ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបង្ហាញ​​ផលិត​ផល​ថ្មីរបស់ ​DELL នៅតាម​​សាកលវិទ្យាល័យ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី​​៦ ឧសភា ​ឆ្នាំ​២០១១ ​Dell បានប្រារព្ធ​​​កម្មវិធី​​​ដ៏ពិសេស​​​មួយនៅក្នុង​​បរិវេណ​វិទ្យាស្ថានវ៉ាន់ដា​​គណ​នេយ្យ។ នៅ​ក្នុងព្រឹត្តិការណ៍​នោះ​ក៏​មានការ​ដាក់​លក់បញ្ចុះ​​​តម្លៃ​យ៉ាង​​ពិសេស​សម្រាប់​​​រាល់​ផលិត​ផលរបស់ Dell ដែល​មានជា​ច្រើន​ប្រភេទ​តាម​​តម្រូវ​ការ​​របស់អតិថិជន​ក្នុងការប្រើប្រាស់​​ និង​រាល់​អតិថិ​​ជនទាំង​​អស់​

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី​​៦ ឧសភា ​ឆ្នាំ​២០១១ ​Dell បានប្រារព្ធ​​​កម្មវិធី​​​ដ៏ពិសេស​​​មួយនៅក្នុង​​បរិវេណ​វិទ្យាស្ថានវ៉ាន់ដា​​គណ​នេយ្យ។ នៅ​ក្នុងព្រឹត្តិការណ៍​នោះ​ក៏​មានការ​ដាក់​លក់បញ្ចុះ​​​តម្លៃ​យ៉ាង​​ពិសេស​សម្រាប់​​​រាល់​ផលិត​ផលរបស់ Dell ដែល​មានជា​ច្រើន​ប្រភេទ​តាម​​តម្រូវ​ការ​​របស់អតិថិជន​ក្នុងការប្រើប្រាស់​​ និង​រាល់​អតិថិ​​ជនទាំង​​អស់​ក៏ទទួល​បាន​បទពិសោធន៍​​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​ស័ក្តិសម​​ទៅ​នឹង​ជីវិត​​​ប្រចាំ​ថ្ងៃ​​​របស់​អ្នកដែល​​បានដាក់តាំង​បង្ហាញ​​នៅ​ក្នុងកម្មវិធីនោះ​​ផងដែរ ។ ​ពិសេស​ជាង​នេះ​ទៅទៀត ​​លោក​អ្នក​ក៏​​អាច​ចូលរួម​ក្នុងការ​​ថត​រូប​កម្សាន្ត​​​ជាមួយផ្ទាំង Dell Logo ​ដែលរូបថត​​របស់​អ្នក​​នឹង​​ដាក់បញ្ចូល​ទៅក្នុង Dell Cambodia Facebook សម្រាប់ធ្វើការ​បោះ​ឆ្នោត​ជាសាធារណៈ ជាមួយការផ្តិត​រូប ​ថត​ចែក​ជូនភ្លាមៗ​ដោយ​ឥតគិតថ្លៃ ។ ​គោលបំណង​ធំ​​​សំខាន់របស់ Dell ក្នុងព្រឹត្តិការណ៍​​នោះ គឺផ្តោត​​លើ​ការបង្កើត​ថ្មី​​នៅក្នុងទីផ្សារ​កម្ពុជា ​ និងពង្រឹង​​​មុខមាត់របស់ Dell ដែលជាអ្នក​​​នាំមុខ​គេ​ខាង​ផ្នែក​​បច្ចេកវិទ្យា​​​ឱ្យសមស្រប​ទៅនឹង​ឃ្លា “The power to do more” ។

ក្រុមហ៊ុន​ Dell ​ត្រូវ​បានបង្កើត​ឡើង​នៅក្នុង​ឆ្នាំ​​​១៩៨៥ ដែលជា​សហប្រតិបត្តិ​ការ​​ច្រើន​​ប្រទេស​នៃ​បច្ចេក​​វិទ្យាអាមេរិក​ដែលមានទី​តាំង​នៅ Round Rock, Texas នៃ​សហរដ្ឋអាមេរិក ​ដែលលក់ និង​ផ្គត់ផ្គង់​​ជា​មួយផលិត​ផល​ និង​សេវា​​កម្មដែលទាក់ទង​​នឹង​កុំ​ព្យូទ័រ​ ហើយ​ Dell ត្រូវ​បាន​ទទួលស្គាល់​​ជា​លក្ខណៈ​​អន្តរជាតិជា​មួយ​បច្ចេកវិទ្យា និងគុណភាពខ្ពស់របស់វា ។ Dell បានឈាន​​​ជើង​ចូលក្នុង​​ទីផ្សារ​កម្ពុជា ជា​មួយភាពជោគជ័យ​​ដែលក្លាយ​​ជា​អ្នកនាំមុខ​​គេ​​ផ្នែក​បច្ចេកវិទ្យា​​​រាល់គ្រប់​​ផលិត​​​ផលរបស់ Dell។
យើង​នឹង​​បន្ត​ភាព​រីក​​លូតលាស់​នៅក្នុង​ទីផ្សារ​​​​ជាមួយផលិត​ផល​ជា​ច្រើន​​​ប្រភេទ ​​ដើម្បី​ឆ្លើយ​តប​​តាមតម្រូវការ​​របស់​អតិថិជន ៕​