ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ស្នើឱ្យមានការសិក្សាជាមួយអ្នកច្បាប់ចំពោះសំណើបង្កើតច្បាប់ស្ដីពីប្រវត្តិសាស្ត្រយោធា

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បាន​ស្នើ​ឱ្យ​មានការ​សិក្សា​ឱ្យ​បាន​ច្បាស់​ជាមួយ​អ្នក​ច្បាប់​ចំពោះ​សំណើ​បង្កើត​ច្បាប់​ស្ដី​ពី​ប្រវត្តិសាស្ត្រ​យោធា​ថា​«​យើង​អាច​ធ្វើ​ទៅ​រួច​ឬទេ?»​។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បាន​ស្នើ​ឱ្យ​មានការ​សិក្សា​ឱ្យ​បាន​ច្បាស់​ជាមួយ​អ្នក​ច្បាប់​ចំពោះ​សំណើ​បង្កើត​ច្បាប់​ស្ដី​ពី​ប្រវត្តិសាស្ត្រ​យោធា​ថា​«​យើង​អាច​ធ្វើ​ទៅ​រួច​ឬទេ?»​។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​មាន​សំណើ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​ខួប​ទី​៤៦ ទិវា​នៃ​ការ​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត (២០ មិថុនា ១៩៧៧- ២០ មិថុនា ២០២៣ )​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា នៅ​ក្រសួងការពារជាតិ ។

ថ្លែង​ក្នុង​ពិធី សម្តេច​តេ​ជោ ហ៊ុន​សែន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ឆ្លើយ​តប​សំណូមពរ​ទាំង​ប្រាំ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ជា​ទូទៅ​ជា​គោលការណ៍​ខ្ញុំ​យល់​ស្រប ប៉ុន្តែ​ចំណុច​ទី​៣ ទាក់ទិន​នឹង​ការ​ស្នើ​បង្កើត​ច្បាប់​ស្ដី​ពី​ប្រវត្តិសាស្ត្រ​យោធា​ខ្ញុំ​ស្នើ​ឱ្យ​សិក្សា​ជាមួយ​អ្នក​ច្បាប់​ថា យើង​អាច​ធ្វើ​ទៅ​រួច​ឬទេ?» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ៖​កម្រិត​ការ​ចេញ​អនុក្រឹត្យ​សម្រាប់​កំណត់​តំបន់​ប្រវត្តិសាស្ត្រ​យោធា គឺ​យើង​អាច​ធ្វើ​ទៅ​បាន ។ ការ​សុំ​អនុសាសន៍​ធ្វើ​សួន​ប្រវត្តិកាល​នៃ​វិមាន​ឈ្នះ​ឈ្នះ នៅ​តាម​បណ្តា​ខេត្ត​យើង​អាច​ធ្វើ​បាន ។ យើង​អាច​រៀបចំ​ជា​សួន​កម្សាន្ត​សម្រាប់​ប្រជាពលរដ្ឋ​ហើយ​វា​មិន​ថ្លៃ​ហួស​ដែល​យើង​អាច​ធ្វើ​បាន ។

ឯការ​រៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា នៅ​យោធភូមិ​ភាគ​១ យោធភូមិ​ភាគ​២ ក៏​ជា ការ​រៀបចំ​ដែល​យើង​អាច​ធ្វើ​ទៅ​បាន តែ​យើង​អាច​សិក្សា​ឱ្យ​បាន​ទូលំទូលាយ​ជាង​នេះ​ទៀត ។ ព្រោះ​នៅ​ប្រទេស​របស់​យើង​ស្ថានភាព​យោធា​មិន​ត្រឹម​វា​.​យ​ជាមួយ​ខ្មែរក្រហម​នោះ​ទេ ។ប្រវត្តិ​របស់​យោធា​របស់​យើង គឺ​មាន​ចាប់ផ្ដើម​តាំងពី​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី​១៨ មីនា ១៩៧៥ ។ យើង​គួរ​ពង្រីក​ការ​សិក្សា​នេះ ឱ្យ​គ្របដណ្ដប់​ទៅ​លើ​ទិដ្ឋភាព​ទាំងមូល​បាន​ឬទេ?។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា គួរ​ទុក​លទ្ធភាព​ឱ្យ​គណៈកម្មការ​ធ្វើការ​សិក្សា​បន្ត​ទៀត ព្រោះ​យើង​ចង់​និយាយ​ពី​ដើម​ដល់​ចប់​អំពី​ស្ថានភាព​យោធា​នៅ​ក្នុង​ប្រទេស​របស់​យើង​នា​ពេល​កន្លង​ទៅ​នេះ ដើម្បី​ងាយស្រួល​យើង​ឯកភាព​គ្នា ។ កន្លង​មក​យើង​បាន​ជ្រើសរើស​យក​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ជា​ថ្ងៃ​បង្កើត​កង​យោធពលខេមរភូមិន្ទ គឺ​យក​ថ្ងៃ​ឯករាជ្យ​ចេញពី​អាណានិគមនិយម​បារាំង​ធ្វើ​ជា​ថ្ងៃកំណើត កង​យោធពលខេមរភូមិន្ទ ។ ក៏​ប៉ុន្តែ​ប្រវត្តិ​នៃ​ការ​បង្កើត​កងទ័ព​នៃ​ភាគី​នីមួយ​ៗ គឺ​ខុស​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ