ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរ​មិន​ចង់​ជឿ​! ទម្រាំ​ក្លាយជា​តារា​ស្រី​ជួរ​មុខ ស្រីស្អាត Baifern ធ្លាប់​ឆ្លងកាត់​កុមារភាព​បែប​នេះ

10 ខែ មុន

មក​ដឹង​ខ្លះ​ៗ​នៃ​ជីវប្រវត្តិ​របស់​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ គឺ​កញ្ញា Baifern Pimchanok ដែល​ជា​ស្រី​ស្អាត និង​មានមុខមាត់​ស្រស់​ស្អាត​អំណោយផល​ពី​ធម្មជាតិ​។ មិនតែប៉ុណ្ណោះ

ប្រទេស​ថៃ ៖ មក​ដឹង​ខ្លះ​ៗ​នៃ​ជីវប្រវត្តិ​របស់​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ គឺ​កញ្ញា Baifern Pimchanok ដែល​ជា​ស្រី​ស្អាត និង​មានមុខមាត់​ស្រស់​ស្អាត​អំណោយផល​ពី​ធម្មជាតិ​។ មិនតែប៉ុណ្ណោះ នាង​គឺជា​អតីត​ដែល​រៀន​បាន​សញ្ញាបត្រ​ផ្នែក​កាយសម្ព័ន្ធ​ចង្វាក់រាំ​នៅ​សាលា​ថែម​ទៀត​ផង​។

តារា​ស្រី Baifern Pimchanok ត្រូវ​គេ​ចាត់ទុកជា​ស្រី​ស្អាត ដែល​មនុស្ស​ជា​ច្រើន​អោយ​ពិន្ទុ​នាង​ទៅ​លើ​រូបរាង​របស់​នាង និង​មាន​មនុស្ស​មិន​តិច​នាក់​នោះ​ទេ ជា​ពិសេស​ប្រុស​ៗ​តែ​ម្ដង​នាំ​គ្នា​លង់​ស្នេហ៍​នឹង​នាង តែ​មិនមែន​មើលទៅ​លើ​នាង​តែ​ម្នាក់​នោះ​ទេ វា​ក៏​កើត​ចេញពី​ទេព​កោសល្យ និង​ឥរិយាបថ​ល្អ​របស់​តារា​សម្ដែង​ស្រី​ដ៏​មាន​ស្នាដៃ​រូប​នេះ​ផង​ដែរ​។ ប៉ុន្តែ​រឿង​ជា​ច្រើន​ដែល​អ្នក​រាល់គ្នា​មិន​ធ្លាប់​បានឃើញ និង​ដែល​មិនដឹង​នោះ គឺ​ក្នុង​វ័យ​កុមារភាព​របស់​នាង​តែ​ម្ដង​។

តារា​ស្រី​ស្រស់​រូប​នេះ នាង​បាន​ក្លាយទៅជា​និស្សិត​អាហារូបករណ៍​ផ្នែក​កាយសម្ព័ន្ធ​ចង្វាក់​ដ៏​ល្អ​របស់​សាលា​ផង​ដែរ​។ ដូច្នេះ​កុំអោយ​ខាត​ពេល​យូរ​តទៅ​ទៀត លើក​នេះ យើង​នឹង​នាំ​គ្នា​មក​ស្ដាប់​ការ​ចុះ​ផ្សព្វផ្សាយ​និយាយ​អំពី​ជីរ​ប្រវត្តិ​របស់​តារា​ស្រី​ថៃ Baifern Pimchanok ជាមួយនឹង​សារព័ត៌មាន​ដ៏​ល្បី​របស់​ថៃ ឈ្មោះ​ថា «Sanook Campus» ទាំងអស់​គ្នា​។ អ​ញ្ចឹ​ង​ហើយ កុំអោយ​ខាត​ពេល​យូរ យើង​នឹង​នាំ​មិត្ត​ៗ​មក​ដឹង​ទាំងអស់​គ្នា​។ តើ​នាង​រស់នៅ​យ៉ាងម៉េច​ទើប​ធំ​ឡើង​ក្លាយជា​ស្រី​ស្អាត​ឥត​ខ្ចោះ​បែប​នេះ0x017d7​។

បើ​តាម​ដឹង​ជីវប្រវត្តិ Baifu Chirathit ប្អូនប្រុស​របស់​កញ្ញា Baifern Pimchanok ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បុរស​សង្ហា មាន​សញ្ញាបត្រ​ជា​អ្នកបម្រើ​អន្តរជាតិ​ថែម​ទៀត​ផង​។ ចំណែក​ជីវប្រវត្តិ​របស់​តារា​ស្រី​រាង​តូច​ច្រឡឹង គឺ​កញ្ញា Baifern Pimchanok វិញ ឈ្មោះ​ពិត​របស់​នាង Fern គឺ «Pimchanok Luewisetphaiboon» ។ នាង​កើត​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ ១៩៩២ មាន​ទីលំនៅ​នៅ​ក្រុង​បាងកក ហើយ​គ្រួសារ​របស់​គឺ​មាន​ជនជាតិ​ថៃ និង​ចិន​។ នាមត្រកូល Lue Wiset Paiboon ប្រែ​ពី​នាមត្រកូល Liu ។ IG : baifernbah ប្រវត្តិ​នៃ​ការ​អប់រំ Baifern Pimchanok​។ នាង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បឋមសិក្សា (​បឋម​សិក្សា ១-៤) ពីសា​លា «​មៀន​ប្រាសាទ​វិជ្ជា​» និង​បញ្ចប់​ថ្នាក់បឋមសិក្សា​ទុតិយភូមិ (​បឋម​សិក្សា ៥-៦) ពីសា​លា «​ទេព អក​កេស​»​។

មិនតែប៉ុណ្ណោះ នាង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់មធ្យមសិក្សា​នៅ​សាលា «​ណា​វ​មីន​ធរ​ចិ​ន្ទិ​ត​» ចំណែក​សាកលវិទ្យាល័យ «​ត្រៀម​នរោត្តម​»​។ តារា​ស្រី​រូប​នេះ នាង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ មហាវិទ្យាល័យ​វិចិត្រ និង​សិល្បៈ​អនុវត្ត សម្តែង និង​ដឹកនាំ ដោយ​សាកលវិទ្យាល័យ​ដែល​មានឈ្មោះ​ថា «Srinakharinwirot» ជា​ពិសេស​តារា​ស្រី​ដែល​ត្រូវ​បាន​គេ​ហៅ​ថា ជា​ស្រី​ស្អាត Baifern Pimchanok រូប​នេះ មាន​សញ្ញាបត្រ​ផ្នែក​កាយសម្ព័ន្ធ​ចង្វាក់​ទៀត​ផង​។

នេះ​យើង​អាច​និយាយ​បាន​ថា ទាំង​អស់នេះ គឺជា​ចំណុច​ចាប់ផ្តើម​របស់​នាង មិនមែន​ជា​ការ​ចូល​ក្នុង​ឧស្សាហកម្ម​របស់​នាង​ក្នុង​នាម​ជាតា​រា​នោះ​ទេ​។ ព្រោះ​តាំងពី​កុមារភាព​មក តារា​ស្រី Baifern Pimchanok គឺជា​អត្ត​ព​លិ​កកាយ​សម្ព័ន្ធ​ចង្វាក់ និង​ទទួល​បាន​កូតា​ពិសេស​ពី​អត្ត​ព​លិ​ក​ទៅ​សិក្សា​ផង​ដែរ ដែល​ជា​កន្លែង​ដែល​នាង​បាន​ប្រកួត​នៅ​ក្នុង​កាយសម្ព័ន្ធ​ចង្វាក់ ហើយ​បាន​ឈ្នះ​មេដាយ​ជា​ក្រុម​ជា​ច្រើន​ដង ហើយ​កុមារភាព​របស់​នាង​ភាគច្រើន​ត្រូវ​ចំណាយ​ក្នុង​សាលារៀន និង​កន្លែង​ហ្វឹកហាត់​។

មិន​ដូច​កុមារ​ដទៃ​ទៀត​នោះ​ទេ នាង​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូល​ប្រឡូក​ក្នុង​វិស័យ​កម្សាន្ត​នៅ​ពេល​នាង​រៀន​ថ្នាក់​ទី​៦ ពី​តារា​បង្ហាញ​ម៉ូត​ម្នាក់ ដែល​បាន​ជួប​នាង​នៅ​ឯ​កន្លែង​ហ្វឹកហាត់​។ ទាល់តែ​នាង​ទទួល​បានការ​ងារ​ថត​ស្ព​ត​ពាណិជ្ជកម្ម ហើយ​នោះ​ជា​ការ​ចាប់ផ្តើម​ដែល​អាច​អោយ​នាង​បាន​ចូល​នៅ​ក្នុង​វិស័យ​សិល្បៈ​មួយ​នេះ រហូត​នាង​បាន​ក្លាយជា​តួឯក​ស្រី​ជួរ​មុខ​នៅ​ក្នុង​ប្រទេស​ថៃ​នា​ពេល​បច្ចុប្បន្ន​នេះ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ