ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង ពេជ្រ សោភា បង្ហោះ​សារ​១​ឃ្លា​ទៅ ឆ​ន សុវណ្ណ​រាជ ក្រោយ​ធ្លាយ​តម្រុយ​សង្ស័យ​បែកបាក់​ស្នេហ៍ ពិត​ទេ?

9 ខែ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ក្នុង​ពេល​ដែល​ឃើញ​តារាចម្រៀង ពេជ្រ សោភា បាន​ចេញ​មុខ​លើក​សរសើរ​ពេញ​ៗ​មាត់ ដោយ​មិន​លាក់​លៀម​ចំពោះ​ទ​ង្វើ​ល្អ​ៗ និង​ការ​យកចិត្តទុកដាក់​ចំពោះ​នាង​ពី​តារាចម្រៀង​រួម​ទ្រនំ គឺ​លោក

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ក្នុង​ពេល​ដែល​ឃើញ​តារាចម្រៀង ពេជ្រ សោភា បាន​ចេញ​មុខ​លើក​សរសើរ​ពេញ​ៗ​មាត់ ដោយ​មិន​លាក់​លៀម​ចំពោះ​ទ​ង្វើ​ល្អ​ៗ និង​ការ​យកចិត្តទុកដាក់​ចំពោះ​នាង​ពី​តារាចម្រៀង​រួម​ទ្រនំ គឺ​លោក ឆ​ន សុវណ្ណ​រាជ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។

ការ​បញ្ចេញ​អាម្ម​ណ៍​ពិត និង​ការ​លើក​សរសើរ​ចំពោះ​លោក ឆ​ន សុវណ្ណ​រាជ ពី​តារាចម្រៀង ពេជ្រ សោភា នា​ពេល​នេះ បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​នាង ទើបតែ​បញ្ចេញ​សារ​ប្លែក​មួយ​នៅ​លើ​បណ្តាញ​សង្គម ហាក់បីដូចជា​ចង់​បង្ហាញ​ពី​ការ​បែកបាក់​ជា​ថ្មី​ជាមួយ​គូស្នេហ៍ គឺ​តារា​សម្តែង​លោក ឆឹ​ម សក្ក​ដា ។

ជាមួយនឹង​រូបថត​ចាស់​ជាមួយ​តារាចម្រៀង​លោក ឆ​ន សុវណ្ណ​រាជ កាលពី​អតីតកាល តារាចម្រៀង​នាង ពេជ្រ សោភា ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា «​ជា​មិត្ត តែ u care me ជិត​១០​ជាង​ហើយ ការពារ​គ្នា ខួប​ខ្ញុំ​មិន​ដែល​បាត់ u ទេ ពាក្យ​ជូនពរ​តែងតែ​មក​មុនគេ ទ​ង្វើ​ល្អ ១​ដល់​១០»​។

តាម​រយៈ​សារ​ខាងលើ​នេះ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ផង​ដែរ​ពី​បណ្តា​អ្នកគាំទ្រ​របស់​តារាចម្រៀង​នាង ពេជ្រ សោភា ខណៈ​ពេល​ដែល​ម្នាក់​ៗ​បាន​ដាក់​ជា​សំណួរ​ថា តើ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ អាច​ក្លាយ​ពី​មិត្តភក្តិ​រួម​អាជីព​ទៅ​ជា​គូស្នេហ៍​ពិតប្រាកដ​នា​ពេល​អនាគត​ដែរ​ឬ​យ៉ាងណា?​។ ទោះជា​យ៉ាងណា រហូត​មក​ទល់​នា​ពេល​នេះ ទាំង ពេជ្រ សោភា និង លោក ឆ​ន សុវណ្ណ​រាជ មិន​ដែល​បាន​បញ្ចេញ​អារម្មណ៍​ពិត​ណាមួយ​បញ្ជាក់​ថា ទំនាក់ទំនង​របស់​ពួក​គេ​លើស​ពី​មិត្តភក្តិ​នោះ​ឡើយ​។

ជា​ការ​កត់សម្គាល់ នៅ​មុន​ពេល​ដែល​តារាចម្រៀង ពេជ្រ សោភា បាន​បញ្ចេញ​សារ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​លើក​សរសើរ​ពេញ​ៗ​មាត់​ចំពោះ​លោក ឆ​ន សុវណ្ណ​រាជ នា​ពេល​នេះ នាង​ក៏​ធ្លាប់​បាន​បញ្ចេញ​សារ​ប្លែក​ៗ​ពាក់ព័ន្ធ​នឹង​ជីវិត​ស្នេហា​របស់​នាង​ផង​ដែរ​។ ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ ពេជ្រ សោភា បាន​បញ្ចេញ​សារ​ភ្ញាក់ផ្អើល​ថា «​បើ​មិន​អាច​ទៅ​មុខជា​មួយ​គ្នា​បាន​ទេ ប្តូរ​ឈ្មោះ​ជា​មិត្តភក្តិ​វិញ​ទៅ ទោះ​យើង​បែក​គ្នា តែ​យើង​អាច​រាប់អាន​គ្នា យើង​ទាំង​ពីរ​ប្រហែល​មិនមែន​ជា​គូ​នឹង​គ្នា​ទេ មិត្ត​ភាពល្អ បងប្រុស​ល្អ កុំ​ចង​គ្នា​ទាំង​ដែល​យើង​គ្មាន​ពេល​អោយ​គ្នា ចង​ចាំ​»​។

ជាង​នេះ​ទៅ​ទៀត ជាមួយនឹង​រូបភាព​ថត MV ជាមួយ​គូស្នេហ៍ កឺ​លោក ឆឹ​ម សក្ក​ដា កាលពី​ពេល​កន្លង​ទៅ តារាចម្រៀង ពេជ្រ សោភា ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​ដែរ​ថា «​ត្រឹម​ឈ្មោះ​ជា​មិត្តភក្តិ​នឹង​ហើយ​ល្អ ឈ្មោះ​នេះ​ពីរោះ យើង​មាន​សេរីភាព​ទៀត យ៉ាងណា​យើង​ជា​មិត្ត​ល្អ ថ្ងៃមុន​ថត MV ទេ ចាំ​ខ្ញុំ​មាន​ស្នេហា​មែនទែន ចាំ​ខ្ញុំ​បង្ហាញមុខ​»​។

តាម​រយៈ​សកម្មភាព​ទាំងអស់​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​ចំណងមិត្ត​ភាព​​ក្នុង​អាជីព​រួម​ទ្រនំ​រវាង ពេជ្រ សោភា និង​លោក ឆ​ន សុវណ្ណ​រាជ អាច​ក្លា​យមក​ជា​គូស្នេហ៍​នា​ពេល​អនាគត​ឬ​យ៉ាងណា? ហើយ​ចំណង​ស្នេហ៍​រាប់​ឆ្នាំ​រវាង​នាង និង​តារា​សម្តែង​លោក ឆឹ​ម សក្ក​ដា ពិតជា​ដល់​ផ្លូវបំបែក​ពិតមែន​ឬទេ?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ