ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ន យូ​ប៊ី​ន តារា​ខ្មែរ​ទី​១ ដើរ​លើ​កម្រាលព្រំ​ក្រហម​កម្មវិធី​មហោស្រព​ពិភព​លោក​ ទោះជា​មាន​បញ្ហា​ខ្លះក៏ដោយ

11 ខែ មុន

ជា​មោទកភាព​បំផុត​សម្រាប់​វិស័យ​សិល្បៈ​ខ្មែរ ក្នុង​ពេល​ដែល​តារា​សម្តែង​នាង ស៊ី​ន យូ​ប៊ី​ន បាន​ក្លាយជា​តារា​ស្រី​កម្ពុជា​ដំបូង និង​លើក​ទី​១ ដែល​មានឱកាស​បាន​ដើរ​នៅ​លើ​កម្រាលព្រំ​ក្រហម​នៃ​កម្មវិធី មហោស្រព​ភាពយន្ត​ពិភពលោក ទីក្រុង​

ប្រទេស​បារាំង ៖ ជា​មោទកភាព​បំផុត​សម្រាប់​វិស័យ​សិល្បៈ​ខ្មែរ ក្នុង​ពេល​ដែល​តារា​សម្តែង​នាង ស៊ី​ន យូ​ប៊ី​ន បាន​ក្លាយជា​តារា​ស្រី​កម្ពុជា​ដំបូង និង​លើក​ទី​១ ដែល​មានឱកាស​បាន​ដើរ​នៅ​លើ​កម្រាលព្រំ​ក្រហម​នៃ​កម្មវិធី មហោស្រព​ភាពយន្ត​ពិភពលោក ទីក្រុង​កាន ប្រទេស​បារាំង ដែល​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣​។

ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​កាន់តែ​កោតសរសើរ​ដល់​តារា​ស្រី​រូប​នេះ​ថែម​ទៀត​នោះ គឺ​ក្នុង​ពេល​គេ​បានឃើញ​រូបភាព ស៊ី​ន យូ​ប៊ី​ន តស៊ូ​ព្យាយាម​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ ទាំង​ខ្លួន​មាន​ស្ថានភាព​មិនល្អ ពោល​គឺ​នាង​បញ្ហា​ជើង​ដែល​ទាមទារ​ឲ្យ​នាង​ដើរ​ដោយ​កាន់​ឈើច្រត់​ទាំង​សងខាង​។ ទោះជា​មាន​បញ្ហា​ខ្លះ​លើ​រាង​កាយ​ក៏​ដោយ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​នៅ​តែ​ព្យាយាម ដោយ​មិន​អាច​ខកខាន​បាន​សម្រាប់​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ​ឡើយ​។

បើ​យោង​តាម​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​របស់​អ្នក​នាង ទូច បុ​ប្ឋា ប្រធាន​ផ្នែក​គ្រប់គ្រង​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍​ភី​អ៊ិ​ន​អ៊ិ​ន បាន​លើក​ឡើង​ថា «​តារា​ល្បី​ៗ​ទូ​ទាំង​ពិភពលោក តែងតែ​ចង់​ដើរ​លើ​កម្រាលព្រំ​ក្រហម ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​ពិភពលោក ទីក្រុង​កាន ប្រទេស​បារាំង​»​។

អ្នក​នាង​បញ្ជាក់​ថា «​កញ្ញា ស៊ី​ន យូ​ប៊ី​ន គឺជា​តារា​ស្រី​ភី​អិន​អិន​ដំបូង​គេ ដែល​បាន​ដើរ​លើ​កម្រាលព្រំ​ក្រហម មហោស្រព​ភាពយន្ត​ពិភពលោក ទីក្រុង​កាន នា​ឆ្នាំ​២០២៣​នេះ គាត់​មានការ​តាំងចិត្ត​ខ្ពស់ តស៊ូ​ជំនះ​ឧបសគ្គ​ទាំងឡាយ ដើម្បី​នាំ​មក​នូវ​មោទនភាព​សម្រាប់​សិល្បៈ​ភាពយន្ត​ខ្មែរ សារព័ត៌មាន​បារាំង​ជា​ច្រើន បាន​ស្ងើចសរសើរ​នូវ​ការ​លះបង់ និង​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​គាត់​»​។

ក្នុង​ស្ថានភាព​ដែល​ស្រី​ស្អាត ស៊ី​ន យូ​ប៊ី​ន ចូលរួម​ទាំង​កាន់​ឈើច្រត​បែប​នេះ ត្រូវ​បាន​អ្នក​នាង ទូច បុ​ប្ឋា ដកស្រង់​យក​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដែល​សារព័ត៌មាន​បរទេស​ល្បី​ចុះ​ផ្សាយ​ពី​តារា​ស្រី​រូប​នេះ ដោយនៅ​ក្នុង​នោះ សារព័ត៌មាន JEZEBEL បាន​លើក​ឡើង​ថា «​ខ្ញុំ​មិនដឹង​ថា​ហេតុ​អ្វី Yubin ត្រូវការ​ប្រើ​ឈើច្រត់​ទេ? ប៉ុន្តែ​ព្រះ​ជា​ម្ចាស់ ខ្ញុំ​ស្រលាញ់​ការ​ប្តេជ្ញា​ចិត្ត​របស់​នាង​ចំពោះ​រូបរាង​នេះ ដែល​នឹង​ពិបាក​ក្នុង​ការ​ផ្លាស់​ទី សូ​ម្បី​តែ​មនុស្ស​ដែល​មាន​ជំនាញ​បំផុត និង​មិន​មាន​របួស​»​។

ចំណែក​សារព័ត៌មាន​អង់គ្លេស​មួយ​បាន​និយាយ​ដែរ​ថា «​ទោះជា​យ៉ាងណា​ក៏​ដោយ របួស​របស់ Yubin មិន​បាន​បញ្ឈប់​នាង​ពី​ការ​ដើរ​នៅ​លើ​កម្រាលព្រំ​ក្រហម​នោះ​ទេ​»​។

ទោះជា​យ៉ាងណា មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ជា​ច្រើន​បាន​សម្តែង​មោទកភាព និង​អប​សារ​ទរ​ទៅ​កាន់​ស្រី​ស្អាត ស៊ី​ន យូ​ប៊ី​ន ដែល​មានឱកាស​ដ៏​កម្រ​នៅ​ក្នុង​ការ​ចូលរួម​កម្មវិធី​ដ៏​ធំ និង​ល្បីល្បាញ​លំដាប់​ពិភពលោក​មួយ​នេះ​។ ហើយ​វា​ក៏​ជា​មុខមាត់​មួយ​ផង​ដែរ សម្រាប់​វិស័យ​សិល្បៈ និង​តារាភាព​យន្ត​ខ្មែរ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​កាន់តែ​ច្បាស់​។

ជា​ការ​កត់សម្គាល់ នៅ​មុន​ពេល​ចូលរួម​កម្មវិធី​ដ៏​ធំ​ខាងលើ​នេះ កន្លង​មក ស៊ី​ន យូ​ប៊ី​ន ក៏​ធ្លាប់​បាន​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​ឈ្មោះ​ថា «Christian Dior haute couture spring/summer 2023» ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​បារាំង​ដូច​គ្នា ខណៈ​ពេល​ដែល​កម្មវិធី​មួយ​នេះ ក៏​មាន​តារា​ល្បី​ៗ​មក​ពី​ជុំវិញ​ពិភពលោក​ចូលរួម​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ