយ​ចំនួន​ប្រើ​ពាក្យ​នាំ​ភ្លើង ក្រោយ​នាង​ធ្វើ​រឿង​មួយ​​(​វី​ដេ​អូ​)

8 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង លីវ ជី​លី ផ្ទុះ​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​កាន់​មហាជន​មួយ​ចំនួន ដែល​ប្រើ​ពាក្យ​សម្ដី​នាំ​ភ្លើង​មក​លើ​រូប​នាង ក្រោយ​ពី​តារា​ស្រី​រូប​នេះ បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​មួយ ពាក់ព័ន្ធ​លទ្ធផល​ជាប់​ជ័យ​លា​ភី​របស់

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង លីវ ជី​លី ផ្ទុះ​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​កាន់​មហាជន​មួយ​ចំនួន ដែល​ប្រើ​ពាក្យ​សម្ដី​នាំ​ភ្លើង​មក​លើ​រូប​នាង ក្រោយ​ពី​តារា​ស្រី​រូប​នេះ បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​មួយ ពាក់ព័ន្ធ​លទ្ធផល​ជាប់​ជ័យ​លា​ភី​របស់ «Miss Grand Cambodia 2023» ដែល​ទើបតែ​បិទ​បញ្ចប់​ការ​ពី​ពេល​ថ្មី​ៗ​នេះ ។

ស្រី​ស្អាត លីវ ជី​លី បាន​បង្ហោះ​សារ​ខ្លី​មួយ នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ក្រោយ​កម្មវិធី​ប្រកួត​សម្រស់ «Miss Grand Cambodia 2023» បាន​បញ្ចប់​ថា «​បង​ចូលរួម​សោកស្តាយ​ដែល​អូន​មិន​បាន​មកុដ Leakena In បង​សោកស្តាយ​ខ្លាំង​បំផុត »​។

ការ​បង្ហោះ​សារ​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​បវរកញ្ញា​នាំ​គ្នា​ខំ​មិន​ពីក្រោម​ដោយ​ធ្វើការ​វែង​ញែក និង​លើក​ជា​យោបល់​ផ្សេង​ៗ​គ្នា​ទៅ​លើ​ការ​បង្ហោះ​សារ​របស់​នាង រហូត​មាន​អ្នកខ្លះ​សម្តែង​ការ​មិន​ពេញ​ចំពោះ​ការ​សរសេរ​បង្ហោះ​របស់​នាង​នា​ពេល​នេះ​ឡើយ ខណៈ​ពេល​អ្នកខ្លះ​ទៀត ក៏​បាន​ប្រើ​ពាក្យ​ថា «​នាង​គឺជា​អ្នក​នាំ​ភ្លើង​ថែម​ទៀត​ផង​»​។

ការ​លើក​ឡើង​នូវ​ពាក្យ​មួយ​នេះ បាន​ធ្វើ​ឲ្យ​អតីត «Miss Grand Cambodia 2020» ស្រី​ស្អាត​នាង លីវ ជី​លី សម្តែង​ការ​មិន​សប្បាយចិត្ត និង​បង្ហោះ​សារ​ឆ្លើយ​តប​វិញ​ថា «​ប្រហែល​ពួក​គាត់​ចង់អោយ​ខ្ញុំ​បិទ​មាត់​ទាំង​ដែល​ខ្ញុំ​មាន​សិទ្ធិ​ជា​ប្រជាពលរដ្ឋ​មួយ​រូប​ដែរ អបអរ​ក៏​ខុស សោកស្តាយ​ក៏​ខុស លើក​មុន​ហូប​បាយ​ក៏​ខុស តិច​ទៀត​ចូល​បន្ទប់ទឹក​ក៏​ខុស ចឹ​ង​បាន​ថា យើង​ម្នាក់​ផ្គាប់ចិត្ត​គេ​១​ប្រទេស​មិន​បាន​ទេ មាន​អ្នក​ស្អប់ មាន​អ្នក​ស្រលាញ់ ជា​រឿង​ធម្មតា​»​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​មាន​សិទ្ធិ​បញ្ចេញមតិ បងប្អូន​ទាំងអស់​គ្នា​ក៏​មាន​សិទ្ធិ បើ​ខ្ញុំ​ទៅ​លួ​.​ច ឆ​.​ក់ ប្ល​.​ន់ អា​នឹង​វា​ខុស ហួសចិត្ត​ដល់​ពេក​ៗ​ចឹ​ង​ទៅ សូម​បងប្អូន​រៀន​បើក​ចិត្ត​ខ្លះ ខ្ញុំ​មិន​ទាន់​ទៅ​ដៀល ទៅ​ជេរ ប្រជាជន​យើង​ម្នាក់​ណា​ទេ ជា​ចុង​ក្រោយ​ខ្ញុំ​ស្រលាញ់​ប្រជាជន​កម្ពុជា​»​។

ដោយឡែក​តាម​រយៈ​វី​ដែ​អូ​ដែល​បាន Live តាម​បណ្តាញ​សង្គម បន្ថែម​ពីលើ​អ្វី​ដែល​នាង​បាន​បង្ហោះ​ខាងលើ​នេះ ស្រី​ស្អាត លីវ ជី​លី បាន​លើក​ឡើង​ថា «​ការ​បង្ហោះ​សារ​ខាងលើ​នេះ គឺ​គ្រាន់តែ​បញ្ចេញមតិ​ផ្ទាល់ខ្លួន ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​មួយ​រូប​តែ​ប៉ុណ្ណោះ ចុះ​ហេតុ​អ្វី​ត្រូវ​ប្រើ​ពាក្យ​រិះគន់​បែប​នេះ​មក​លើ​រូប​នាង​ទៅ​វិញ?​»​។

នាង​បញ្ជាក់​ថា «​នាង​យល់​ពី​ស្ថាប័ន​នៃ​ការ​រៀបចំ​កម្មវិធី​ប្រកួត​សម្រស់​នេះ​ច្បាស់ ហើយ​ការ​បង្ហោះ​នេះ គឺ​នាង​មាន​ហេតុផល​មួយ​នៅ​ក្នុង​នោះ ខណៈ​ពេល​ដែល​នាង​មិន​បាន​បង្ហោះ​ដៀមដាម ឬ​ជេរ​បុគ្គ​ណា​ម្នាក់​នោះ​ឡើយ​»​។ នាង​បន្ថែម​ថា «​នាង​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​នេះ ទើប​នាង​ក៏​ចង់​ផ្តល់​ជា​បទ​ពិសោធន៍​សម្រាប់​ប្អូន​ៗ​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​ចូលរួម​ការ​ប្រកួត និង​ត្រូវ​ត្រៀមខ្លួន​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ចូល​ដល់​វគ្គ Top»​។

យ៉ាងណា​បើ​តាម​ស្រី​ស្អាត លីវ ជី​លី ថា «​ការ​លើក​ឡើង​ខាងលើ​នេះ គឺជា​ហេតុផល​របស់​នាង ហើយ​ស្នើ​សុំ​អោយ​ទស្សនិកជន​កុំ​មានការ​ភាន់ច្រឡំ​ទៅ​លើ​អ្វី​ដែល​នាង​បាន​ផុស​នេះ ក្នុង​ពេល​ដែល​នាង​ក៏​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ម្ចាស់​មកុដ​នៃ​កម្មវិធី​នេះ​ផង​ដែរ​»​។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​ការ​ប្រកួត​នៃ​កម្មវិធី «Miss Grand Cambodia» បាន​បិទ​បញ្ចប់ ដោយ​បាន​រក​ឃើញ​ម្ចាស់​មកុដ​បាន​លើ​បេ​ក្ខ​នារី​មក​ពី​រាជធានី​ភ្នំពេញ គឺ​កញ្ញា ភឹ​ម ស្រី​ណូ នោះ ក៏​មាន​មហាជន​មួយ​ចំនួន​នាំ​គ្នា​រិះគន់​សម្តែង​ការ​មិន​ពេញចិត្ត ចំពោះ​ការ​ជ្រើសរើស​បេក្ខភាព​ខាងលើ​នេះ​ឲ្យ​គ្រង​មកុដ​ពី​គណៈកម្មការ​នៃ​កម្មវិធី​នេះ​ឡើយ ។ ភាគច្រើន​អ្នកគាំទ្រ​ទាំង​អស់នោះ ចង់​ឃើញ​បេ​ក្ខ​នារី​២​រូប គ្រង​មកុដ​នៃ​កម្មវិធី​សម្រស់​មួយ​នេះ គឺ​កញ្ញា កុយ អេ​ន​ណា និង​កញ្ញា អ៊ិ​ន ល​ក្ខិ​ណា ដែល​ពួក​គេ​យល់​ឃើញ​ថា អ្នក​ទាំង​ពីរ​មាន​សមត្ថភាព និង​រូប​សម្រស់​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​តំណាង​កម្ពុជា​។

យ៉ាងណា ក្រោយ​មើលឃើញ​ពី​ការ​រិះគន់​ខាងលើ​នេះ អ្នក​រៀបចំ​កម្មវិធី «Miss Grand Cambodia 2023» អ្នក​នាង អ៊ឹម សុ​គ​ន្ធា ក៏​បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឆ្លើយ​តប​ការ​រិះគន់​ទាំងនោះ​ថា «​នាង​ខ្ញុំ​មិន​ខឹង មិន​អន់ចិត្ត​ទេ សម្រាប់​បងប្អូន​មួយ​ចំនួន​ដែល​គាត់​គិត​មក​លើ​ខ្ញុំ​យ៉ាងណា តែ​នាង​ខ្ញុំ​បាន​ប្រាប់​ហើយ​កម្មវិធី ត្រូវ​តែ​សុក្រឹត ខ្វះ​តែ​បន្តិច​ក៏​មិន​បាន​ដែរ ឱកាស​មាន​តែ​១​នាទី​ទេ ហើយ​បើ​ចង់អោយ idol របស់​អ្នក​ទទួល​បាន​មកុដ​នៅ​ឆ្នាំ​ណាមួយ ត្រូវ​តែ​ចេះ​លើកទឹកចិត្ត​គាត់ កុំ​បង្ក​បញ្ហា ពីព្រោះ​កម្មវិធី​នេះ នាង​ខ្ញុំ​រៀបចំ​អស់​ថវិកា​ច្រើន​ណាស់ យក​បេះដូង នឹង​ក្ដី​ស្រលាញ់​មក​ធ្វើ​ជូន​ដល់​ជាតិ »​។

នាង​បញ្ជាក់​ថា «​សូម​ប្រើ​សារ comment របស់​អ្នក មក​ជា​ប្រយោជន៍​ដល់​បេ​ក្ខ​នារី​ដែល​អ្នក​ស្រលាញ់ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​ក្រុមការងារ Miss grand ទាំងអស់ ពួក​គាត់​អត់​បាន​គេង​ជាង​១០​ថ្ងៃ​ហើយ ។ បេ​ក្ខ​នារី​ទាំងអស់​ចូល​ប្រើ​ពេលវេលា​មួយ​នេះ យក​បទ​ពិសោធន៍​ហាត់រៀន ហើយ​រៀបចំ​ខ្លួន​អោយ​រួចរាល់​ជាបរ​វ​កញ្ញា​សម្រាប់​ឆ្នាំ​ណាមួយ ស្វែង​យល់​ពី​កម្មវិធី​ថា Grand​ត្រូវការ​អ្វី?​? នោះ អ្នក​នឹង​មាន​សំឡេង​គាំទ្រ​កាន់តែ​ខ្លាំង​ទូ​ទាំង​ប្រទេស​100% ដើម្បី​ត្រៀមខ្លួន ទៅ​យក​មកុដ​អោយ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ណាមួយ​»​។

បើ​តាម​អ្នក​នាង អ៊ឹម សុ​គ​ន្ធា ថា «​ទោះបីជា​ការ​ជ្រើសរើស​មួយ​នេះ បងប្អូន​មួយ​ចំនួន​មិន​ពេញចិត្ត តែ​នាង​ខ្ញុំ​គិត​ថា ការ​ជ្រើសរើស​របស់ខ្ញុំ​សាក​សម​បំផុត​ដែល​ខ្ញុំ​ជា​អ្នកដឹកនាំ​នៃ​កម្មវិធី Miss Grand Cambodia 2023 ។ ខ្មែរ​ស្រលាញ់​ខ្មែរ ប្រទេស​តូច​តែ​បេះដូង​ធំ​… សូម​លើកទឹកចិត្ត​ដល់​គាត់ Phoem Sreyno ដែល​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣ ទាំងអស់​គ្នា​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ