ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ឈ្នះក្តី​អតីត​មិត្ត​ប្រុស​​បាន​សំណង​ជាង​១​ពាន់​លាន​ដុល្លារ ករណី​ចែកចាយ​រូប​អា.សអាភា.ស

11 ខែ មុន

សហរដ្ឋអាមេរិក ៖ គណៈវិនិច្ឆ័យ​នៃ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក បាន​កាត់ក្តី​ឱ្យ​ស្ត្រី​ម្នាក់​ឈ្នះក្តី​លើ​

សហរដ្ឋអាមេរិក ៖ គណៈវិនិច្ឆ័យ​នៃ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក បាន​កាត់ក្តី​ឱ្យ​ស្ត្រី​ម្នាក់​ឈ្នះក្តី​លើ​អតីត​មិត្ត​ប្រុស​ជាមួយ​ប្រាក់​សំណង​ចំនួន ១.២​ពាន់​លាន​ដុល្លារ បន្ទាប់​ពី​រូប​នាង​គឺជា​ជន​រង​គ្រោះ ការ​ចែកចាយ​រូបភាព​អា.សអាភា.ស​ពី​អតីត​មិត្ត​ប្រុស ដើម្បី​ជា​ការ​សងសឹក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ ២០២៣​។

ស្ត្រី​ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ត្រឹម​អក្សរ​កាត់ D.L ក្នុង​ឯកសារ​តុលាការ បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​អតីត​មិត្ត​ប្រុស​ក្នុង​ឆ្នាំ ២០២២​។ បណ្តឹង​នេះ បាន​ចោទប្រកាន់​ថា ចុងចោទ​បាន​បង្ហោះ​រូបភាព​មិន​សមរម្យ​របស់​នាង លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​រង​ភាព​អាម៉ាស់​ជា​សាធារណៈ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​បែកបាក់​គ្នា​។

មេធាវី​ដើមចោទ​ក្នុង​រឿង​ក្តី​នេះ អះអាង​ថា ការ​សម្រេច​នេះ គឺជា​ការ​ឈ្នះ​សម្រាប់​ជន​រង​គ្រោះ នៃ​ការ​រំលោ.ភ​បំពា.ន​ផ្លូវភេ.ទ​តាម​រូបភាព​។ ដើម​ឡើយ​មេធាវី​ដើមចោទ បាន​ស្នើ​ដល់​គណៈវិនិច្ឆ័យ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១០០​លាន​ដុល្លារ​ប៉ុណ្ណោះ ដោយ​បាន​និយាយ​ថា «​យើង​សង្ឃឹមថា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ នៃ​សាលក្រម​នេះ គឺជា​សារ​ដ៏​សំខាន់​រារាំង​អ្នក​ផ្សេង​ទៀត មិន​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​គួរ​ឱ្យ​ស្អប់ខ្ពើម​នេះ​»​។

យោង​តាម​ឯកសារ​តុលាការ​បង្ហាញ​ថា ស្ត្រី​ដើមចោទ និង​អតីត​មិត្ត​ប្រុស​បាន​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ក្នុង​ឆ្នាំ ២០១៦​។ ដើមចោទ​បាន​ចែករំលែក​រូបថត​ស្និទ្ធស្នាល​របស់​នាង​ជាមួយ​ចុងចោទ អំឡុង​ពេល​ទាក់ទង​គ្នា​។ លុះ​ពេល​បែកបាក់​គ្នា នៅ​ឆ្នាំ ២០២១ ចុងចោទ​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​បង្ហោះ​រូបថត​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​គេហទំព័រ​មនុស្ស​ពេញវ័យ ដោយ​គ្មាន​ការ​យល់ព្រម​ពី​នាង​។ ចុងចោទ​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ផ្ញើ​តំណ​ភ្ជាប់​នៃ​រូបថត​ទៅ​កាន់​មិត្ត​ភ័ក្តិ និង​ក្រុម​គ្រួសារ​របស់​នាង​តាម​រយៈ Dropbox ដែល​អាច​ចូល​ប្រើ​ជា​សាធារណៈ​ថែម​ទៀត​ផង​។

ចុងចោទ​ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចូល​ប្រើប្រាស់​ទូរស័ព្ទ គណនី​ទំនាក់ទំនង​សង្គម និង​អ៊ីមែល ក៏​ដូច​ជា​ប្រព័ន្ធ​កាមេរ៉ា​នៅផ្ទះ​ម្តាយដើម​ចោទ ដើម្បី​ឈ្លបយកការណ៍​។ នៅ​ពេល​មួយ ចុងចោទ​ថែម​ទាំង​បាន​ផ្ញើ​សារ​ទៅ​កាន់​ដើមចោទ​ថា «​អ្នក​នឹង​ចំណាយពេល​អស់​មួយ​ជីវិត ដើម្បី​ព្យាយាម និង​បរាជ័យ​ក្នុង​ការ​លុប​រូប​អ្នក​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។ អ្នក​គ្រប់​គ្នា​ដែល​ធ្លាប់​ជួប​អ្នក នឹង​បានឮ​រឿង​នេះ ហើយ​ចូល​ទៅ​មើលរូប​ទាំងនោះ​»​។ មេធាវី​ដើមចោទ​អះអាង​ថា អតីត​មិត្ត​ប្រុស​នាង​បាន​បង្ហោះ​រូបភាព ដើម្បី​បង្ក​ឱ្យ​មានការ​រួម​បញ្ចូល​គ្នា នៃ​ការ​រំលោ.ភ​បំពា.ន​ផ្លូវចិត្ត អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការ​រំលោ.ភ​បំពា.ន​ផ្លូវភេ.ទ​។

ចុងចោទ​មិន​បាន​បង្ហាញខ្លួន​នៅ​ក្នុង​តុលាការ​នោះ​ទេ ដោយ​គ្រាន់តែ​មាន​មេធាវី​តំណាង ខណៈ​ដែល​ចុងចោទ​ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បង់ប្រាក់​សំណង​ចំនួន ២០០​លាន​ដុល្លារ​សម្រាប់​ស្ត្រី​រង​គ្រោះ​ផ្លូវចិត្ត​ពី​អតីតកាល និង​អនាគត ព្រមទាំង​ការ​ខូចខាត​គំរូ​ផ្សេង​ទៀត​ចំនួន​១​ពាន់​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ