ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​រឿង​ម៉ុង​ដាក់ស​.​ព​ជីដូន ជនសង្ស័យ​ចូល​បា.ញ់​ដល់​ក្នុងផ្ទះ ​ប្រពន្ធស្លា​.​ប់ ប្ដី​របួសធ្ងន់

11 ខែ មុន

ខេត្តកំពង់ចាម​ ៖ ជនសង្ស័យ​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​បើករថយន្ត​ម៉ាក់​ព្រុស​ ១​គ្រឿង​ មក​ឈប់​ក្បែរ​ផ្ទះជនរងគ្រោះ ហើយ​ដើរ​ចូល​សំដៅមក​បន្ទប់​ បាញ់ប្រហារ​២នាក់​ប្ដី​ប្រពន្ធ ​ដែល​កំពុង​ដេក​នៅ​លើ​គ្រែ​ក្នុងផ្ទះ​ បណ្ដាល​ឱ្យ​ប្រពន្ធស្លា.ប់​​ ចំណែក​ប្ដីរង​របួសធ្ងន់…

ខេត្តកំពង់ចាម​ ៖ ជនសង្ស័យ​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​បើករថយន្ត​ម៉ាក់​ព្រុស​ ១​គ្រឿង​ មក​ឈប់​ក្បែរ​ផ្ទះជនរងគ្រោះ ហើយ​ដើរ​ចូល​សំដៅមក​បន្ទប់​ បាញ់ប្រហារ​២នាក់​ប្ដី​ប្រពន្ធ ​ដែល​កំពុង​ដេក​នៅ​លើ​គ្រែ​ក្នុងផ្ទះ​ បណ្ដាល​ឱ្យ​ប្រពន្ធស្លា.ប់​​ ចំណែក​ប្ដីរង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​រាជធានី​ភ្នំពេញ ។

ហេតុការណ៍​បាញ់ប្រហារ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ​ថ្ងៃទី​១១ ខែឧសភា​ ឆ្នាំ២០២៣ ស្ថិត​នៅ​ភូមិ​អណ្ដូង​ត្រាំ​ង ឃុំ​ស្រម៉រ​ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម ។

សមត្ថកិច្ច​មូលដ្ឋាន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រោយ​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់ ​រួច​ពីរ​នាក់​ប្ដី​ប្រពន្ធ​ បានចូល​សម្រាក​នៅ​ក្នុង​បន្ទប់ ​ក្នុងផ្ទះ ​ហើយ​​ជន​ដៃដល់​បើក​រថយន្ត​​ម៉ាក់​ព្រូស​ មួយ​គ្រឿង​ មក​ឈប់​នៅ​ក្បែរ​ផ្ទះ​ ហើយ​ដើរ​ចូល​ក្នុងផ្ទះ ​សំដៅ​មក​បន្ទប់ ​រួចទាញ​កាំ​ភ្លើង​បា.ញ់​លើ​ប្ដី​ប្រពន្ធ បណ្ដាល​ឱ្យ​ស្លា​.​ប់ភ្លាម​ៗ ​ចំណែក​ប្ដី​របួសធ្ងន់ ​។

សមត្ថកិច្ច​មូលដ្ឋាន ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​បាញ់ប្រហារ​រួច​ ឃា​.​តករ​(​មិន​ស្គាល់​អត្តសញ្ញាណ​)​បាន​ប្រញាប់​រត់ចេញ ឡើង​រថយន្ត​បើក​សំដៅ​ទៅ​រាជធានី​ភ្នំពេញ ​។​ លុះ​ពេល​បើករថយន្ត​ មក​ដល់​​ទឹកដី​ស្រុក​បា​ធា​យ ក៏​បាន​ប្លុង​ចោល​ នៅ​ក្នុង​បរិវេណ​វត្ត​ចាន់​ម៉ូ​លី ​ក្នុង​ឃុំ​ផ្អាវ​ ស្រុក​បា​ធា​យ​ ដោយ​ជន​សង្ស័យ​​រត់គេច​ខ្លួន​បាត់​។

ក្រោយ​កើតហេតុ​ កម្លាំង​នគរបាល​មូលដ្ឋាន​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត និង​កម្លាំង​អាវុធហត្ថ​ស្រុក ​បាន​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ​ ផង​ដែរ​ ។ ចំណែក​ទី​កន្លែង​ប្លុង​រថយន្ត សមត្ថកិច្ច ពិនិត្យ​ក្នុង​រថយន្ត ​មាន​បន្សល់​ទុក​ទូរ​សព្ទ​ដៃ ០៣​គ្រឿង​ តែ​មិនឃើញ​មាន​កាំភ្លើង​ នោះ​ទេ ។

លោក​វរៈសេនីយ៍ត្រី​ស៊ុ​យ សំអាត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជើងព្រៃ បានអោយ​ដឹង​ដែរ​ថា ករណី​ឃា​.​ត​កម្មនេះ បង្ក​ឡើង​ដោយ​ជន​ល្មើ​ស ឈ្មោះ ឆេ​ង សេង ​ហៅ​ធី​វ ភេទ​ប្រុស អាយុ​៤០ឆ្នាំ នៅ​ឈូក​វ៉ា​២ ភ្នំពេញ លក់​គ្រឿង​តុបតែង​​រថយន្ត បាន​ជិះ​រថយន្ត ម៉ាក ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភព​ 2BL 8356 ប្រដាប់​ដោយ​អាវុធខ្លី​មួយ​ដើម មិន​ស្គាល់​ម៉ាក បាញ់​ទៅ​លើ​ពីរ​នាក់​ប្តី​ប្រពន្ធ​បណ្ដាល​អោយ​ស្លា​.​ប់ស្រ្តីម្នាក់ និងបុរសជាប្តីរង​របួសធ្ងន់ ។

ជន​រង​គ្រោះ​ទាំង​២​នាក់ ​ប្តី​ប្រពន្ធ រួម​មានឈ្មោះ ៖
១. ឈ្មោះ ផុ​ន សុភ​ណ័ ភេទប្រុស អាយុ៣៩ឆ្នាំ នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ត្រូវ​ដៃ និងសៀតផ្កា របួសធ្ងន់ ​បញ្ជូន​ទៅ​ពេទ្យ​ភ្នំពេញ​។
២. ឈ្មោះ​ ចិន ចាន់​ណា​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ ​ត្រូវ​ចំ​ខ្ទង់ច្រមុះ ​ចន្លោះ​ភ្នែក ​០១​គ្រាប់​ ស្លា.ប់​នៅ​កន្លែង​។

ចំពោះ​មូលហេតុ សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋាន​ជាបឋម​ថា​ដោយសារ​មាន​ទំនាស់​រឿង​ដី​កប់ស​.​ពជីដូន នៅ​ក្រោយ​ផ្ទះ​។

បើ​តាម​ការ​សាកសួរ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ភាគី​ស្ត្រី​រង​គ្រោះ​(​ស្លា​.​ប់​)​ និង​ជន​ដៃដល់ ជាប់​សែ​ស្រឡាយ​​ចិន ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ។ ពេល​មាន​ទំនាស់​នឹង​គ្នា ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ជន​ដៃដល់​ឱ្យ​គាស់​យក​ស.ព​ជីដូន​ ដែល​ដាក់ក្នុង​ម៉ុង(​ផ្នូរ​សព​ចិន​) ​មាន​ចម្ងាយ​ប្រហែល​ ១​គីឡូម៉ែត្រ ក្រោយ​ផ្ទះ​ស្ត្រី​រង​គ្រោះ ​ឲ្យ​យក​ចេញ ​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង​ទៅ​។​ ក្រោយ​ពី​មាន​ទំនាស់​នេះ​កើតឡើង​ ស.ព​ជីដូន​ មិន​ទាន់​បាន​គាស់​ទៅ​ដាក់​កន្លែង​ផ្សេង​ផង​ ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ ជន​ដៃដល់​បាន​យក​កាំភ្លើងខ្លី ​​ចូល​មក​បាញ់ប្រហារ​ដល់​ក្នុងផ្ទះ​ តែ​ម្តង ។

ករណីនេះ កម្លាំង​អាវុធហត្ថ​ស្រុក កំពុង​សហការ​ជាមួយ​កម្លាំង​នគរបាល​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​បន្ត​ ដើម្បី​ឈាន​ចាប់ខ្លួន​ជន​សង្ស័យ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ