ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា An Na Rose ត្រូវ​ជន​មួយ​ក្រុម​តាម​វា​.​យ​ដល់​ក្នុង​រថយន្ត​មុខ​ហាង​ចិន ផ្អើល​កោះ​ពេជ្រ​(​វី​ដេ​អូ​)

8 ខែ មុន
  • ភ្នំពេញ

នារី​ម្នាក់​ដែល​ត្រូវ​គេ​ស្គាល់​ថា គឺជា​តារា​ស្រី​មានឈ្មោះ​ថា «An Na Rose» ត្រូវ​បាន​ជន​មួយ​ក្រុម មាន​ទាំងប្រុស​ទាំងស្រី​ចំនួន​៣​នាក់ តាម​វា​.​យ​នាង​ដល់​ក្នុង​រថយន្ត រហូត​ធ្វើ​ឱ្យ​ហូរ​ឈា​.​ម​តាម​ច្រមុះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដែល​ត្រូវ​គេ​ស្គាល់​ថា គឺជា​តារា​ស្រី​មានឈ្មោះ​ថា «An Na Rose» ត្រូវ​បាន​ជន​មួយ​ក្រុម មាន​ទាំងប្រុស​ទាំងស្រី​ចំនួន​៣​នាក់ តាម​វា​.​យ​នាង​ដល់​ក្នុង​រថយន្ត រហូត​ធ្វើ​ឱ្យ​ហូរ​ឈា​.​ម​តាម​ច្រមុះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​ហាង​ចិន ទល់មុខ​សាលាក្រុង​កោះ​ពេជ្រ ផ្លូវ​បេតុង ក្រុម​៧៨ ស្ថិត​ក្នុងភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

នារី​ខាងលើ​នេះ​មានឈ្មោះ ហាស់ វី​រ៉ា​ស្រីរ​ត្ន័ ហៅ Rose អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ខុន​ដូ​៦៩ ផ្លូវ​៤៣០ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​រង​របួស​ខ្ទង់ច្រមុះ​ហូរ​ឈា​.​ម និង​ហើម​មាត់​ផង​ដែរ​។

តាម​ការ​រៀបរាប់​របស់​កញ្ញា រ៉ូ​ស បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ឡាយ​វី​ដេ​អូ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​និយាយ​ជាមួយ​ហ្វេ​ន​ៗ​រួច​ហើយ ក៏​បើករថយន្ត​ម៉ាក RANGE ROVER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២Q-០១៣៧ ទៅ​រក​កន្លែង​ហូប​ស៊ុប និង​តេ​ហៅ​មិត្តភក្តិ​មក​ហូប​ជាមួយ​គ្នា​ដែរ​។

កញ្ញា រ៉ូ​ស បន្ត​ថា ខណៈ​ពេល​បើករថយន្ត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​មនុស្ស​ចំនួន​៣​នាក់ ដែល​មាន​ប្រុស​២​នាក់ (​ម្នាក់​ជា​ស្រី​តែងខ្លួន​ជា​ប្រុស​) និង​ស្រី​ម្នាក់ បាន​បើករថយន្ត​ម៉ាក RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា​M.L.9989 ដោយ​មិនដឹង​ថា តើ​បើក​តាម​រថយន្ត​គាត់​ពី​ពេល​ណា​ទេ? ស្រាប់តែ​រថយន្ត RANGE ROVER ពណ៌​ខ្មៅ​នោះ មក​កៀរ​រថយន្ត​របស់​គាត់​អោយ​ឈប់ រួច​មក​ទ្វារ​រថយន្ត​គាត់ ហើយ​អោយ​គាត់​ចុច​ឡុ​ក​សោ​បើកទ្វារ​រថយន្ត​អោយ​លឿន​ទៀត​ផង​។

កញ្ញា រ៉ូ​ស បន្ត​ទៀត​ថា ពេល​នោះ គាត់​បើកទ្វារ​រថយន្ត​ភ្លាម ស្រាប់តែ​មាន​នារី​ម្នាក់​ដែល​ស្គាល់ឈ្មោះ​អាក់ខាន​ហ្វេ​ស​ប៊ុ​កថា «Yubeely» និង​នារី​ម្នាក់​ទៀត​តែងខ្លួន​ជា​ប្រុស (​ជា​ប្តី​) អត់​ស្គាល់ឈ្មោះ បាន​ចូល​មក​វា​.​យ​គាត់​តែ​ម្តង ចំណែក​បុរស​ជា​អ្នក​បើករថយន្ត​វិញ​អត់​បាន​ចូល​មក​វា​.​យ​នោះ​ទេ​។

កញ្ញា រ៉ូ​ស បញ្ជាក់​ថា ក្រោយ​ពី​ជន​បង្ក​ហិ​.​ង្សា​២​នាក់​ចូល​មក​វា​.​យ​ធ្វើ​ឲ្យ​គាត់​ហូរ​ឈា​.​ម​តាម​ច្រមុះ​រួច ជន​បង្ក​នោះ​ក៏​បាន​យក​ទូរស័ព្ទ​ដៃ​របស់​គាត់​មួយ​គ្រឿង​ម៉ាក iPhone 12 Pro Max ពណ៌​មាស គប់​ទៅ​ជន​បង្ក​ទាំង​២​នាក់​ទៀត​។ បន្ទាប់​មក ជន​បង្ក​ក៏​រើស​យក​ទូរស័ព្ទ​ពី​ផ្លូវ​បេតុង រួច​ចូល​ទៅ​ក្នុង​រថយន្ត​ម៉ាក RANGE ROVER ពណ៌​ខ្មៅ បើក​រត់គេច​ខ្លួន​បាត់​ទៅ​បាត់​ស្រមោល​តែ​ម្ដង ដោយ​បន្សល់​ទុក​តែ​រូប​គាត់​ជា​ជន​រង​គ្រោះ​នៅ​នឹង​កន្លែង​កើតហេតុ ។ ក្រោយមក​គាត់​ក៏​បាន​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​មក​ជួយ​បើករថយន្ត​ជូន​រូប​គាត់​ទៅ​ប៉ុស្តិ៍ ដើម្បី​ទៅ​ដាក់​ពាក្យបណ្ដឹង​ផង ដែរ​។

កញ្ញា រ៉ូ​ស បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​កើតហេតុ មិត្តភក្តិ​គាត់ (​កញ្ញា រ៉ូ​ស​) បើករថយន្ត​ជូន​គាត់​មិន​ទាន់​ដល់​ប៉ុស្តិ៍​នគរបាល​ផង ក៏​មាន​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Yubee Ly» ដែល​ជា​ជន​បង្ក​ហិ​.​ង្សា​វា​.​យ​គាត់​ម្នាក់ ក្នុង​ចំណោម​២​នាក់​នោះ បាន​ឆាត​មក​តាម​បណ្ដាញ​សង្គម​ថា «​មី រ៉ូ​ស ទៅ​យក​ទូរស័ព្ទ​ឯង​នៅ​ប៉ុស្តិ៍​ប៉ូលិស​មុខ​វត្ត​និរោធ ដែល​ស្ថិត​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​ដាក់​លេខ​ទូរស័ព្ទ​លេខ​ប៉ូលិស​ដែល​អ្នក​ទទួល​ទូរស័ព្ទ​ទុក​ផង​»​។ លុះ​ពេល​មក​ដល់​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទន្លេបាសាក់ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​អោយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជន​បង្ក​ហិ​.​ង្សា​ដោយ​ចេតនា​មក​លើ​រូប​គាត់ បណ្ដាល​ឱ្យ​រង​របួស​បែក​ក្ដោងច្រមុះ និង​ហូរ​ឈា​.​ម ព្រមទាំង​ហើម​ច្រមុះ​ទៀត​ផង ។

កញ្ញា រ៉ូ​ស បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច ក៏​ដូច​មហាជន​ថា គាត់​មិន​បាន​មាន​ទំនាស់​អី​ទេ តែ​អាច​មក​ពី​ជន​បង្ក​ខឹង​រឿង​ការ​ឡាយ​របស់​គាត់​ដែល​ថា ការ​ឡាយ​ឌឺដង ទៅ​ជន​បង្ក​ហិ​.​ង្សា ទាំង​ការ​ពិត​ការ​ឡាយ​និយាយ​នោះ​មិន​មាន​ដាក់​ចំ​ឈ្មោះ​បុគ្គល​ណា​ម្នាក់​នោះ​ទេ​។

គួរ​បញ្ជាក់​ថា យោង​តាម​ការ​ឡាយ​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា រ៉ូ​ស ដែល​ជា​ជន​រង​គ្រោះ កន្លង​មក បាន​និយាយ​ដៀមដាម​ឲ្យ​នារី​ម្នាក់ តែ​មិន​បញ្ចេញ​ឈ្មោះ​ទេ ដោយ​និយាយ​ថា «​ជា SP ជា​ស្រី​ខូ​.​ច នៅផ្ទះ​កែង​នរណា​មិនដឹង​» ទើប​ធ្វើ​ឲ្យ​ស្ត្រី​ខាងលើ បាន​ដាក់​ពាក្យបណ្តឹង តែ កញ្ញា រ៉ូ​ស (​ជន​រង​គ្រោះ​) មិន​បាន​ចូលខ្លួន​ទៅ​ដោះស្រាយ​នោះ​ទេ ធ្វើ​ឲ្យ​ស្ត្រី​បង្ក​ខឹង ក៏​បាន​លើកគ្នា​តាម​រក​វា​.​យ​តែ​ម្តង​។

ចំណែក​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​បញ្ជាក់​ដែរ​ថា ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ហិ​.​ង្សា​នៅ​ចំណុច​មុខ​ហាង​ចិន ទល់មុខ​សាលាក្រុង​កោះ​ពេជ្រ ផ្លូវ​បេតុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ រវាង​ឈ្មោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ទី​១- ឈ្មោះ Alex Ivan ភេទ​ស្រី ទី​២- ឈ្មោះ Yubeely ភេទ​ស្រី (​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​) និង​ទី​៣- មិន​ស្គា​ស់​ឈ្មោះ ភេទ​ប្រុស មិន​ស្គាល់​ទីលំនៅ​។ ទាំង​០៣​នាក់​នេះ បាន​បើករថយន្ត​ម៉ាក RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា​M.L.9989 មក វា​.​យ​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​រង​របួស​បែក​ក្ដោងច្រមុះ ហូរ​ឈា​.​ម និង​ហើម​មាត់​ផង​ដែរ​។

ក្រោយ​ពេល​ស្ដាប់​តាម​ការ​រៀបរាប់​ពី​ហេតុការណ៍​ខាងលើ​នេះ​រួច អាជ្ញាធរ​បាន​នាំ​នារី​រង​គ្រោះ (​កញ្ញា រ៉ូ​ស​) ទៅ​ចង្អុល​នៅ​ទីតាំង​កន្លែង​កើតហេតុ ដើម្បី​ងាយស្រួល​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជន​បង្ក​ហិ​.​ង្សា និង​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​នៅ​យប់​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៣ ។ ព្រមទាំង​សួរនាំ​អំពី​វិវាទ និង​បញ្ហា​អ្វី​អោយ​ប្រាកដ បានជា​មាន​ទំនាស់ រហូត​ឈាន​ដល់​ការ​បើករថយន្ត​ដេញ​តាម​មក​វា​.​យ​ដល់ទី​ក្រុង​កោះ​ពេជ្រ​បែប​នេះ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជន​បង្ក​ហើយ ដើម្បី​ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ