ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​មែន​! ស្រី​ស្អាត Lisa ក្លាយជា​តារា​ដំបូង​គេ មាន​អ្នក Follow រហូត​ដល់​៩៥​លាន​នាក់

2 ឆ្នាំ មុន

តារាចម្រៀង​ស្រី Lisa ដែល​មានឈ្មោះ​ល្បីល្បាញ​មិនធម្មតា និង​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា គឺជា​សមាជិក​ក្រុម BLACKPINK នោះ បាន​ក្លាយជា​តារា K-pop ដំបូង​គេ ដែល​មាន​អ្នក Follow រហូត​ដល់​ទៅ ៩៥​លាន​នាក់ នៅ​លើ​គណនី Instagram របស់​នាង​

ប្រទេស​ថៃ ៖ តារាចម្រៀង​ស្រី Lisa ដែល​មានឈ្មោះ​ល្បីល្បាញ​មិនធម្មតា និង​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា គឺជា​សមាជិក​ក្រុម BLACKPINK នោះ បាន​ក្លាយជា​តារា K-pop ដំបូង​គេ ដែល​មាន​អ្នក Follow រហូត​ដល់​ទៅ ៩៥​លាន​នាក់ នៅ​លើ​គណនី Instagram របស់​នាង​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ ស្រី​ស្អាត Lisa សមាជិក​ក្រុម BLACKPINK បាន​ឈាន​ដល់​ដំណាក់កាល​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ ដោយ​ទទួល​បាន​អ្នកគាំទ្រ​ទាំងប្រុស​ទាំងស្រី​ចំនួន​៩៥​លាន​នាក់ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​ពេញ​និយម គឺ​Instagram ។ សមិទ្ធផល​មួយ​នេះ បាន​ពង្រឹង​ឋានៈ​របស់​នាង ដែល​ជាតា​រា K-pop មានការ​តាមដាន​ច្រើន​ជាងគេ និង​ជា​សក្ខីភាព​នៃ​ភាព​ទាក់ទាញ ព្រមទាំង​ឥទ្ធិពល​សកល​របស់​នាង​ផង​ដែរ​។ ជា​ពិសេស តារា​ស្រី Lisa មិន​ត្រឹមតែ​ជាតា​រា K-pop ដំបូង​គេ​ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​នោះ​ទេ ប៉ុន្តែ​នាង​ថែម​ទាំង​លេចធ្លោ​ជាង​តារា​ថៃ​ឯទៀត ដោយ​រក្សា​ភាព​ខុស​ប្លែក​ពី​គេ ដែល​មាន​អ្នក​តាមដាន​ច្រើន​ជាងគេ​ផង​ដែរ​។

លើស​ពី​នេះ ស្រី​ស្អាត Lisa បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ចំណោម​តារា​អាស៊ី ដែល​បង្ហាញ​ពី​ប្រជា​ប្រិយភាព​ដ៏​ទូលំទូលាយ​របស់​នាង ហើយ​ការ​ព្យាករណ៍​កំណើន​អ្នក​តាមដាន​របស់​នាង​ឃើញ​ថា នាង​នឹង​ឈាន​ទៅ​ដល់​ដំណាក់កាល​សំខាន់​មួយទៀត ដោយ​ប្រមូល​អ្នក​តាមដាន ១០០​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។

ក្រោយ​ពេល​ឃើញ​ដូច្នេះ​រួច​មក ក៏​មាន​មហាជន ដូច​ជា​អ្នកគាំទ្រ​របស់​នាង​ផ្ទាល់ នាំ​គ្នា​ចូល​ទៅ​បញ្ចេញ​មតិ​ថា «​ខ្ញុំ​ពិតជា​មិន​នឹក​ស្មាន​ទាល់តែ​សោះ​ហើយ​ថា Lisa ទទួល​បាន​នៅ​ការ​គាំទ្រ​បាន​យ៉ាងច្រើន​ដល់​ថ្នាក់​នេះ​»​។ អ្នកខ្លះ​ទៀត​ក៏​បញ្ចេញមតិ​ថា «​សូម​ចូលរួម​អបអរសាទរ​ផង​អាយ​ដល ដែល​ទទួល​បាន​អ្នក Follow អ្នក​តាមដាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​»​។ ចំណែក​អ្នកខ្លះ​ទៀត​ក៏​និយាយ​ដែរ​ថា «​នេះ​អាច​និយាយ​បាន​ថា ថៃ​ខ្លាំង​ហើយ​ដែល​មានសំណាង​ក្លាយជា​តារា​ស្រី kpop ដ៏​ល្បីឈ្មោះ​ប្រចាំ​អាស៊ី​»​។

សូម​ជំរាប​ផង​ដែរ​ថា ស្រី​ស្អាត Lalisa Manobal កើត​នៅ Pranpriya Manobal ក្នុង​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​១៩៩៧ ហើយ​នាង​ត្រូវ​គេ​ស្គាល់​ថា ជា Lisa គឺជា​តារាចម្រៀង​រ៉េ​ប តារាចម្រៀង និង​ជា​អ្នក​រាំ​ជនជាតិ​ថៃ​។ មិន​ត្រឹម​ប៉ុណ្ណោះ នាង​ក៏​ជា​សមាជិក​ក្រុម​ចម្រៀង​នារី​កូរ៉េ​ខាងត្បូង Blackpink ផង​ដែរ ដែល​បាន​បង្ហាញខ្លួន​ដំបូង​ក្រោម​ផលិតកម្ម YG Entertainment ក្នុង​ឆ្នាំ​២០១៦​។

ស្រី​ស្អាត Lisa បាន​ចេញ​អាល់​ប៊ុ​ម​ទោល​របស់​នាង ក្នុង​ខែកញ្ញា ឆ្នាំ​២០២១ ដែល​ធ្វើ​អោយ​នាង​ក្លាយជា​សិល្បករ​ស្រី​ដំបូង​គេ ដែល​លក់​អាល់​ប៊ុ​ម​បាន 736,000 កូ​ពី ក្នុង​ស​ប្តា​ហ៍​ដំបូង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។ ចំណែក​វី​ដេ​អូ​ចម្រៀង​វិញ បទ​ចម្រៀង​ដែល​នាំមុខ​គេ មានឈ្មោះ «​ដូច​គ្នា​» បាន​កត់ត្រា​ការ​ចូល​មើល​ចំនួន 73.6 លាន​ដង ក្នុង​រយៈពេល​២៤​ម៉ោង​នៅ​លើ YouTube ដែល​បង្កើត​កំណត់​ត្រា​សម្រាប់​​វី​ដេ​អូ​តន្ត្រី​មាន​អ្នក​មើល​ច្រើន​បំផុត​ក្នុង​រយៈពេល​២៤​ម៉ោង​ដំបូង​នៅ​លើ​វេទិកា ដោយ​សិល្ប​ករ​ទោល​។ មិនតែប៉ុណ្ណោះ ស្រី​ស្អាត Lisa បាន​ក្លាយជា​សិល្បករ K-pop ដែល​មាន​អ្នក​តាមដាន​ច្រើន​បំផុត​នៅ​លើ Instagram ចាប់តាំងពី​ឆ្នាំ​២០១៩​ផង​ដែរ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ