ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី Bow ទម្លាយ​រឿង​ម្ដាយ​ត្អូញត្អែរ​ចង់បាន​ចៅ ស្រប​ពេល​មិត្ត​ប្រុស​សុំ​រៀប​ការ តែ​នាង​មិន​ទាន់​​ព្រម

10 ខែ មុន

ថ្មី​ៗ​នេះ តារា​ស្រី Bow Maylada បើក​បង្ហាញ​នៅ​រឿងរ៉ាវ​ខ្លះ​ៗ រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​ចង់​លើស​ជាតិ​ស្ករ ក្រោយ​ពី​តារា​សម្ដែង​ស្រី​ថៃ គឺ​កញ្ញា Bow Maylada បង្ហើប​ខ្ទេច​គ្មាន​សល់​នៅ​ក្នុង​កម្មវិធី​មួយ ចំពោះ​មុខ​អ្នក​សារព័ត៌មាន ក្រោយ​មាន

ប្រទេស​ថៃ ៖ ថ្មី​ៗ​នេះ តារា​ស្រី Bow Maylada បើក​បង្ហាញ​នៅ​រឿងរ៉ាវ​ខ្លះ​ៗ រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​ចង់​លើស​ជាតិ​ស្ករ ក្រោយ​ពី​តារា​សម្ដែង​ស្រី​ថៃ គឺ​កញ្ញា Bow Maylada បង្ហើប​ខ្ទេច​គ្មាន​សល់​នៅ​ក្នុង​កម្មវិធី​មួយ ចំពោះ​មុខ​អ្នក​សារព័ត៌មាន ក្រោយ​មាន​អ្នក​សួរ​មិន​ឈប់​អំពី​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយនឹង​កំពូល​តារា​សម្ដែង​ប្រុស​ដ៏​ស្រស់​សង្ហា គឺ​លោក Alex Teeradetch ។

នេះ​យើង​អាច​និយាយ​បាន​ថា ជា​រឿយ​ៗ​អ្នក​ទាំង​ពីរ​ពិតជា​ស្រលាញ់​គ្នា ផ្អែមល្ហែម​គ្រប់ពេល មិន​ថា ទៅ​ទីណា នៅ​កន្លែង​ណា​នោះ​ទេ សម្រាប់​តួឯក​ស្រី​វ័យក្មេង រាង​ខ្ពស់ស្រឡះ កញ្ញា Bow Maylada និង​មិត្ត​ប្រុស​របស់​នាង លោក Alek Theeradetch ដែល​អ្នក​ទាំង​ពីរ​តែងតែមាន​ពេលវេលា​ផ្អែមល្ហែម​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ថតរូប​បង្ហោះ​ជាមួយ​គ្នា​មិន​ថា​ដើរ​លេង ឬ​មួយ​ក៏​ទៅ​ញ៉ាំ​អ្វី​នោះ​ទេ ពួក​គេ​តែងតែ​បង្ហាញ​អោយ​ហ្វេ​ន​ៗ​បាន​ទស្សនា​ជា​និច្ច​។

លើស​ពី​នេះ​ទៅ​ទៀត​នោះ មាន​ព័ត៌មាន​ចុង​ក្រោយ ដែល​ទើបតែ​ចេញ​បទ​ចម្រៀង​ថ្មី​មាន​ចំណងជើង​ថា «​សុំ​ធ្វើ​ជា​សង្សារ​យើង​» ចេញ​មក​ផ្គាប់ចិត្ត​អ្នក​នៅ​លីវ​ម្តងទៀត​។ ហើយ​ចុង​ក្រោយ តារា​ស្រី Bow Maylada ក៏​ចេញ​មុខ​មក​អាប់​ដេ​ត​និយាយ​នៅ​រឿង​ស្នេហា​របស់​ខ្លួន​តែ​ម្ដង ព្រោះ​វា​ដូច​ទៅ​ក្នុង​ចម្រៀង​នឹង​ខ្លាំង​ពេក​។

បន្ទាប់​មក​តារា​ស្រី​រូប​នេះ ក៏​ទម្លាយ​ខ្ទេច​គ្មាន​សល់​យ៉ាង​ដូច្នេះ​ថា «​បន្ទាប់​ពី​ម្តាយ​របស់ខ្ញុំ គាត់​បាន​ត្អូញត្អែរ​ថា ចង់​កាន់​ចៅ ចង់​មាន​ចៅ​បីដូច​គេ ខ្ញុំ​លឺ​ហើយ​ក៏​ញញឹម តែ​មិន​បាន​ឆ្លើយ​តប​ជាមួយ​គាត់​នោះ​ទេ​។ រួច​មក ខ្ញុំ​ថែម​ទាំង​បាន​និយាយ​ជាមួយ​មិត្ត​ប្រុស​របស់ខ្ញុំ​ឈ្មោះ Alek អំពី​រ៉ូ​ប​អាពាហ៍​ពិពាហ៍​សម្រាប់​ពួក​យើង​ទាំង​ពីរ​ផង​ដែរ​»​។

ចំពោះ​រឿង​នេះ បើ​តាម​រយៈ​ការ​លាតត្រដាង​នោះ ស្រី​ស្រស់ Bow Maylada ក៏​និយាយ​បន្ត​អោយ​ដឹង​ទៀត​ថា «​មែនហើយ ម្តាយ​របស់ខ្ញុំ​គាត់​បាន​ប្រាប់​ខ្ញុំ​ជា​ច្រើន​ដង​ទៀត​ថា កាល​គាត់​មាន​អាយុ​២៧ ២៨​ឆ្នាំ វា​ជា​អាយុ​ដែល​គាត់​គួរ​មានកូន​ហើយ មិន​ដែល​នៅ​យូរ​ពេក​ទេ​។ ដោយសារ​តែ​ស្ថានភាព​រាង​កាយ​របស់​គាត់​មិន​អាច​នៅ​យូរ​បាន បើ​មិនឆាប់​យក​កូន​ទេ​នោះ​។ បន្ទាប់​មក​គាត់​ក៏​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​មាន​ដៃគូរ​។ ប៉ុន្តែ​ដោយសារ​យើង​ក៏​ចង់​ធ្វើការ​មុន​ដែរ និយាយ​ឲ្យ​ត្រង់​ទៅ អ្វី​ដែល​ម្ដាយ​ខ្ញុំ​និយាយ គឺ​គួរ​ឲ្យ​អស់សំណើច​ខ្លាំង​ណាស់ គាត់​និយាយ​មក​កំប្លែង​តែ​ម្ដង​»​។

ស្រី​ស្រស់ Bow Maylada បន្ត​ថា «​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​អ្នក​ទាំងអស់​គ្នា​ស្ទើរ​មិន​គួរ​អោយ​ជឿ​ជាង​នេះ​ទៅ​ទៀត​នោះ ថ្ងៃមួយ​គាត់​បាន​មក​សួរ​ខ្ញុំ​ថា ហើយ​ឬ​នៅ? ប្រញាប់​ទៅ​ណា? អ្វី​ដែល​ម៉ាក់​របស់ខ្ញុំ​និយាយ​​សួរ​ខ្ញុំ​នោះ​ដែរ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ទៀត​ថា គាត់​និយាយ​នេះ​មិនមែន​ជា​ការ​បង្ខិតបង្ខំ​អ្វី​នោះ​ទេ កូន​មិន​ចាំបាច់​ប្រញាប់​ក៏​បាន​»​។

នៅ​ពេល​បានលឺ​ដូច្នេះ​រួច​មក តារា​ស្រី Bow Maylada ក៏​បន្ត​ប្រាប់​ទៀត​ថា «​ចំណែក​បង Alex ពេល​បានលឺ​រួច​មក គាត់​ក៏​មិន​បាន​គិត​អី​ទេ តែ​គាត់​បែរជា​និយាយ​ថា វា​គួរ​ឱ្យ​អស់សំណើច​ណាស់ ពេល​ដែល​គាត់​បានលឺ​ម៉ាក់​ខ្ញុំ​និយាយ​អ​ញ្ចឹ​ង​។ និយាយ​អោយ​ខ្លី​ទៅ នៅ​សម្ដី​ដែល​គាត់​បាន​សួរ​នោះ គឺ​គាត់​ចង់​មាន​ចៅ​បីដូច​គេ​។ ពីព្រោះ​គាត់​ខ្លាច​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត បើ​ខ្ញុំ​ចាស់​ពេក​វា​នឹង​ពិបាក​មានកូន ព្រោះ​សម័យនេះ មនុស្ស​ជា​ច្រើន​គេ​ការ​រួច​តែងតែ​ឆាប់​យក​កូន​»​។

ពេល​ឮ​ស្រី​ស្រស់​និយាយ​ដូច្នេះ អ្នកកាសែត​ក៏​សួរ​ទៅ​នាង​ទៀត​ថា «​ចុះ​ចំពោះ​តារា​ប្រុស Alex ហាក់ដូចជា​ចង់​រៀប​ការ​ខ្លាំង​ណាស់ បើ​តាម​សង្កេត​មើលទៅ?​»​។ ភ្លាម​ៗ​នោះ កញ្ញា Bow Maylada ក៏​បាន​ឆ្លើយ​ថា «​ចា៎​ពិតប្រាកដ​ណាស់ គាត់​ពិតជា​ចង់​រៀប​ការ​ខ្លាំង​ណាស់ តែ​ដោយសារ​ខ្ញុំ​មិន​ទាន់​ព្រម​។ គាត់​ចង់​រៀប​ការ ព្រោះតែ​អាយុ​គាត់​៣៣​ឆ្នាំទៅ​ហើយ អ​ញ្ចឹ​ង​ហើយ​បានជា​គាត់​ចង់​រៀប​ការ​»​។

ពេល​បានឃើញ​ដូច្នេះ​រួច​មក ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ថា «​កុំ​នៅ​យូរ​ពេក​អី​អាយ​ដល ឆាប់​រៀប​ការ​អោយ​លឿន​ៗ​ទៅ គូស្នេហ៍​គេ​ផ្សេង​ៗ​គេ​រៀប​ការ​មានកូន​ជិត​អស់ហើយ​» «​បង Alex ប្រហែលជា​ចង់​រៀប​ការ​ខ្លាំង​ហើយ ព្រោះ​អាយុ​គាត់​ក៏​រាង​ច្រើន​ហើយ​ដែរ ពេល​ណា​បង ព្រម​រៀប​ការ​ជាមួយ​គាត់ កុំ​នៅ​យូរ​ពេល​អី អត់​ល្អ​ទេ​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ