ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ច័ន្ទ តារា​ទី ទម្លាយ​រឿងរ៉ាវ​ជាមួយនឹង​លោក ទេព រិ​ន​ដា​រ៉ូ ក្រោយ​ប្រឡូក​សិល្បៈ​រួម​គ្នា​ជា​ច្រើន​ឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ជើង​ចាស់​អ្នក​នាង ច័ន្ទ តារា​ទី បាន​ទម្លាយ​រឿងរ៉ាវ​ដ៏​ហួសចិត្ត​មួយ​ជាមួយ​តារា​សម្តែង​រួម​ជំនាន់ គឺ​លោក ទេព រិ​ន ដា​រ៉ូ ក្រោយ​ពី​អ្នក​ទាំង​បាន​ចាប់​អាជីព​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​អ្នក​នាង ច័ន្ទ តារា​ទី បាន​ទម្លាយ​រឿងរ៉ាវ​ដ៏​ហួសចិត្ត​មួយ​ជា​មួយ​តារា​សម្តែង​រួម​ជំនាន់ គឺ​លោក ទេព រិ​ន ដា​រ៉ូ ក្រោយ​ពី​អ្នក​ទាំង​បាន​ចាប់​អាជីព​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។

រឿង​រ៉ាង​ដ៏​ហួស​នោះ ត្រូវ​បាន​អ្នក​នាង ច័ន្ទ តារា​ទី បញ្ជាក់​ថា «​រូប​អ្នក​នាង​មិន​ដែល​បាន​ឱប​គ្នា​នៅ​ក្រៅ​ឆាក​ម្តងណា​ឡើយ បន្ទាប់​ពី​ការ​ថត​ភាពយន្ត​ចប់​មួយ​រឿង​ៗ»​។ ហើយ​ជាមួយ​រូបថត​ឱបរឹត​គ្នា​នៅ​ក្រៅ​ឆាក​មួយ​សន្លឹក​នឹង បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ត្រូវ​អ្នក​នាង ច័ន្ទ តារា​ទី ភ្ជាប់​ជា​មួយនឹង​សារ​ថា «​សុំ​ឱប​បង្អួត​ក្មេង​ៗ​បន្តិច​ចុះ​»​។ អ្នក​នាង​បញ្ជាក់​ថា «​កាល​នៅ​ពី​ក្មេង ថត​ចប់​មិន​ដែល​បាន​ឱប​គ្នា​ទេ ដល់​ពេល​អស់​អារម្មណ៍​ទើបបាន​ឱប​គ្នា​លេង​»​។

យ៉ាងណា បើ​ទោះជា​ការ​ទម្លាយ​រឿងរ៉ាវ​ខាងលើ​នេះ​ពី​អ្នក​នាង ច័ន្ទ តារា​ទី ជា​ការ​លេងសើច ឬ​ក៏​ជា​ការ​ពិត​ក៏​ដោយ ប៉ុន្តែ​វា​បាន​ធ្វើ​អោយ​មហាជន​ហាក់​សម្តែង​ការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ប្រឡូក​ក្នុង​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំទៅ​ហើយ តែ​មិន​ដែល​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​នៅ​ពីក្រោយ​ឆាក​ទៅ​វិញ​។

ជា​ការ​កត់សម្គាល់ រហូត​មក​ទល់​នា​ពេល​នេះ ទាំង​អ្នក​នាង ច័ន្ទ តារា​ទី និង​លោក ទេព រិ​ន​ដា​រ៉ូ គឺ​នៅ​តែ​បន្ត​មាន​វត្តមាន​សម្តែង​ដដែល ខុស​ពី​តារា​រួម​ជំនាន់​មួយ​ចំនួន​ដែល​បញ្ចប់​អាជីព​សម្តែង​ហើយ​សាង​គ្រួសារ និង​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​។ បើ​ទោះបីជា​វត្តមាន​របស់​អ្នក​ទាំង​ពីរ​ក្នុង​បច្ចុប្បន្ន​នេះ​ត្រឹម​ជា​តួ​ម្តាយ និង​ឪពុក​ក៏​ដោយ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នៅ​តែ​អាច​ទាក់ទាញ​ផលិតករ​ហៅ​អោយមក​ចូលរួម​សម្តែង​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​សូរ​ឡើយ​។

ជាក់ស្តែង​អ្នក​នាង ច័ន្ទ តារា​ទី និង​លោក ទេព រិ​ន​ដា​រ៉ូ ក៏​បាន​បង្ហាញ​វត្ត​ចូលរួម​សម្តែង​នៅ​ក្នុង​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បរ​មី​» ដែល​ជា​ភាពយន្ត​ប្រវត្តិសាស្ត្រ​រៀបរាប់​ពី​ដំណើរ​តស៊ូ​របស់​សម្តេច​ត​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ខណៈ​ពេល​ភាពយន្ត​នេះ កំពុង​តែ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ