ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ថា នយោបាយ​ជ្រុលនិយម​ជាមួយ​ប្រទេស​ជិតខាង ជា​នយោបាយ​គ្រោះថ្នាក់​បំផុត

10 ខែ មុន
  • ភ្នំពេញ

ថ្លែង​ចេញពី​ទឹកដី​ខេត្ត​ស្វាយ​វៀង សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា នយោបាយ​ជ្រុលនិយម​បង្ក​អរិភាព​ជាមួយ​ប្រទេស​ជិតខាង​នោះ គឺជា​

ខេត្តស្វាយរៀង ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្ត​ស្វាយ​វៀង សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា នយោបាយ​ជ្រុលនិយម​បង្ក​អរិភាព​ជាមួយ​ប្រទេស​ជិតខាង​នោះ គឺជា​នយោ​បាយ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល​។ សម្ដេច​តេ​ជោ បាន​លើក​ឡើង​បែប​នេះ ក្រោយ​ពី​ក្រុមប្រឆាំង​ជ្រុលនិយម​តែងតែ​លើក​ឡើង​ថា កាលពី​ពេល​កន្លង​មក​ថា​នឹង​រំដោះ​កម្ពុជា​ក្រោម​មក​គ្រប់គ្រង​ដោយ​កម្ពុជា​វិញ​។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ដែល​បំរើ​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន (MANHATTAN) ក្រុង​បា​វិត ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចោទសួរ​ថា បើ​កម្ពុជា​ដឹកនាំ​ដោយ​ក្រុម​មនុស្ស ចង់​តែ​បង្កជម្លោះ​ជាមួយ​វៀតណាម តើ​អាច​មានការ​វិនិយោគ មាន​រោងចក្រ សហគ្រាស​នៅ​ក្រុង​បា​វិត​ដែរ?។

សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា «​ឥឡូវ​យើង​ចោទ​ចេញ​ជា​សំណួរ​ថា ប្រសិនបើ​អ្នក​ដទៃ​មួយ​ថ្ងៃ​ៗ គិតតែ​ពី​រករឿង​វៀតណាម ជេរ​វៀតណាម​អត់​ឈប់ គិត​ពី​ចង់​ធ្វើសង្គ្រាម ដើម្បី​នឹង​រំដោះ​យក​វៀត​ណាម​ខាងត្បូង ដែល​ហៅ​ថា កម្ពុជា​ក្រោម សួរ​ថា ថ្ងៃនេះ មាន​វត្តមាន​រោងចក្រ​នៅ​ទី​នេះ​ទេ? នយោ​បាយ​ជ្រុលនិយម បោ​.​ក​ប្រាស់​តាម​រយៈ​នៃ​ការ​ញុះញង់ ឱ្យ​មាន​អរិភាព​ជាមួយ​ប្រទេស​ជិតខាង វា​ជា​គោលនយោបាយ​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ​បន្ដ​ថា ក្នុង​ឋានៈ​ជា​មេដឹកនាំ​ប្រទេស គឺ​បញ្ចប់​ភ្លើងសង្គ្រាម ហើយ​សម្តេច​ក៏​បាន​ដាក់​ចេញ​គោលនយោបាយ​ចំនួន​២ ក្រោយ​បញ្ចប់​ភ្លើងសង្គ្រាម ក្នុង​នោះ​រួម​មាន ប្រែក្លាយ​តំបន់​ព្រំដែន ទៅ​ជា​តំបន់​អភិវឌ្ឍន៍ និង​ជា​តំបន់​ពាណិជ្ជកម្ម​។

នៅ​ចំពោះ​មុខ​កម្មករ កម្មការិនី សម្ដេច​លើក​ឡើង​ទៀត​ថា នយោបាយ​សន្តិភាព​រវាង​កម្ពុជា និង​វៀតណាម ធ្វើ​ឱ្យ​កម្ពុជា និង​វៀតណាម មាន​កិច្ច​សហប្រតិបត្តិការ​បាន​យ៉ាង​ល្អ​។ សម្ដេច នាយក​រដ្ឋមន្ដ្រី បន្ដ​ថា ឥឡូវ​បាន​ក្លាយជា​ប្រទេស​នាំ​ចេញ​ដ៏​ច្រើន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ រួម​ទាំង​ប្រទេស​វៀតណាម​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ