ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍តារាចម្រៀង​ អ៊ី​វ៉ា បញ្ចេញ​រូបភាព​រួម​គ្នា​១​សន្លឹក​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រយ៉ា​ង​ចាក់​ដោត

9 ខែ មុន
  • ភ្នំពេញ

គូស្នេហ៍​របស់​តារាចម្រៀង​នាង អ៊ី​វ៉ា បាន​ដាច់​ចិត្ត​បញ្ចេញ​រូបភាព​ច្បាស់​ៗ​រួម​គ្នា​មួយ​សន្លឹក​ជា​សាធារណៈ​ហើយ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​តែងតែ​ព្យាយាម​លាក់បាំង​នូវ​រូបភាព និង​សកម្មភាព​ខាងក្រៅ​រួម​គ្នា​នា​ពេល​កន្លង​មក ព្រមទាំង​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​គ្នា​នា​ពេល​

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​របស់​តារាចម្រៀង​នាង អ៊ី​វ៉ា បាន​ដាច់​ចិត្ត​បញ្ចេញ​រូបភាព​ច្បាស់​ៗ​រួម​គ្នា​មួយ​សន្លឹក​ជា​សាធារណៈ​ហើយ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​តែងតែ​ព្យាយាម​លាក់បាំង​នូវ​រូបភាព និង​សកម្មភាព​ខាងក្រៅ​រួម​គ្នា​នា​ពេល​កន្លង​មក ព្រមទាំង​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​គ្នា​នា​ពេល​កន្លង​មក​នេះ​។ មិន​ត្រឹមតែ​បញ្ចេញ​រូបភាព​ច្បាស់​ៗ​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​ស្រឡាញ់ និង​ការ​យកចិត្តទុក​ដាក់​ចំពោះ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គូស្នេហ៍​របស់ អ៊ី​វ៉ា ក៏​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​ប្រកបដោយ​ពាក្យពេចន៍​បង្ហាញ​ក្តី​ស្រឡាញ់​យ៉ាង​ចាក់​ដោត​ទៅ​កាន់​តារាចម្រៀង​ស្រី​រូប​នេះ​ថែម​ទៀត​ផង​។

គូស្នេហ៍​របស់​តារាចម្រៀង អ៊ី​វ៉ា ដែល​ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា គឺ​លោក លី សេង​ហួរ បាន​បញ្ចេញ​រូបភាព​កំពុង​ចង​ស្បែកជើង​អោយ​ស្រី​ស្រស់ អ៊ី​វ៉ា អម​ជាមួយនឹង​សំ​ណេ​រ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​សួរ​ថា ហេតុ​អ្វី​ខ្ញុំ​អាច​ធ្វើ​រឿង​ទាំង​អស់នេះ​បាន​…​? – ជា​ជំនួយការ​, – អ្នក​ប្រឹក្សា​, – ជា Admin, – ជា​អ្នក​ថតរូប​, – ជា​អ្នក​បើកឡាន​, – ជា​អង្គរក្ស​, – ជា​អ្នក​ចាក់​ភ្លេង​, – ជា​អ្នក​បំពេញ​បំណង​, – ជា​អ្នក​ធ្វើ​អោយ​សប្បាយចិត្ត​, – ជា​ចុងភៅ​, – ជា​អ្នកដឹង​គ្រប់​រឿង​ទាំង​ល្អ និង​អាក្រក់​, – ជា​អ្នក​ឃើញ​ស្នាមញញឹម និង​ទឹកភ្នែក​, – ជា​អ្នក​ផ្តល់​យោបល់​, – ជា​អ្នក​ស្តាប់​ឃ្មុំ (​រអ៊ូ​), – ជា​អ្នក​ទទួលខុសត្រូវ​, – ជា​អ្នក​មើលថែ​ទាំ …»​។​-​។

លោក​បញ្ជាក់​ថា «​ចម្លើយ គឺ​ព្រួយបារម្ភ មិន​ចង់អោយ​នាង​ពិបាក ហត់នឿយ គិត​ច្រើន ខាត​ពេលវេលា ក្តៅស្អុះ​ស្អាប់ មិន​សប្បាយចិត្ត អ្វី​ដែល​អាច​ធ្វើ​បាន​ខ្ញុំ​នឹង​ធ្វើ ទោះ​ការ​ធ្វើ​នោះ​ត្រូវចិត្ត​ខ្លះ មិន​ត្រូវចិត្ត​ខ្លះ អន់ចិត្ត​ខ្លះ ខឹង​ខ្លះ ពិបាកចិត្ត​ខ្លះ មិន​សមបំណង​ខ្លះ យំ​ខ្លះ​… ក៏​ដោយ​។ តែ​អ្វី​ៗ​សុទ្ធតែ​ជា​រឿង​ល្អ ដែល​មិន​បាន​ក្បត់ មិន​កុហក មិន​លាក់លៀម ធ្វើ​ចេញ​ដោយ​ភាព​ស្មោះត្រង់​…»​។

ជា​ការ​កត់សម្គាល់ នេះ​ចាត់​ទុក​ថា ជា​លើក​ដំបូង​ហើយ ដែល​គូស្នេហ៍​របស់​តារាចម្រៀង អ៊ី​វ៉ា ព្រម​បញ្ចេញ​អារម្មណ៍​ពិត​របស់​ខ្លួន​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​តារាចម្រៀង​រូប​នេះ​។ យ៉ាងណា​និយាយ​ពី​រឿង​គូស្នេហ៍​នេះ រហូត​មក​ទល់​នា​ពេល​នេះ តារាចម្រៀង​នាង ឃី​ន ស្រី​នាថ ហៅ អ៊ី​វ៉ា មិន​ដែល​ចេញ​មុខ​សារភាព ឬ​ទទួលស្គាល់​ថា ខ្លួន​កំពុង​មាន​ម្ចាស់​ចិត្ត​ដែល​បាន​សាង​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ខាងលើ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នោះ​ឡើយ​។ ប៉ុន្តែ​នាង​ក៏​មិន​ធ្លាប់​ចេញ​មុខ​បដិសេធ​ចំពោះ​ការ​ចុះ​ផ្សាយ​ពី​បណ្តា​សារព័ត៌​មាននៅ​ស្រុក​នានា​ជុំវិញ​ចំណង​ស្នេហ៍​របស់​នាង និង​លោក សេង លី​ហួរ ដែល​ជា​ម្ចាស់​ក្លិប​បាល់ទាត់​មួយ​ក្នុង​ខេត្តសៀមរាប​នា​ពេល​នេះ​ដែរ​។

ដោយឡែក អ្វី​ជា​ការ​កត់សម្គាល់​ទៀត​នោះ ពាក់ព័ន្ធ​រឿង​មួយ​នេះ តារាចម្រៀង​លោក កែវ វាសនា ក៏​ធ្លាប់​ព្រលយ​ពាក្យ​នៅ​លើ​បណ្តាញ​សង្គម​ដែរ​ថា «​អ៊ី​វ៉ា ជិត បាន​ប្តី​ហើយ​»​។ ក្នុង​ពេល​ដែល​មហាជន​បានឃើញ​ការ​បង្ហោះ​សំ​ណេ​រ​មួយ​នេះ​ពី​លោក កែវ វាសនា ក៏​បាន​នាំ​គ្នា​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​ម្នាក់​ៗ​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​ចំពោះ អ៊ី​វ៉ា គ្រប់​ៗ​គ្នា​។

ទោះជា​យ៉ាងណា ពាក្យ​មួយ​នេះ​ក៏​ត្រូវ​បាន អ៊ី​វ៉ា ធ្វើការ​ចែកចាយ​បន្ត ដោយ​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​ឆ្លើយ​តប​ថា «​ឱ​! បង​ស្នា​អើយ​ជា​កំហុស​អ្នក​ណា​…​? ហេតុ​អ្វី​គេ​នាំ​គ្នា​អបអរសាទ​អោយ​ខ្ញុំ​មាន​ប្ដី​ម្ល៉េះ Comment សុទ្ធតែ Congratulations កំពុង​តែ​គិត​ថា គួរ​ឬ​មិន​គួរ បើ​មនុស្ស​មិន​ទាន់​ចង់បាន​ប្ដី​ផង​នឹង សុំ Single ៥​ឆ្នាំ​ទៀត​សិន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ