ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា រ៉ូ​ស ចេញ​មុខ​សុំ​ទោស​លោក ឃុំ ប៉ុណ្ណា​ដែ​ត ហើយ ក្រោយ​រង​ការ​ព្រ​មា​.​ន​ប្តឹង​(​វី​ដេ​អូ​)

8 ខែ មុន
  • ភ្នំពេញ

នៅ​ទីបំផុត តារា​ស្រី រ៉ូ​ស បាន​យល់ព្រម​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ហើយ ចំពោះ​កំហុសឆ្គង​នៃ​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​មួយ​មក​លើ​អតីត​តារាចម្រៀង​លោក ឃុំ ប៉ុណ្ណា​ដែ​ត និង​ក្រុម​គ្រួសារ​របស់​លោក​។ ការ​ចេញ​មុខ​សុំ​ទោស​ពី​កញ្ញា រ៉ូ​ស នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​ស្រី រ៉ូ​ស បាន​យល់ព្រម​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ហើយ ចំពោះ​កំហុសឆ្គង​នៃ​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​មួយ​មក​លើ​អតីត​តារាចម្រៀង​លោក ឃុំ ប៉ុណ្ណា​ដែ​ត និង​ក្រុម​គ្រួសារ​របស់​លោក​។ ការ​ចេញ​មុខ​សុំ​ទោស​ពី​កញ្ញា រ៉ូ​ស នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​ធ្វើការ​ព្រ​មា​.​ន​ឱ្យ​នាង​ចេញ​មុខ​សុំ​ទោស​រូប​លោក និង​ក្រុម​គ្រួសារ ក្រោយ​ពី​នាង​បាន​​ប្រើប្រាស់​ភាសា​មិន​គប្បី និង​ការ​ប្រមា​.​ថ​មើល​ងា​.​យ​ដល់​កូន​ៗ​របស់​លោក​។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣​នេះ កញ្ញា រ៉ូ​ស បាន​លើក​ឡើង​ថា «​នាង​ពិតជា​មានការ​សោកស្តាយ​ចំពោះ​ការ​យល់​ច្រឡំ​ទៅ​លោក ឃុំ ប៉ុណ្ណា​ដែ​ត និង​អ្នក​នាង យក់ ឋិតរ​ដ្ឋា​»​។ នាង​បញ្ជាក់​ថា «​ដោយសារ​ក្នុង​ន័យ​ផ្សារ​ភ្ជាប់​របស់​បងប្រុស ឃុំ ប៉ុណ្ណា​ដែ​ត នោះ មាន​ភ្ជាប់​នឹង​រូបភាព​ខ្ញុំ ទើប​ខ្ញុំ​យល់​ច្រឡំ​ថា គាត់​ថាឱ្យ​ខ្ញុំ តែ​តាម​ពិត​គាត់​មិនមែន​សំដៅ​មក​ខ្ញុំ​ទេ គឺ​គាត់​និយាយ​តែ​ទៅ​លើ​បុគ្គល​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។ អ​ញ្ចឹ​ង ខ្ញុំ​សុំ​ទោស​ទៅ​ដល់​បង ដែ​ត និង​បង រ​ដ្ឋា ព្រមទាំង​កូន​ៗ​របស់​គាត់​ផង​ដែរ ដោយ​ខ្ញុំ​មានការ​ភាន់ច្រឡំ​មក​លើ​ពួក​គាត់​»​។

យ៉ាងណា កញ្ញា រ៉ូ​ស ក៏​បាន​ស្នើ​ឱ្យ​លោក ឃុំ ប៉ុណ្ណា​ដែ​ត និង​គ្រួសារ កុំ​មានការ​ប្រកាន់​មក​លើ​រូប​នាង ដោយសារ​មួយ​រយៈ​នេះ នាង​មាន​អារម្មណ៍​បាក់​ទឹក និង​រង​សម្ពាធ​ច្រើន ដូច្នេះ​ប្រសិនបើ​មាន​អ្នក​ណា​និយាយ​អ្វី​ប៉ះពាល់ គឺ​ខឹង​ឆាវ​ឆាវ​ភ្លាម​ៗ​។

តាម​រយៈ​ការ​សុំ​ទោស​ខាងលើ​នេះ កញ្ញា រ៉ូ​ស ក៏​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​មួយ​បន្ថែម​ទៀត​ថា «បើសិនជា​អាច​ជួយ​បង្រៀន​ឱ្យ​ខ្ញុំ​ច្រៀង​បាន​ពីរោះ​ជាង​មុន​ផង ខ្ញុំ​ចង់ឱ្យ​ពេល​ចម្រៀង​ខ្ញុំ​ចេញ​មក​ពីរោះ​ដូច​បង​ចឹ​ង ខ្ញុំ​នឹង​ខំ​ហាត់​ច្រៀង​អោយ​ល្អ​ដូច​បង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អតីត​តារាចម្រៀង​លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​ប៉ះ​សម្តី​គ្នា​យ៉ាង​ស្រួចស្រាល​ជា​មួយនឹង​តារា​សម្តែង រ៉ូ​ស ផ្អើល​ពេញ​បណ្តាញ​សង្គម បន្ទាប់​ពី​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត បាន​លូ​.​ក​មាត់​ចូល​ជា​យោបល់​ពាក់ព័ន្ធ​រឿងរ៉ាវ​របស់​តារា​សម្តែង​ស្រី​រូប​នេះ ដែល​បាន​បង្ហោះ​រូបភាព​នៅ​លើ​គ្រែ​ជាមួយ​បុរស​ម្នាក់ ហើយ​ចោ​.​ទ​ប្រកាន់​ថា ករណី​រំ​លោ​.​ភ​សេពសន្ថវៈ​។ រឿងរ៉ាវ​មួយ​នេះ បាន​ធ្វើ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មានការ​ភ្ញាក់ផ្អើល ខណៈ​ពេល​ចង្កោម​សិល្បៈ​មួយ​ចំនួន​បាន​ចេញ​មុខ​រិះគន់​ចំ​ៗ​ទៅ​កញ្ញា​រ៉ូ​ស​ថា «​បើ​តាំងខ្លួន​ជាតា​រា នាង​មិន​គួរ​បង្ហាញ​រឿងអាស្រូវ​ខ្លួន​ជា​សាធារណៈ​បែប​នេះ​ឡើយ​»​។

ពេល​នោះ លោក ឃុំ ប៉ុណ្ណា​ដែ​ត ក៏​បាន​ចេញ​មុខជា​យោបល់​ទៅ​កាន់​រឿង​ខាងលើ​នេះ​ដែរ​ថា​« ពាក្យ​ថា តារា​គេ​ខំ​ការពារ​កេរ្តិ៍ឈ្មោះ​ណាស់ គេ​មិន​ដែល​បើកចំហរ ឬ​ហែកកេរ្តិ៍​ខ្លួនឯង​ទេ​។ ខ្ញុំ​សូម​សំណូមពរ​បងប្អូន និង​អ្នក​សារព័ត៌មាន​ទាំងអស់ មុន​នឹង​ឱ្យ​តម្លៃ​តួ​ណា​ម្នាក់ ឬ​ក៏​អ្នកចម្រៀង​ណា​ម្នាក់​ជាតា​រា សូម​ជួយ​គិត​ផង​ថា តើ​គាត់​ស្ថិត​ក្នុង​លំដាប់​ណា? បើ​មិន​ដូច្នោះ​ទេ គឺ​ខូច​តារា​រៀមច្បង​ចាស់​ៗ និង​តារា​ដែល​គេ​ខំ​សាង​ប្រជាប្រិយភាព​អស់ហើយ​»​។

តាម​រយៈពាក្យ​សម្តី​នេះ​ផង​ដែរ ក៏​បាន​ធ្វើ​ឱ្យ​កញ្ញា រ៉ូ​ស សម្តែង​ការ​មិន​ពេញចិត្ត ដោយនៅ​ក្នុង​នោះ នាង​ក៏​ធ្វើការ​វា​.​យ​បក​ដោយ​ពាក្យ​សម្តី​ធ្ងន់​ៗ​ទៅ​កាន់​លោក ឃុំ ប៉ុណ្ណា​ដែ​ត វិញ​ដែរ​។ នាង​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា «​ឃើញ​គេ​ធ្លាក់ទឹក​ជាន់​គេ យក​ខ្លួនឯង​ល្អ ពូកែ​រិះគន់​គេ ប្រមា​.​ថ​មើល​ងា​.​យ​គេ ប្រយ័ត្ន​កម្ម​ពារ​ធ្លាក់​ដល់​កូន​»​។ ខណៈ​ពេល​នោះ​នាង​ក៏​បាន​ប្រើ​ពាក្យពេចន៍​ជេរ​ប្រមា​.​ថ​ដោយ​សម្តី​អសុរ​មួយ​ចំនួន​ទៀត ជា​ការ​វា​.​យ​បក​មក​លើ​លោក ឃុំ ប៉ុណ្ណា​ដែ​ត ផង​ដែរ​។

កញ្ញា រ៉ូ​ស បន្ថែម​ទៀត​ថា «​បើ​តាំងខ្លួន​ថា ជាតា​រា​រៀមច្បង ជា​មនុស្ស​ល្អ គួរតែ​ហៅ​ទៅ​ប្រាប់ ឬ​ហៅ​ទៅ​ប្រដៅ​ស្ងាត់​ស្ងាត់ ឬ​ក៏​តទល់​នឹង​មុខ ហើយ​មនុស្ស​និយាយ​គ្នា​ស្តាប់​បាន​តើ មិនមែន​មក​បំបាក់មុខ​អ្នក​ដទៃ យក​ខ្លួនអែង​ល្អ​នៅ​មុខ​មហាជន​ទេ នេះ​គេ​ហៅ​ថា ពេល​គេ​ធ្លាក់​យកមុខ​ខ្លួនអែង​ល្អ មនុស្ស​បែប​នេះ​គេ​មិន​ហៅ​ថា ជា​មនុស្ស​ល្អ​ទេ គេ​ហៅ​ថា​ជា​មនុស្ស​អាត្មា​និយម ហើយ​ខ្ញុំ​ចង់​ប្រាប់​ពូ​ថា ខ្ញុំ​មិនមែន​តារាចម្រៀង​ល្បី ច្រៀង​ដូច​អាន​អក្សរ​សល់​ពី​សម័យ​មុន ឬ​ជំនាន់​មុន​ដូច​ពូ​ទេ ខ្ញុំ​គ្រាន់​តែ​ចូល​ចិត្ត​ច្រៀង ហើយ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត ហើយ​ឈប់​ទើស ឬ​រិះគន់​ខ្ញុំ​ទៀត ប្រយ័ត្ន​កម្ម​ពារ​វា​ឆ្លង​កូន​ពូ កើតមក​អត់​គ្រប់ទឹក ឬ​កើតមក​ពិការ​ដៃជើង ឬ​ក៏​ពិការ​ទាំង​ខួរក្បាល​ទៀត​»​។

ក្រោយ​ការ​បង្ហោះ​សារ​វា​.​យ​បក​ពី​កញ្ញា រ៉ូ​ស ខាងលើ​នេះ អតីត​តារាចម្រៀង​លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​បញ្ចេញ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ទៅ​តារា​សម្តែង​ស្រី​រូប​នេះ​វិញ​ថា »​បងអត់​មាន​ថាឱ្យ​ប្អូន​ដោយ​ចំ​ទេ គឺ​បង​និយាយ​ជា​រួម បង​ក៏​មិន​មាន​ចេតនា​ជាន់ពន្លិច​ប្អូន​ទេ ជា​ការ​ពិត​គោលដៅ​បង គឺ​ចង់​លើក​តម្លៃ​តារា​រៀមច្បង​ដែល​គេ​ប្រឹងប្រែង​សាង​កេរ្តិ៍ឈ្មោះ ហើយ​បង​និយាយ​នេះ គឺ​ដើម្បី​អោយ​ប្អូន​ៗ​ទាំងអស់​គ្នា​ពង្រឹងសមត្ថភាព​ខ្លួន​។ តែ​បែរជា​ប្អូន​មក​ជេរ​បង សែនពិបាក​ស្តាប់ ប្អូន​យក​អី​មក​គិត?​»​។

លោក​បញ្ជាក់​ថា «​ប្អូន​គួរតែ​ទុក​បង​ជាតា​រា​រៀមច្បង​របស់​ប្អូន ហើយ​អោយ​តម្លៃ​បង​ផង យល់​ទេ​ប្អូនស្រី​។ ចង់​ក្លាយ​ខ្លួន​ជាតា​រា​គេ​រៀបចំ​ខ្លួន និង​ការ​និយាយ​ស្តី​បែប​ណាខ្លះ​»។

គួររំលឹក​ផងដែរថាអតីត​តារាចម្រៀង ឃុំ ប៉ុណ្ណា​ដែ​ត ប៉ះ​សម្តី​គ្នា​ជា​មួយ​​កញ្ញា រ៉ូ​ស ផ្អើល​ពេញ​បណ្តាញ​សង្គម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ