ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឹង រីសា តារា​​និយម​សិច​ស៊ី​​តែមិនធ្វើ​បាប​​បុរស​ណាទេ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​កែវ​ភ្នែក​​មុត​ថ្លា ​គួប​ផ្សំ​ នឹង​ភាព​​សិចស៊ី​​គួរ​​ឱ្យ​​​ទាក់​ទាញ​​ចិត្ត​បុរស ​​នោះ​​គឺកញ្ញា​​​មឹង រីសា វ័យ​២៧ឆ្នាំ ជា​អ្នក​​​ចម្រៀង​ថ្មី​ប្រចាំ​ភោជនីយដ្ឋាន​​វ៉ាស៊ីន​​តោន​​ ស្ថិត​​នៅ​តំបន់​​​ព្រែក​លៀប​ តាម​ដង​ផ្លូវ​ជាតិ​​លេខ​​៦A ​។ សម្រាប់​​អ្នក​ចេញ​ចូល​ភោជនីយដ្ឋាន​​នោះ​​គេ​ពិត​ជា​ធ្លាប់​​ស្គាល់​​​នាង​ យ៉ាង​​ច្បាស់​​​ ព្រោះ​​​នាង​មិន​​ត្រឹម​តែជា​អ្នក​ចម្រៀង​ទេ គឺជា​ពិធី​ការិនី​ដែល​មាន​​វោហា​​រក្បោះ​ក្បាយ​​ទៀត​ផង ។ ​
ទស្សនិកជន​ជា​​ច្រើន​ទៀត​ ក៏ធ្លាប់​​បាន​ឃើញ​​នាង ​​និង​​ស្តាប់​​​​សំនៀងរបស់​នាង​ពេល​នាង​​ច្រៀងនៅលើ​​ឆាក​​ប្រគំតន្ត្រី​​​ ចុង​សប្តាហ៍​​តាម​​ស្ថានីយ​ទូរទស្សន៍​​​នានា​ដូចជា​​​កម្ម​វិធី​​​​ប្រគំ​ តន្ត្រី​​នៃ​​ស្ថានីយ​​ទូរទស្សន៍​ CTN បាយ័ន​​និង​ប៉ុស្តិ៍​​លេខ​៥ ជា​ដើម ។ ជាពិសេស​​នោះ​គេ​ស្គាល់​​នាងច្បាស់​​តាម​​រយៈ​​បទ​«មិនយកទេ​​ប្រុស​ញៀន​​ ថ្នាំ»ដែល​ជា​​បទ​​អប់រំ​អំពី​គ្រឿង​ញៀន ។

រាជធានីភ្នំពេញ ៖ ​​​កែវ​ភ្នែក​​មុត​ថ្លា ​គួប​ផ្សំ​ នឹង​ភាព​​សិចស៊ី​​គួរ​​ឱ្យ​​​ទាក់​ទាញ​​ចិត្ត​បុរស ​​នោះ​​គឺកញ្ញា​​​មឹង រីសា  វ័យ​២៧ឆ្នាំ ជា​អ្នក​​​ចម្រៀង​ថ្មី​ប្រចាំ​ភោជនីយដ្ឋាន​​វ៉ាស៊ីន​​តោន​​ ស្ថិត​​នៅ​តំបន់​​​ព្រែក​លៀប​ តាម​ដង​ផ្លូវ​ជាតិ​​លេខ​​៦A  ​។ សម្រាប់​​អ្នក​ចេញ​ចូល​ភោជនីយដ្ឋាន​​នោះ​​គេ​ពិត​ជា​ធ្លាប់​​ស្គាល់​​​នាង​យ៉ាង​​ច្បាស់​​​ ព្រោះ​​​នាង​មិន​​ត្រឹម​តែជា​អ្នក​ចម្រៀង​ទេ គឺជា​ពិធី​ការិនី​ដែល​មាន​​វោហា​​រក្បោះ​ក្បាយ​​ទៀត​ផង ។  ​
ទស្សនិកជន​ជា​​ច្រើន​ទៀត​ ក៏ធ្លាប់​​បាន​ឃើញ​​នាង ​​និង​​ស្តាប់​​​​សំនៀងរបស់​នាង​ពេល​នាង​​ច្រៀងនៅលើ​​ឆាក​​ប្រគំតន្ត្រី​​​ចុង​សប្តាហ៍​​តាម​​ស្ថានីយ​ទូរទស្សន៍​​​នានា​ដូចជា​​​កម្ម​វិធី​​​​ប្រគំ​តន្ត្រី​​នៃ​​ស្ថានីយ​​ទូរទស្សន៍​ CTN បាយ័ន​​និង​ប៉ុស្តិ៍​​លេខ​៥ ជា​ដើម ។  ជាពិសេស​​នោះ​គេ​ស្គាល់​​នាងច្បាស់​​តាម​​រយៈ​​បទ​«មិនយកទេ​​ប្រុស​ញៀន​​ថ្នាំ»ដែល​ជា​​បទ​​អប់រំ​អំពី​គ្រឿង​ញៀន ។ 

កញ្ញា​​​មឹង រីសា ​​រំលឹក​​ឱ្យ​ដឹងថា មុន​ក្លាយ​ជា​អ្នក​ចម្រៀង​​អាជីព​នាង​ធ្លាប់​បាន​ហាត់​រៀន​​ច្រៀង​នៅ​​ក្នុង​ក្លឹប​សិល្បៈ​​​មួយរយៈ​ ។ ក្រោយ​​ពេល​រៀន​ចប់​នាង​ចេញ​ច្រៀង​​នៅ​តាម​​ភោជនីយ  ដ្ឋាន​ ។ ​នាង​​ចូល​ចិត្ត​​ជ្រើស​រើស​​បទ​ចម្រៀង​ទំនើប​ចម្រុះ​​​មក​ច្រៀង​មិន​​ប្រកាន់​​​ថា​បទ​បែប​មនោសញ្ចេត​នា​​​ចាស់ៗ​របស់​រាជិនី​សម្លេង​​មាស​ រស់ សេរីសុទ្ធា​ ឬបទថ្មី​បែបយុវវ័យ​​ឌីស្កូ​ញ័រញាក់​​កន្ត្រាក់​អារម្មណ៍​​ទេ ។
ក្រៅពី​ច្រៀង​ជា​ប្រចាំ​​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​ គេឧស្សាហ៍​​ឃើញ​នាង​មាន​កិត្តិយស​​ឡើង​ច្រៀង​​​លើ​ឆាក​​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​តាម​ស្ថានីយ​​ទូរទស្សន៍​នានា ​និង​​ថត​សម្លេង​​ចូល​ស៊ីឌី​ និង​សម្តែង​កាយវិការ​​ខារ៉ាអូខេ​ឱ្យ​ផលិត​កម្ម​រៃមាស​ តោមាស​ និង​បុប្ផា ។ ជា​កិត្តិយស​​សម្រាប់​រូប​នាង​​គឺ​ពេល​នេះ​​នាង​កំពុង​​ត្រៀម​ចេញ​ទៅ​​​ច្រៀង​​នៅ​ឯ​ក្រៅ​ប្រទេស​ក្នុង​ពេល​ឆាប់ៗខាង​មុខ ។

ក្នុង​ភាព​សិចស៊ី​បែប​យុវវ័យ​​សម័យថ្មី​ មឹង រីសា ​​​​អះអាង​ថា ​នាង​ពុំ​ទាន់​មាន​​ជាប់​ពាក់ព័ន្ធ​ស្នេហា​ជាមួយ​បុរស​​ណា​ម្នាក់​​ទេ តែក៏មិន​មែន​បាន​​ន័យ​ថា គ្មាន​អ្នក​ស្រឡាញ់​​ដែរ គឺ​មាន​​បុរស​​ជា​ច្រើន​​តាម​សុំ​ស្នេហ៍​​នាង ​​តែនាង​គិត​ថា​​​«ការ​សុំ​ស្នេហ៍​​តាម​ផ្លូវ​​មិន​អាច​​​យកជាការ​បានទេ​ បើស្រឡាញ់​​​ពិត​សូម​​ចូល​ដល់​មេបា » ៕