ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង ព្រំ រ​ដ្ឋា ទទួលស្គាល់​រឿង​ជំពាក់​បំណុល​​តួ តែ​បដិសេធ​រឿង​គេចវេស​មិន​សង​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត តារា​សម្តែង និង​ជា​ចាងហ្វាង​ផលិតកម្ម អ្នក​នាង ព្រំ រ​ដ្ឋា បាន​ចេញ​មុខ​ទទួលស្គាល់​ថា

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​សម្តែង និង​ជា​ចាងហ្វាង​ផលិតកម្ម PR Production អ្នក​នាង ព្រំ រ​ដ្ឋា បាន​ចេញ​មុខ​ទទួលស្គាល់​ថា នាង​ពិតជា​នៅ​ជំពាក់​លុយ​តួ​សម្តែង​ពិតប្រាកដ​មែន ប៉ុន្តែ​នាង​បដិសេធ​ពី​ការ​ចោទប្រកាន់​រឿង​គេចវេស​មិន​ទទួលខុសត្រូវ​លើ​ការ​សង​។

ការ​ចេញ​មុខ​អះអាង​ខាងលើ​ពី​អ្នក​នាង ព្រំ រ​ដ្ឋា នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ្នក​នាង​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​សហរដ្ឋអាមេរិក ដែល​ចំណុច​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា អ្នក​នាង​ទំនងជា​ចង់​គេចវេស​ពី​ការ​ទទួលខុសត្រូវ​លើ​កូនបំណុល​ជា​ច្រើន​ដែល​អ្នក​នាង​បាន​ជំពាក់​។

យ៉ាងណា​ម៉ិ​ញ អ្នក​នាង ព្រំ រ​ដ្ឋា បាន​ចេញ​មុខ​បញ្ជាក់​យ៉ាង​ច្បាស់​ថា «​រហូត​មក​ទល់​នា​ពេល​នេះ នាង​មិន​មាន​បំណង​គេចវេស​ពី​រឿង​ខាងលើ​នេះ​ឡើយ ហើយ​កាលដែល​នាង​មក​រស់នៅ​អា​មេ​រិ​កមួយ​រយៈ​នេះ គឺ​ដោយសារ​នាង​មាន​បញ្ហា​ត្រូវ​ដោះស្រាយ ជា​ពិសេស​គឺ​មក​ធ្វើការ​រក​លុយ និង​មើលថែ​កូន​ដែល​កំពុង​រស់នៅ​ទី​នេះ​»​។

តាម​រយៈ​វី​ដេ​អូ​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម អ្នក​នាង ព្រំ រ​ដ្ឋា បាន​លើក​ឡើង​ថា «​នាង​ទទួលស្គាល់ នាង​ពិតជា​នៅ​ខ្វះ​លុយ​តួ ហើយ​តួ​សម្តែង​មួយ​ចំនួន​ក៏​បាន​យល់​ច្បាស់​អំពី​នាង​ដែរ ក្នុង​ពេល​ដែល​នាង​ពិតជា​អរគុណ​ដល់​បណ្តា​តួ​មួយ​ចំនួន​ដែល​បាន​លះបង់​សម្រាប់​ធ្វើ​ការងារ​ជាមួយ​នាង​អំឡុង​ពេល​កូ​វី​ដ​»​។

នាង​បញ្ជាក់​ថា «​នាង​ពិតជា​អរគុណ​ដល់​បណ្តា​តួ​មួយ​ចំនួន​ដែល​បាន​ទុក​ឱ​កា​សម្រាប់​អោយ​នាង​ដោះស្រាយ​ចំពោះ​រឿង​បំណុល​មួយ​នេះ ខណៈ​ពេល​ដែល​នាង​មិន​បាន​គេចវេស​នោះ​ឡើយ​»​។ អ្នក​នាង​ថា «​ខ្ញុំ​រស់នៅ​ក្នុង​សង្គម​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ខ្ញុំ​ក៏​យល់​ពី​ច្បាប់ទម្លាប់​នៅ​ក្នុង​សង្គម​ដែរ ចឹ​ង​ខ្ញុំ​មិនមែន​ជា​មនុស្ស​ដែល​គេចវេស​នោះ​ទេ​។ ធម្មតា​ខ្ញុំ​មិន​ឆ្លើយ​តប មិនមែន​ខ្ញុំ​មិន​ទទួលខុសត្រូវ​នោះ​ឡើយ ហើយ​កន្លង​មក រឿងរ៉ាវ​ដែល​បាន​ចុះ​ផ្សាយ​នោះ គឺ​ចេញពី​បុគ្គល​តែ​ប៉ុណ្ណោះ​»​។

អ្នក​នាង ព្រំ រ​ដ្ឋា បាន​ន​លើក​ឡើង​បន្ថែម​ថា «​កន្លង​មក អ្នក​នាង​ក៏​បាន​ដោះស្រាយ​បំណុល​ប្រមាណ​៦០%​ផង​ដែរ ទៅ​អោយ​តារា​សម្តែង​មួយ​រូប​ដែល​នាង​បាន​ជំពាក់ នៅ​ពេល​ដែល​នាង​មានរឿង​ថត​ឡើង​វិញ​»​។ អ្នក​នាង​បញ្ជាក់​ថា «​សម្រាប់​រឿង​បំណុល គឺ​អ្នក​នាង​ដឹង​ពី​លទ្ធភាព​ខ្លួនឯង​សម្រាប់​ដោះស្រាយ ព្រោះ​នាង​មិនមែន​លេង​តុងទីន​ជំពាក់​គេ​រាប់​លាន​ដុល្លារ​នោះ​ឡើយ ហើយ​បំណុល​នាង​ត្រឹម​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​»​។ នាង​បន្ត​ថា «​ប្រ​សិន​នៅ​សម័យ​ដែល​នាង​ធ្វើការ​នោះ គឺ​នាង​ចំណាយពេល​ត្រឹម​២​ខែ​ទេ នឹង​អាច​ដោះស្រាយ​បំណុល​នេះ​បាន​ហើយ​»​។

យ៉ាងណា បើ​តាម​អ្នក​នាង ព្រំ រ​ដ្ឋា ថា «​កន្លង​មក នាង​មិន​ដែល​ខ្វល់​ចំពោះ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​មិនល្អ​ពី​រូប​នាង​ឡើយ ដោយ​នាង​ខ្វល់​តែ​ចំពោះ​មនុស្ស​ដែល​ល្អ និង​តែងតែ​ផ្តល់​កម្លាំងចិត្ត​ដល់​រូប​នាង​ប៉ុណ្ណោះ​»​។ អ្នក​នាង ព្រំ រ​ដ្ឋា បាន​អះអាង​បន្ថែម​ថា «​នាង​មក​រស់នៅ​ទឹកដី​អា​មេ​រិ​ក​នេះ ដោយសារ​នាង​ត្រូវ​មាន​កាតព្វកិច្ច​មើល​បីបាច់​ថែរក្សា​កូនចៅ បើ​ទោះបី​ពួក​គាត់​ខ្លះ​ធំ​ដឹងក្តី​ក៏​ដោយ ប៉ុន្តែ​នាង​ត្រូវ​ផ្តល់​ភាព​កក់ក្តៅ​សម្រាប់​គាត់​ដែរ​។ មួយទៀត នាង​ត្រូវ​ប្រឹងប្រែង​ធ្វើការ ដើម្បី​រក​ប្រាក់ ហើយ​ប្រសិនបើ​នាង​គិត​ថា នាង​បាន​រឹង​មាំ​ហើយ​នោះ នាង​អាច​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ចុងឆ្នាំ​នេះ​»​។

អ្នក​នាង​បញ្ជាក់​ថា «​អំឡុង​ពេល​នេះ បើ​ទោះបីជា​នាង​ត្រូវ​ខូច​ឈ្មោះ​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​ប្រឈម​មុខ​ទទួលយក​រឿង​នេះ ហើយ​នាង​ក៏​មិន​ចុះចាញ់​ចំពោះ​រឿង​នេះ​ដែរ ដោយសារ​នាង​នឹង​រឹង​មាំ ហ៊ាន​ដើរ​ត្រឡប់​មក​វិញ ដើម្បី​ធ្វើ​កិច្ចការ​របស់​នាង​តាម​សមត្ថភាព​ដែល​នាង​មាន​នា​ពេល​នេះ​»​។

គួរ​រំលឹក​ផង​ដែរ​ថាតារា​សម្តែង ព្រំ រ​ដ្ឋា ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​វិញ ក្រោយ​ផ្ទុះ​រឿង​ជំពាក់​គេ​ជុំ​ទិស

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ