ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​កំប្លែង ណាំ វ៉ា ចេញ​មុខ​បកស្រាយ ក្រោយ​មាន​ស្ត្រី​ម្នាក់​ចោទប្រកាន់​ដណ្តើម​ប្តី​គេ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​នាង ណាំ វ៉ា បាន​ចេញ​មុខ​បកស្រាយ​ប្រាប់​មហាជន​អោយ​ដឹង​ច្បាស់​ៗ ក្រោយ​ពី​មាន​ស្ត្រី​ម្នាក់​ទម្លាយ​រឿងរ៉ាវ​ថា នាង​បាន​ដណ្តើម​ប្តី​គេ ក្នុង​ពេល​ដែល​រឿងរ៉ាវ​មួយ​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​។ ហើយ​ស្ត្រី​ម្នាក់​ដែល​ចេញ​មុខ​មក​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នោះ បាន​លើក​ឡើង​ថា

រាជធានី​ភ្នំពេញ ៖ អតីត​តារា​កំប្លែង​នាង ណាំ វ៉ា បាន​ចេញ​មុខ​បកស្រាយ​ប្រាប់​មហាជន​អោយ​ដឹង​ច្បាស់​ៗ ក្រោយ​ពី​មាន​ស្ត្រី​ម្នាក់​ទម្លាយ​រឿងរ៉ាវ​ថា នាង​បាន​ដណ្តើម​ប្តី​គេ ក្នុង​ពេល​ដែល​រឿងរ៉ាវ​មួយ​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​។ ហើយ​ស្ត្រី​ម្នាក់​ដែល​ចេញ​មុខ​មក​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នោះ បាន​លើក​ឡើង​ថា «​តារា​កំប្លែង​នាង ណាំ វ៉ា បាន​លួចលាក់​សា​.​ហា​.​យ​ស្មន់​ជាមួយ​ប្តី​គេ និង​បាន​ឆាត​មក​ប្រពន្ធ​គេ​អោយ​ផ្តឹ​ត​មេដៃ​លែងលះ និង​ចែកទ្រព្យ​គ្នា​ថែម​ទៀត​ផង​»​។

ស្ត្រី​ខាងលើ​នេះ​ដែរ មានឈ្មោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក «Pechvann Ny» បាន​បង្ហោះ​សារ​ថា «​ជាតា​រា​កំប្លែង​មួយ​រូប​ក្នុង​សង្គម​សិល្បៈ​មួយ​ដែរ ប្រើស​ម្តី​អសុរ លួ​.​ច​សា​.​ហា​.​យ​ស្មន់​ជាមួយ​ប្តី​គេ ហើយ​ឆាត​មក​ប្រពន្ធ​ពេញ​ច្បាប់​អោយ​ផ្តិត​មេដៃ​លែងលះ ចែកទ្រព្យ​អោយ​វា​ទៀត ល្មម​ៗ បាន​ហើយ​»​។ នាង​បញ្ជាក់​ថា «​នាង​ឈ្មោះ (​សន ស្រី​លី​ន​) ហៅ​ណាំ​វា រូបរាង​ស្អាតបាត​ដែរ តែ​គ្មាន​សមត្ថភាព​រក​ប្តី​ខ្លួន​ឯង ចាំ​យក​តែ​របស់​គេ​ស្រាប់ សម្បត្តិ​ត្រឹម​ស្រី​ស៊ី​អោយ​លុយ​ៗ​សោះ​ខ្លាំង​ម្ល៉េះ​នាង ប្តី​ប្រពន្ធ​ខ្ញុំ លែង​មិន​លែង​ជា​រឿង​របស់ខ្ញុំ ចាំ​ទៅ​នាង លឺ​ហើយ​ចង់​តែ​សើច ហាស ហាស ជួយ​ស៊ែរ​ផង​បងប្អូន​អោយ​គេ​ដឹង​ពី​ចរិត​សន្ដាន​គាត់​»​។

យ៉ាងណា​ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣ គេ​ក៏​បានឃើញ​អតីត​តារា​កំប្លែង​នាង ណាំ វ៉ា បាន​ចេញ​មុខ​ធ្វើការ​បកស្រាយ​ប្រាប់​មហាជន ក៏​ដូច​ជា​ធ្វើការ​ឆ្លើយ​តប​ទៅ​កាន់​ស្ត្រី​ខាងលើ​នេះ​វិញ​ដែរ​។

អ្នក​នាង ណាំ វ៉ា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា «​ឆ្លើយ​តប​ទៅ​កាន់​បងស្រី Pechvann Ny ផង​​ដែរ មាន​មនុស្ស​ជា​ច្រើន​ដែល​ចង់​ដឹង​រឿង​របស់​ពួក​ខ្ញុំ ហើយ​ពួក​ខ្ញុំ​មិន​ទម្លាប់​យក​រឿង​ដែល​អវិជ្ជមាន​បង្ហាញ​នៅ​លើ​ប​ញ្ដា​ញ​សង្គម​ទេ​»​។ នាង​បញ្ជាក់​ថា «​ពួក​ខ្ញុំ​ខំ​ស្ងាត់​កន្លង​មក ក៏​ដោយសារ​តែ​គិត​ថា រឿង​របស់​ពួក​ខ្ញុំ អ្នក​ណា​ខុស អ្នក​ណា​ត្រូវ ក៏​ជា​រឿង​របស់​ពួក​ខ្ញុំ ជីវិត​របស់​ពួក​ខ្ញុំ កា​ពិត​បែប​ណា វា​នៅ​តែ​ខុស​ហើយ​ក៏​ជា​រឿង​ពិត ហើយ​ដោះស្រាយ​សម្រាប់​ពួក​ខ្ញុំ​ចុះ​»​។

នាង​ថា «​រយៈពេល​ជា​យូ​មក​ហើយ រហូត​ខ្ញុំ​ពពោះ និង​ជិត​គ្រប់​ខែ ចម្លែក​អី​បងស្រី​នៅ​សុខ​ៗ​យក​រឿង​មួយ​នេះ មក​វែក​ញ៉ែ​ក រកហេតុ​ផល​នៅ​ពេល​នេះ​ទៅ​វិញ​។ បងស្រី​និយាយ​ថា ខ្ញុំ​ទៅ​ឌឺដង​បងស្រី ទៅ​ជួល​អី​ណា ស​ម្លា​.​ប់​អី ខ្ញុំ​អត់​ដឹង ហើយ​ខ្ញុំ​ធ្វើ​អី​បាន​ទាំង​ដែល​ខ្ញុំ​ពពោះ​នៅ​តែ​ផ្ទះ​មិន​បានដឹង​អ្វី​សោះ​។ ជីវិត​មួយ​រស់​ៗ​នឹង តែ​បែរជា​បងស្រី​មក​វា​.​យ​ប្រ​.​ហា​.​រ ខ្ញុំ​ចំ​មុខតែ​ម្ដង​» ។

នាង​បន្ថែម​ថា «​បងស្រី​ដឹង​លឺ​ច្បាស់​ណាស់​ទៅ​ហើយ​ថា រឿង​នឹង​វា​បែប​ណាខ្លះ​រវាង​ខ្ញុំ និង​គ្រួសារ​បងស្រី ចឹ​ង​ហើយ​នៅ​តែ​បងស្រី​នៅ​ស្ងាត់​ៗ​នៅ​មក​ភ្ជាប់​ប្រធានបទ យក​កូន​ខ្ញុំ​ចូល​មក​ទៀត​។ ខ្ញុំ​បញ្ជាក់​ប្រាប់​បងស្រី​ដោយ​បើកចំហ​រដែរ​ចុះ​ថា ទោះ​កូន​ខ្ញុំ​មិនមែន​សាច់​ឈា​.​ម​គ្រួសារ​បង ឬ​ក៏​អត់? យ៉ាង​ណា​គ្នា​ក៏​ជា​កូន​របស់ខ្ញុំ បងស្រី​មិន​អោយ​ខាង​គ្រួសារ​បង​ទទួលស្គាល់​កន្លង​មកនេះ ក៏​ខ្ញុំ​អត់​បាន​ទៅ​សុំ​ស្រែក​ទាមទារ​អ្វី​ដែរ សំខាន់​ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​ក្មេង​ហើយ​ថា ខ្ញុំ​ដើរតួ​ជា​ម្ដាយ​គេ​បាន​ល្អ​ដល់​កំ​រឹត​ណា ខ្ញុំ​ដាច់ខាត​មិន​អាច​បោះបង់​ក្មេង​ដែល​មិនដឹង​អី​ចោល​ទេ​។ ខ្ញុំ​បញ្ចប់ ឬ​នៅ គឺ​បងប្រុស​គាត់​សុំ​តែ​អោយ​សំរាលកូន​អោយ​ហើយ​ៗ​ចុះ រួច​បញ្ចប់​ដោយ​ស្ងប់ស្ងាត់ ព្រោះ​រឿង​មួយ​នេះ​វា​ខុស​ខ្លាំង​ទៅ​ហើយ ខ្ញុំ​និង​គាត់​បាន​ដោះស្រាយ​គ្នា ហើយ​សូម​បញ្ចប់​នៅ​ពេល​នេះ​ចុះ ឈប់​យក​ខ្ញុំ​និង​កូន​ខ្ញុំ​ទៅ​វែក​ញ៉ែ​ក​ក្នុង​រឿង​នឹង​ទៀត​ទៅ សូម​បញ្ចប់​ប្រធានបទ​ម៉ែកូន​ខ្ញុំ​ទៅ កុំអោយ​ពួក​ខ្ញុំ​ក្លាយទៅជា​ជនជាប់ចោទ​ទៅ​វិញ​។ ក្នុង​រឿង​មួយ​នេះ​ដែរ ខ្ញុំ​និង​កូន​ក៏​ជា​អ្នក​រង​គ្រោះ​មួយ​ដែរ ខ្ញុំ​ក៏​ឈឺចាប់​កន្លង​មក ក៏​វា​គ្រប់គ្រាន់​ពេក​ហើយ​ដែរ បញ្ចប់​ទៅ ជេរ​ខ្ញុំ​បែប​ណា​ក៏​តាម​ចិត្ត តែ​សុំ​កុំ​ជេរ​ក្មេង​ដែល​គ្នា​មិនដឹង​អី គ្មាន​អ្នក​ណា​ម្នាក់​ចង់​មានរឿង​ឈឺក្បាល ហើយ​ពួក​ខ្ញុំ​ក៏​មិន​ទម្លាប់​ចង់​ល្បី​ដោយសារ​រឿង​មិនល្អ​ដែរ​»​។

បើ​តាម​នាង ណាំ វ៉ា ថា «​ខ្ញុំ​ពិតជា​សោកស្ដាយ​នូវ​កំហុស​របស់ខ្ញុំ​ដែល​ធ្វើ​ជា​ម្ដាយ​គេ​មិន​បាន​ល្អ ហើយ​អោយ​គេ​លើកយក​កូន​មក​ធ្វើ​ជា​ប្រធានបទ​បែប​ជេរ​ពេបជ្រាយ​គាត់ ទាំង​ដែល​គាត់​មិន​ទាន់​ដឹង​អី​។ សូម​បញ្ចប់ ហើយ​ពាក្យ​បងស្រី​និយាយ​ដោយ​ចោទ​មក​ខាង​ខ្ញុំ នាង​ខ្ញុំ​មិន​ទទួលស្គាល់​ជា​ដាច់ខាត ព្រោះ​ខ្ញុំ​មិន​បាន​និយាយ និង​ធ្វើ​អី​ទាំងអស់​»​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នក​នាង សន ស្រី​លី​ន ហៅ​ណាំវ៉ា ក៏​បាន​ធ្វើការ​បកស្រាយ​ដែរ​ថា «​នៅ​ពេល​នេះ នាង​ខ្ញុំ សន ស្រី​លី​ន សុំ​តប​ទៅ​ម្ចាស់​អា​ខោ​ន Penhvann Ny ថា សម្រាប់​គ្រប់​រឿង​មួយ​នេះ បងស្រី​ដឹង​ច្បាស់​ណាស់ បង​ដឹង​ហើយ​ទទួលស្គាល់​។ ហើយ​បងស្រី​ក៏​ដឹង​លឺ​ចំពោះ​រឿង​មួយ​នេះ រហូត​ដល់​ខ្ញុំ​សែន បងស្រី​ក៏​ដឹង​ច្បាស់​ណាស់​ថា សែន​ថ្ងៃ​ណា​ខែ​ណា មក​ដល់​ពេល​នេះ​។ តែ​ចុង​ក្រោយ បងស្រី​បែរជា​ចោទ​ថា នាង​ខ្ញុំ​លួ​.​ច​សា​.​ហា​.​យ​ស្ម​.​ន់​ជាមួយ​ប្ដី​បងស្រី​ទៅ​វិញ ចឹ​ង​អ្វី​ដែល​បងស្រី​ដឹង​លឺ បែប​ណា​វិញ​បង? រហូត​ខ្ញុំ​មានកូន បងស្រី​បែរជា​មក​រករឿង​ខ្ញុំ​ទៅ​វិញ​។ សម្រាប់​ពាក្យ​សម្ដី បងស្រី​ឆាត​មក​នាង​ខ្ញុំ​និយាយ​ស្រួលបួល​ទេ តែ​ចុង​ក្រោយ​ប៉ះ​សម្ដី​គ្នា បងស្រី​លុប​ចោល​ទុក​តែ​សំឡេង​ដែល​ខ្ញុំ​ជេរ​បងស្រី ហើយ​បងស្រី​ក៏​អោយ​បងប្អូន​អេ​តម​ក​នាង​ខ្ញុំ ដោយ​មានការ​ជេរ​គ្រប់​បែប​យ៉ាង ចឹ​ង​ខ្ញុំ​សុំ​សួរ​ទៅ​បងស្រី​ថា តើ​បង​ចង់បាន​អ្វី? បងអត់​តប​ទេ ស្រាប់តែ​បងស្រី​ផុស​យក​តែ​ម្តង ដោយ​មិន​មាន​ខ្ញុំ និង​គ្រួសារ​ខាង​បងស្រី​សោះ​»​។

អ្នក​នាង សន ស្រី​លី​ន ហៅ​ណាំវ៉ា បកស្រាយ​បន្ត​ថា «​មួយទៀត​ពាក្យ​ប្ដឹង តើ​មាន​ទេ​ថា បងស្រី​ហៅ​ខ្ញុំ ឬ​គ្រួសារ​បងស្រី​ទៅ​និយាយ​ថា អោយ​ឈប់​ពាក់ព័ន្ធ? ដូច​ជា ខ្ញុំ​មិន​បាន​ទទួល​សោះ ហើយ​បងស្រី​មាន​តែ​ក្រដាស​ផ្ដិច​មេដៃ​តែ​ម្នាក់ឯង បែប​នេះ? ខ្ញុំ​បានជា​ជ្រុល​ជា​ដើរ​ផ្លូវ​នឹង​ខុស​ហើយ ខ្ញុំ​អត់​ខ្លាច​នឹង​រស់នៅ​ការ​ពិត​ទេ តែ​សុំ​ចិត្ត​បងស្រី​និយាយ​អ្វី​កុំ​លាប​ពណ៌​អោយ​ខាង​ខ្ញុំ​អាក្រក់​ពេក ខ្ញុំ​សុំ​អ្វី​ដែល​ជា​កាពិ​តទៅ ការ​ពិត​មក​ទេ​»​។

បន្ថែម​ពី​នេះ អ្នក​នាង ណាំវ៉ា ក៏​សុំ​ចិត្ត​ដល់​សារព័ត៌មាន​ក្នុងស្រុក ដែល​បាន​ចុះ​ពី​អ្នក​នាង សូម​ធ្វើការ​សួរ​ខ្លួន​អ្នក​នាង​ផង ព្រោះ​រឿង​ដែល​បាន​ចុះ​ផ្សាយ​កាលពី​មក វា​ដូច​ជា​ប៉ះពាល់​ជីវិត​ឯកជន​របស់​អ្នក​នាង​ជា​ខ្លាំង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​នាង ណាំវ៉ា ក៏​បាន​ឈប់​ពី​សិល្បៈ​ហើយ​ដែរ ដោយ​នា​ពេល​នេះ អ្នក​នាង ណាំវ៉ា គ្រាន់តែ​ប្រកប​រប​រកស៊ី​ធម្មតា​តែ​ប៉ុណ្ណោះ​។ ហើយ​រាល់​បញ្ហា​ខាងលើ អ្នក​នាង​សុំ​បញ្ចប់​ត្រឹមនេះ ព្រោះ​អ្នក​នាង​ពុំ​ចង់អោយ​ប៉ះ​ដល់​កូន​ក្នុង​ផ្ទៃ ជា​ពិសេស​សូមកុំ​អោយ​យក​កូន​មក​ពាក់ព័ន្ធ​ក្នុង​រឿង​មួយ​នេះ​៕ ដោយ ៖ សុខ វាសនា + លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ