ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រគរ

8 ខែ មុន

ខេត្តពោធិ៍សាត់ ៖ កម្លាំង​សមត្ថកិច្ច​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៣​នេះ បានចុះ​អធិការកិច្ច​ច្រឹប និង​តម្រឹមរ​បាំងសាច់​អួន ខុស​ក្រឡា…

ខេត្តពោធិ៍សាត់ ៖ កម្លាំង​សមត្ថកិច្ច​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៣​នេះ បានចុះ​អធិការកិច្ច​ច្រឹប និង​តម្រឹមរ​បាំងសាច់​អួន ខុស​ក្រឡា និង​លើស​ប្រវែង​កំណត់ នៅ​ផ្ទៃ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រគរ ។

ក្រុមការងារ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់ រួម​មាន​លោកនាយ​ផ្នែក​ក្រគរ លោកនាយ​សង្កាត់​កំពង់​លួង រួម​សហកា​ជាមួយ​ក្រុមការងារ​ថ្នាក់​ជាតិ ដឹកនាំ​ដោយ​លោក ឈិ​ន តួ នាយ​រង​អធិការ រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប តំណាង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​អគ្គស្នងការ​នគរបាល​ជាតិ រួម​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ដ ស្រុក​ក្រគរ យោធា​ខេត្ដ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដពោធិ៍សាត់ បាន​ចុះ​ត្រួតពិនិត្យ និង​អធិការកិច្ច ចាប់ពី​ឃុំ​កំពង់​លួង រហូត​ដល់​ចំណុច​ជ្រោយ​ស្ដី ភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ដពោធិ៍សាត់ ដោយ​ប្រើប្រាស់​កម្លាំង​សរុប ចំនួន​៤៥​នាក់ និង​កាណូត ចំនួន​១០​គ្រឿង ។

លោក​វរសេនីយ៍ឯក សៀន វិ​រៈ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ចុះ​ធ្វើ​អធិការកិច្ច​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ច្រឹប និង​តម្រឹមរ​បាំងសាច់​អួន​ខុស​ក្រឡា និង​លើស​ប្រវែង​កំណត់ ជា​លទ្ធផល​បាន​០១​ករណី របាំង​សាច់​អួន ១៩​ខ្សែ ប្រវែង ៣,១៥០​ម៉ែត្រ ក្បាល​បរ ចំនួន ១១​គ្រឿង លូ​កង​សាច់​អួន ចំនួន​០៩​មាត់ បង្គោល​ចំនួន ៧៥០​ដើម នឹង​ចាក់​លែង​ត្រី ចំនួន​៧៥​គីឡូក្រាម ចូល​ក្នុង​ទឹកទន្លេ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ