ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រាជ​អាជ្ញា​​សន្តោស​ប្រណី មិន​ទាន់​ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន នាងក្អយ​ក្នុង​សំណុំ​រឿង​ឆបោក

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រភព​ព័ត៌​មាន​នៅ​សាលា​ដំបូង​​រាជ​ធានី​​​​ កាលពី​​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ​ឱ្យដឹងថា ​​លោក​ព្រះ​រាជ​អាជ្ញា​ដែល​ជា​តំណាង​​​អយ្យ​ការ​​នៅ​សាលា​ដំបូង​នៅ​មាន​ការ​សន្តោស​ប្រណី​ដល់តារា​សិល្បៈ គឺ​នាង​ក្អយ​ ដែល​កំពុង​​វ័ណ្ឌ.ករឿង​​ឆបោក​​​ជួល​រថយន្ត​គេ​ជិះ​១០​គ្រឿង​​ហើយ​យក​ទៅ​បញ្ចាំ ​ដោយ​​​មិន​ទាន់​​ចេញ​ដីកា​​ឱ្យ​សមត្ថ​កិច្ច​​នាំ​ខ្លួន​នាង​ឡើង​សាលា​នៅ​ឡើយ​​ទេ

រាជធានីភ្នំពេញ ៖ ​ប្រភព​ព័ត៌​មាន​នៅ​សាលា​ដំបូង​​រាជ​ធានី​​​​ កាលពី​​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ​ឱ្យដឹងថា ​​លោក​ព្រះ​រាជ​អាជ្ញា​ដែល​ជា​តំណាង​​​អយ្យ​ការ​​នៅ​សាលា​ដំបូង​នៅ​មាន​ការ​សន្តោស​ប្រណី​ដល់តារា​សិល្បៈ គឺ​នាង​ក្អយ​ ដែល​កំពុង​​វ័ណ្ឌ.ករឿង​​ឆបោក​​​ជួល​រថយន្ត​គេ​ជិះ​១០​គ្រឿង​​ហើយ​យក​ទៅ​បញ្ចាំ ​ដោយ​​​មិន​ទាន់​​ចេញ​ដីកា​​ឱ្យ​សមត្ថ​កិច្ច​​នាំ​ខ្លួន​នាង​ឡើង​សាលា​នៅ​ឡើយ​​ទេ ។

​​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា ​នាង​ក្អយ​ដែល​ជា​តារា​​កំប្លែង ​​បាន​​និង​កំពុង​វ័ណ្ឌ.ក​ជំពាក់​ប្រាក់​រឿង​យក​​រថយន្ត​គេ​ទៅ​បញ្ចាំ​ប្រមាណ​ជិត​១០​​គ្រឿង ​ត្រូវ​ម្ចាស់​រថយន្ត​​ប្តឹង​ទៅ​សាលា​ដំបូង​ដើម្បី​សុំ​ដីកា​ឱ្យ​នាង​​ក្អយ​​ចូល​ខ្លួន​ទៅ​ដោះ​ស្រាយ​បំណុល​​នោះវិញ ។

សំណុំ​រឿងទាំង​ប៉ុន្មាន​បាន​ស្ថិត​នៅ​លើ​ដៃ​​លោក​ព្រះ​រាជ​អាជ្ញា​រង​៣​រូប គឺ​លោក​ហៀង ​សុភ័ក្រ លោក​គ្រី សុខ​​អ៊ី ​និង​លោក​ហ៊ឹង ប៊ុន​ជា ​កាន់​រឿង​ផ្សេង​ពី​គ្នា​តាម​ដើម​បណ្តឹង​​​ជា​ជន​រង​គ្រោះ​នីមួយៗ​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្តី លោក​ហៀង សុភ័ក្រ ​ព្រះ​រាជ​អាជ្ញា​រង​ធ្លាប់​​បាន​ចេញ​​ដីកា​កោះ​ហៅ​នាង​ក្អយ​ឱ្យ​ចូល​ខ្លួន​​បំភ្លឺ​​លើ​បណ្តឹង​ជន​រង​គ្រោះ​​២-​៣​លើក​មក​​ហើយ តែ​នាង​ជួន ច័ន្ទ​រតនា ​ហៅ​ក្អយ ​មិន​បាន​ចូល​ខ្លួន​តាម​ការ​​កំណត់​ឡើយ និង​មាន​ព័ត៌មាន​ថា ពេល​​តំណាង​អយ្យ​ការ​​ចេញ​ដីកា​កោះ​ហៅ​​ឱ្យ​ចូល​ខ្លួន​ នាង​ក្អយ​តែង​គ្មាន​វត្ត​មាន​ជានិច្ច ។

​បន្ទាប់​ពី​​ចេញ​ដីកា​កោះ​ហៅ​ជា​ច្រើន​លើក​​ហើយ​នាង​ក្អយ​មិន​​ចូល​ខ្លួន ​លោក​ព្រះ​រាជ​អាជ្ញា​រង​ហៀង សុភ័ក្រ ​បាន​ធ្វើ​របាយ​ការណ៍​ចោទ​ប្រកាន់​​ដាក់​ជូន​​ទៅ​លោក​ព្រះរាជអាជ្ញា​ ដើម្បី​សុំ​ការ​អនុ​ញ្ញាត​ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន​។ របាយ​ការណ៍​នោះ​​បាន​ដល់​ដៃ​លោក​ព្រះ​រាជ​អាជ្ញា​​ យ៉េត ចរិយា ហើយ ប៉ុន្តែ​ពេល​នេះ​លោក​កំពុង​ពិចារណា​ ឬ ក៏​​អាច​ថា អាណិត​អ្នក​សិល្បៈ​។ ដូច្នេះ​លោក​ព្រះរាជ​អាជ្ញា​អាច​​បង្អង់​ចំណាត់​​​ការ​​​ក្តៅ​​ ដោយ​ទុក​លទ្ធ​ភាពឱ្យ​នាង​ក្អយ​​រក​ឱកាស​ជួប​ជន​រង​គ្រោះ​ដើម្បីដោះ​ស្រាយ​សំណង​នោះ ។​ ប្រភព​​បន្ត​ទៀត​ថា ​ដើម​​បណ្តឹង​ទាំងអស់​​ពេល​ទទួល​បាន​ព័ត៌​មាន​​ថា នាង​ក្អយ​​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​តំណាង​​អយ្យ​ការ​ ពួក​គេ​បាន​និង​កំពុង​​ជំរុញ​ទៅ​តំណាង​​អយ្យ​ការ ឱ្យ​ពន្លឿន​ចំណាត់​ការ​នោះ ដើម្បី​បាន​ប្រាក់​​មក​ប្រកប​របរ​អាជីវ​កម្ម​វិញ ។ ប៉ុន្មាន​​​ថ្ងៃ​នេះ​​មាន​ព័ត៌​មាន​ពី​ក្រុម​​សាច់​ញាតិ​​នាង​ក្អយ​​ថា ពួក​គេ​ចង់​នាំ​គ្នា​​​ទៅ​ជួប​តំណាងអយ្យ​ការ​ដើម្បី​​សម្រុះ​សម្រួល​​សង​ទៅដើម​បណ្តឹង​បន្តិច​បន្តួច​ម្នាក់ និង​ដើម្បី​ទប់​ស្កាត់​​ការ​ចេញ​ដីកា​ចុង​ក្រោយ​ដែល​អាច​ឱ្យ​សមត្ថ​កិច្ច​នាំ​ខ្លួន ​ចៀស​វាង​​ជាប់​ពន្ធ​នា​គារ តែ​ព័ត៌​មាន​នេះ​តំណាង​អយ្យ​ការ​មិន​ទាន់​ជ្រាប​​ជា​ផ្លូវការ​ទេ ។

នាង​ជួន ច័ន្ទ​រតនា ​ហៅ​ក្អយ បាន​រង​នូវ​បណ្តឹង​របស់​ជន​រងគ្រោះ​​៣​នាក់ ពាក់​ព័ន្ធ​ជួល​រថយន្ត​៧​គ្រឿង​ទៅធ្វើ​អាជីវ​កម្ម​ និង​ដឹក​សំភារ​​សម្អាង​ការ តែ​រថយន្ត​ទាំង​នោះ​​ត្រូវ​​នាង​ក្អយ​​យក​ទៅ​ដាក់​បញ្ចាំ​ ទី​បំផុត​ត្រូវ​វ័ណ្ឌ.ក​រក​លុយ​សង​គេ​មិន​បាន ។ តារា​កំប្លែង​​ដែល​បាត់​​មុខ​រូប​នេះ មាន​សំណាង​បន្តិច​​​ ព្រោះ​បាន​លោក​ព្រះ​រាជ​អាជ្ញា​មាន​ការ​សន្តោស​ប្រណី​ទុក​ពេលវេលា​​​​​ឱ្យ​ច្រើន​សម្រាប់​ឱ្យ​នាង​​រក​មធ្យោ​បាយ​​​ដោះ​​បំណុល​​​គេ​ បើ​ខុស​ពី​នាង​ក្អយ​វិញ ប្រហែល​ជាប់​គុក​យូរ​ហើយ ។ ទោះជាបែបណាតម្លៃរថយន្តដែល​វ័ណ្ឌក​ក៏ច្រើនដែរ ៕