ស្រីស្អាត កុយ អេណា ធ្វើរឿងមួយផ្អើលហ្វេនៗ ក្រោយចូលជាបេក្ខភាព Miss Grand Cambodia 2023
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកតាមដានបេក្ខភាពប្រកួតកម្មវិធី Miss Grand Cambodia 2023 ឆ្នាំនេះ បានចាប់អារម្មណ៍ខ្លាំងថា មិនទាន់ចាប់ផ្តើមប្រកួតពេញលេញផង បេក្ខភាពដែលមកដាក់ពាក្យប្រកួត គឺស្អាតៗ មុខមាត់សិចស៊ីទាក់ទាញតែម្តង រហូតអ្នកតាមដាននៅក្នុងប្រទេសថៃ ក៏លាន់មាត់សរសើរផងដែរ។ ក្នុងនោះ កញ្ញាមួយរូបត្រឹមតែបោះជំហានជាបេក្ខភាពប្រកួតដូចគេឯងទេ តែញាក់សាច់សាហា.វ ដែលហ៊ានបង្ហាញសាច់បង្អួតដើមទ្រូង រាងស្រឡូនសិចស៊ីអមជាមួយទឹកមុខទាក់ទាញ ហើយហ្វេនៗនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងភ្លូកទឹកភ្លូកដីហួសស្មាន។
បើតាមការអោយដឹងពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញា Koy Anna កាន់តែ Updated ទៅៗ ទោះបីជាខ្លួនជាបេក្ខភាពម្នាក់ដែលទើបតែប្រឡូកក្នុងវិស័យប្រកួតបវរកញ្ញាជាលើកដំបូងក៏ពិតមែន ប៉ុន្ដែកញ្ញាមកឆ្នាំនេះ គឺពិតជាមិនធម្មតានោះទេ គឺកញ្ញាមកដើម្បីក្លាយជាម្ចាស់ម្កុដ Miss Grand Cambodia 2023 ។ នេះបើយោងតាមការព្យាករណ៍ទុកមុនរបស់អ្នកតាមដានដែលស្រួលមិនស្រួល នាងអាចបន្តតំណែងពីរៀមច្បង ពេជ្រ វត្តីសារ៉ាវឌ្ឍីក៍ ក៏ថាបានដែរ។
ឆ្នាំនេះ គេអ៊ុតថា កុយ អេណា និង អ៊ិន លក្ខិណា ជាបេក្ខភាពឡើងមកកាន់ដៃគ្នាដណ្តើមមកុដឆ្នាំ២០២៣នេះ ព្រោះមានតែមម្យ៉ាងម្នាក់ លើវិស័យបវរកញ្ញានេះ។ លើសពីនេះ ស្ងាត់ៗនាង បានទៅរៀនដើរម៉ូដជាមួយនឹងគ្រូបង្រៀនដ៏ល្បីនៅឯប្រទេសថៃ ដែលធ្លាប់បានបង្រៀន Queen Pich Votey Saravody កាលពីលើកមុននោះ ។ ទាំងនេះបានហៅថា អ្នកប្រយុទ្ធមែន ចង់បានមកុដ Miss Grand Cambodia 2023 ទាល់តែត្រៀមអោយច្បាស់លាស់មុន ទើបទុកចិត្តបាន។
គួរឱ្យកត់សម្គាល់ថា ស្រីស្អាត កុយ អេណា មានអាយុ២២ឆ្នាំ មានកម្ពស់1m73 សញ្ជាតិខ្មែរ និងមានអាជីពជាតារាបង្ហាញម៉ូដ ហើយអាចនិយាយភាសាបាន។ អេណា ធ្លាប់និយាយប្រាប់ហ្វេនៗថា នាងទទួលយកចំណុចខ្វះខាតរបស់ខ្លួនឯង ដើម្បីកែលំអរ និងអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរជាងនេះ។ អគុណបងៗ ដែលបានចែករំលែកបទពិសោធន៍ថ្មីៗ។ ហើយចាំមើលថា Miss Grand Cambodia 2023 candidate ស្រីស្អាត អេណា មកហ្វឹកហាត់គ្រូបង្វឹក ដែលហាត់តែមួយជាមួយបងស្រី វត្តី តើអាចក្លាយជាម្ចាស់មកុដដូចតីបានដែរឬទេ?។

















ចែករំលែកព័តមាននេះ