ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​ប្ដី​ប្រពន្ធ​ដែល​វា​.​យ​កញ្ញា រ៉ូ​ស ចេញ​មុខ​សុំ​ទោស និង​បញ្ជាក់​ពី​មូលហេតុ​ដែល​ប្រើ​ហិ​.​ង្សា (​វី​ដេ​អូ​)

8 ខែ មុន
  • ភ្នំពេញ

នៅ​ទីបំផុត ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​នាំ​គ្នា​មក​វា​.​យ​កញ្ញា រ៉ូ​ស ដល់​ក្នុង​រថយន្ត​នោះ បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ទៅ​កាន់​តារា​សម្តែង រ៉ូ​ស និង​មហាជន​ហើយ ក្រោយ​ពេល​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​តារា​ស្រី​រូប​នេះ​

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​នាំ​គ្នា​មក​វា​.​យ​កញ្ញា រ៉ូ​ស ដល់​ក្នុង​រថយន្ត​នោះ បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ទៅ​កាន់​តារា​សម្តែង រ៉ូ​ស និង​មហាជន​ហើយ ក្រោយ​ពេល​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​តារា​ស្រី​រូប​នេះ​កាលពី​យប់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៣​។

យ៉ាងណា នៅ​ក្នុង​ការ​សុំ​ទោស​នោះ ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​រូប​នោះ ក៏​បា​នប​បញ្ជាក់​អំពី​ហេតុផល​ជា​ចម្បង​មួយ ដែល​ធ្វើ​ឱ្យ​ខ្លួន​ឈាន​ដល់​ថ្នាក់​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​កញ្ញា រ៉ូ​ស នា​ពេល​នោះ​ផង​ដែរ​។ ពីរ​នាក់​ប្ដី​ប្រពន្ធ​ក៏​ទទួលស្គាល់​កំហុស​ថា ពិតជា​បាន​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​ទៅ​លើ​កញ្ញា Rose ពិតប្រាកដ​មែន ដោយសារ​តែ​ខឹង​ជាមួយនឹង Rose ជេរ​ប្រមា​.​ថ​ម្ដង​ហើយ​ម្ដងទៀត នៅ​លើ​បណ្ដាញ​សង្គម​។

ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Yubee Ly» បាន​ធ្វើការ live បកស្រាយ​ថា «​ខ្លួន​ពិតជា​មាន​កំហុស​ដែល​បាន​បង្ក​ហិ​.​ង្សា​ទៅ​លើ​តារា​សម្តែង រ៉ូ​ស ដោយសារ​ខ្លួន​មានកំ​ហឹ​.​ង​ទៅ​នឹង​តារា​ស្រី​រូប​នេះ ដែល​បាន​ធ្វើការ​ជេរ​ប្រមា​.​ថ​មើល​ងា​.​យមក​លើ​រូប​ខ្លួន​»​។ នាង​បញ្ជាក់​ថា «​ដំបូង​ឡើយ នាង​មិន​ដែល​ស្គាល់ និង​មាន​បញ្ហា​ជាមួយ រ៉ូ​ស ឡើយ ប៉ុន្តែ​នៅ​សុខ​ៗ តារា​រូប​នេះ​បាន​ធ្វើការ​ខំ​មិន​តាម​ហ្វេ​ស​ប៊ុ​ក​ជេរ​ប្រមា​.​ថនា​ង​។ ក្រោយ​មានរឿង​នេះ នាង​ក៏​បាន​ឆាត​ទៅ រ៉ូ​ស ផ្ទាល់ សួរនាំ​អំពី​ដំណើរ​ដើមទង ប៉ុន្តែ​ការ​សួរ​នោះ​មិន​មានការ​ឆ្លើយ​តប ហើយ​ថែម​ទាំង រ៉ូ​ស ប្លុក​ចោល​ទៀត​។ ក្រោយ​ពី​ប្លុក​បាន​មួយ​ថ្ងៃ រ៉ូ​ស ក៏​ដក​ប្លុក​ចោល​វិញ ហើយ​បាន​ធ្វើការ​បង្ហោះ​ជេរ​ប្រមា​.​ថ​មក​រូប​នាង និង​កូន ដោយ​ចោទប្រកាន់​នាង​ជា​ស្រី​ខូ​.​ច​ជាដើម​»​។​ល​។

នាង​បន្ថែម​ថា «​ចំណុច​នេះ នាង​មិន​អាច​ទទួលយក​បាន​ឡើយ ដោយសារ រ៉ូ​ស បាន​ជេរ​មក​ប្រមា​.​ថម​កលើ​កូន​នាង ដោយ​ប្រើ​ពាក្យ​ថា ស្វាមី​នាង​ជា​មនុស្ស​ស្រី ហើយ​នាង​ទៅ​សហា​.​យ​ជាមួយ​គេ ទើបបាន​កូន​នឹង​»​។ នាង​ថា «​ក្រោយ​ឃើញ​ពី​ការ​ជេរ​ប្រមា​.​ថ​របស់​គាត់ (​រ៉ូ​ស​) ខ្ញុំ​ឈឺក្បាល​ចង់​ទាស់​ម្តង​ៗ ដោយសារ​នាង​ទើប​សម្រាលកូន ហើយ​កូន​ខ្ញុំ​ទើបនឹង​កើត​បាន​ប្រមាណ​១០​ថ្ងៃ​ប៉ុណ្ណោះ​»​។

ដោយឡែក​សម្រាប់​ស្វាមី​នាង Yubee ly វិញ ក៏​បាន​លើក​ឡើង​ដែរ​ថា «​ខ្លួន​ពិតជា​មាន​កំហុស ដោយ​សារ​ប្រើ​អំពើ​ហិ​.​ង្សា ប៉ុន្តែ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នា​ពេល​នេះ គឺ​ដោយសារ​ការពារ​ភរិយា​ដែល​ត្រូវ​គេ​ជេរ​ប្រមា​.​ថ​»​។ លោក​បញ្ជាក់​ថា «​ប្រសិនបើ​លោក​ចង់​ធ្វើ​ឃា​.​ត ឬ​ឆ​.​ក់​ប្ល​.​ន់​ទូរស័ព្ទ រ៉ូ​ស មែន មិនមែន​លោក​អោយ​គេ​ថត​វី​ដេ​អូ live ពេល​ដែល​លោក​ធ្វើ​សកម្មភាព​នោះ​ទេ​។ វី​ដេ​អូ​នោះ មិនមែន​ចេញពី​ខាង​ណា​ឡើយ ពោល​គឺ​ចេញពី​ខាង​លោក​ផ្ទាល់ ដែល​លោក​អោយ​គេ​ថត​អោយ​មហាជន​បានដឹង​ថា លោក​កំពុង​ធ្វើ​អ្វី​»​។

លោក​បញ្ជាក់​ថា «​ក្នុងអំឡុងពេល​ប្រវា​.​យ​ប្រតប់​គ្នា​នោះ លោក​មិន​បាន​ប្រើ​របស់​អ្វី​វា​.​យ​ទៅ​លើ រ៉ូ​ស រហូត​ឈា​.​ម​ច្រមុះ​នោះ​ឡើយ ប៉ុន្តែ​លោក​ធ្វើ ដើម្បី​ការពារ​ភរិយា​»​។

យ៉ាងណា បើ​តាម​ពីរ​នាក់​ប្តី​ប្រពន្ធ សកម្មភាព​ដែល​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ទៅ​លើ​តារា​ស្រី រ៉ូ​ស នា​ពេល​នេះ គឺ​ដោយសារ​អ្នក​ទាំង​២​ពិតជា​អស់​ភាព​អត់ទ្រាំ​ពី​ការ​ជេរ​ប្រមា​.​ថ​របស់​តារា​រូប​នេះ​។ អ្នក​ទាំង​២​ក៏​បាន​អះអាង​ថា នឹង​មិន​រត់គេច​ទៅ​ណា​ឡើយ ដោយ​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ចំពោះ​ការ​ប្តឹង​ពី រ៉ូ​ស ខណៈ​ពេល​អ្នក​ទាំង​ពីរ​សន្យា​នឹង​មិន​សកម្មភាព​ហិ​.​ង្សា​នេះ​បន្ត​ទៀត​ឡើយ​។

ជា​ការ​កត់សម្គាល់ ក្រោយ​កើត​មាន​អំពើ​ហិ​.​ង្សា​ខាងលើ​នេះ តារា​សម្តែង រ៉ូ​ស បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​មួយ​ថា «​រឿងហេតុ​នេះ នាង​បាន​ដាក់​ពាក្យបណ្តឹង​រួច​ហើយ ដោយ​ចោទប្រកាន់​ជន​បង្ក​ពី​បទ​ប្ល​.​ន់ និង​មនុស្ស​ឃា​.​ត​»​។ នាង​បញ្ជាក់​ថា «​ប្រសិនបើ​ជន​បង្ក​មិន​ជាប់​ពន្ធនាការ​ទេ នោះ​នាង​នឹង​មិន​សុខចិត្ត​ឡើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​ស្រី រ៉ូ​ស ត្រូវ​បាន​ជន​មួយ​ក្រុម មាន​ទាំងប្រុស​ទាំងស្រី​ចំនួន​៣​នាក់ តាម​វា​.​យ​នាង​ដល់​ក្នុង​រថយន្ត រហូត​ធ្វើ​ឱ្យ​ហូរ​ឈា​.​ម​តាម​ច្រមុះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​ហាង​ចិន ទល់មុខ​សាលាក្រុង​កោះ​ពេជ្រ ផ្លូវ​បេតុង ក្រុម​៧៨ ស្ថិត​ក្នុងភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ការ​រៀបរាប់​របស់​កញ្ញា រ៉ូ​ស បាន​ប្រាប់​ឲ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ នាង​បាន​ឡាយ​វី​ដេ​អូ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​និយាយ​ជាមួយ​ហ្វេ​ន​ៗ​រួច​ហើយ ក៏​បើករថយន្ត​ម៉ាក RANGE ROVER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២Q-០១៣៧ ទៅ​រក​កន្លែង​ហូប​ស៊ុប និង​តេ​ហៅ​មិត្តភក្តិ​មក​ហូប​ជាមួយ​គ្នា​ដែរ​»​។

កញ្ញា រ៉ូ​ស បន្ត​ថា «​ខណៈ​ពេល​បើករថយន្ត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​មនុស្ស​ចំនួន​៣​នាក់ ដែល​មាន​ប្រុស​២​នាក់ (​ម្នាក់​ជា​ស្រី​តែងខ្លួន​ជា​ប្រុស​) និង​ស្រី​ម្នាក់ បាន​បើករថយន្ត​ម៉ាក RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា​M.L.9989 ដោយ​មិនដឹង​ថា តើ​បើក​តាម​រថយន្ត​គាត់​ពី​ពេល​ណា​ទេ0x017d7 ស្រាប់តែ​រថយន្ត RANGE ROVER ពណ៌​ខ្មៅ​នោះ មក​កៀរ​រថយន្ត​របស់​គាត់​អោយ​ឈប់ រួច​មក​ទ្វារ​រថយន្ត​គាត់ ហើយ​អោយ​គាត់​ចុច​ឡុ​ក​សោ​បើកទ្វារ​រថយន្ត​អោយ​លឿន រួច​ក៏​មាន​កើត​មាន​អំពើ​ហឹ​ង្សា​នេះ​កើតឡើង​តែ​ម្តង​»​។

គួរ​បញ្ជាក់​ទៀត​ថាកញ្ញា An Na Rose ត្រូវ​ជន​មួយ​ក្រុម​តាម​វា​.​យ​ដល់​ក្នុង​រថយន្ត​មុខ​ហាង​ចិន ផ្អើល​កោះ​ពេជ្រ​(​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ