ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ស្ទើរមិន​ចង់​ជឿ! តារា​ស្រី Matt ជូនពរ​អតីត​មិត្ត​ប្រុស​ឱ្យ​មាន​សុភមង្គល​​ជាមួយ​អ្នក​ថ្មី

2 ឆ្នាំ មុន

ស្នេហា​របស់​មនុស្ស​យើង​ម្នាក់​ៗ​ពិតជា​មើល​មិនឃើញ​មែន ទោះ​ស្រលាញ់​គ្នា​ប៉ុណ្ណា​ក៏​ដោយ ចុង​ក្រោយ​នៅ​តែ​ចែកផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​ដដែល​។ ហើយ​ឃើញ​ថា

ប្រទេស​ថៃ ៖ ស្នេហា​របស់​មនុស្ស​យើង​ម្នាក់​ៗ​ពិតជា​មើល​មិនឃើញ​មែន ទោះ​ស្រលាញ់​គ្នា​ប៉ុណ្ណា​ក៏​ដោយ ចុង​ក្រោយ​នៅ​តែ​ចែកផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​ដដែល​។ ហើយ​ឃើញ​ថា ក្រោយ​ពេល​ចេញ​មុខ​មក​ផ្ដល់​នៅ​បទ​សម្ភាស៍​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​រឿងរ៉ាវ​ស្នេហា​របស់​ខ្លួន​រួច​មក ពេល​នេះ​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ Matt peeranee នាង​កំពុង​តែ​ធ្វើ​ចិត្តបាន​ខ្លះ​ៗ​ហើយ​។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​កំពូល​តារា​សម្ដែង​ស្រី​ថៃ​ដ៏​ស្រស់​ស្អាត Matt peeranee ហួសចិត្ត​ជាង​នេះ​ទៅ​ទៀត​នោះ បន្ទាប់​ពី​ចេញ​មុខ​មក​បើកចំហ​ប្រកាស​បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​លោក Songkran ភ្លាម ក៏​ចេះ​តែ​លេចលឺ​គេ​និយាយ​ត​ៗ​គ្នា​មិន​ឈប់​នៅ​ពាក្យ​មិន​ពិត​មួយ​ចំនួន​ផង​ដែរ​។ នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​របស់​ថៃ ដែល​មានឈ្មោះ​ថា Nine Entertainment បាន​ផ្សព្វផ្សាយ​ប្រាប់​អោយ​ដឹង​។

ដោយ​ក្នុង​នោះ តារា​សម្ដែង​ស្រី Matt Peranee ទ្រាំ​លែង​បាន​តទៅ​ទៀត ក៏​ចេញ​មុខ​និយាយ​ក្ដែ​ង​ៗ ដោយ​ប​ដិ​សេ​ដ​ទាំងស្រុង​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​លើកយក​មក​និយាយ​ជា​ប្រធានបទ​មិនល្អ​នៅ​លើ​បណ្ដាញ​សង្គម​រវាង​ស្នេហា​ជាមួយ​ហា​យ​សូរ Pok ដែល​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​អតីត​មិត្ត​ប្រុស​របស់​តារា​សម្ដែង​ស្រី Aum patchrapa ។

Matt peeranee ក៏​បាន​និយាយ​ថា «​ខ្ញុំ​និង​គាត់ ពួក​យើង​ទាំង​ពីរ​មិន​ដូច​អ្វី​ដែល​គ្រប់​គ្នា​បាន​គិត​នោះ​ឡើយ ដូច្នេះ​ហើយ​សូម​មើល​មក​ខ្ញុំ​ក្នុង​ផ្លូវ​ល្អ​ខ្លះ​ផង តើ​បាន​ទេ? ។ ខ្ញុំ​ហត់​និង​ពាក្យ​ទាំងអស់​នឹង​ណាស់ បើ​ឈប់​បាន​ក៏​ឈប់​ទៅ​ខ្ញុំ​សុំ​អង្វរ​»​។

ហើយ​អ្វី​ដែល​រឹតតែ​ធ្វើ​អោយ​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​នោះ ក្រោយ​ពេល​និយាយ​បញ្ជាក់​អំពី​ទំនាក់ទំនង​ខ្លួន​ជាមួយ Hi So Pok រួច​ហើយ តារា​ស្រី​រូប​នេះ នាង​ក៏​បាន​ផ្ញើ​ពាក្យ​នៅ​ក្នុង​ចិត្ត​មួយ​ចំនួន​ទៅ​កាន់​មិត្ត​ប្រុស​របស់​នាង​ផង​ដែរ​។ ដោយ​តារា​ស្រី​មុខមាត់​គួរ​អោយ​ខ្នា​ញ់ Matt peeranee រូប​នេះ នាង​ថែម​ទាំង​ជូនពរ​អតីត​មិត្ត​ប្រុស​ឱ្យ​មាន​សុភមង្គល​ជាមួយនឹង​អ្នក​ថ្មី មើល​ថែ​គ្នា​អោយ​បាន​ល្អ នាង​មិន​ចង់បាន​អ្វី​ច្រើន​នោះ​ទេ គ្រាន់តែ​បានឃើញ​អតីត​មិត្ត​ប្រុស​របស់​ខ្លួន​មាន​មនុស្ស​ល្អ​ដែល​យល់ចិត្ត ប៉ុណ្ណឹង​នាង​សប្បាយចិត្ត​ណាស់​ទៅ​ហើយ​។

ជា​ពិសេស​ស្រី​ស្រស់​រូប​នេះ នាង​បាន​បន្ត​អោយ​ដឹង​ទៀត​ថា ខណៈ​នាង​ផ្ទាល់​ដែល​កំពុង​តែ​និយាយ​នៅ​ពេល​នេះ នាង​ថា ខ្លួន​នាង​នៅ​ពេល​នេះ កំពុង​តែ​ខ្លាចរអា​យ៉ាង​ខ្លាំង​នឹង​រឿង​ស្នេហា ហាក់​មាន​អារម្មណ៍​ថា​ហត់​ណាស់ ចង់​សម្រាក ចង់​នៅ​ម្នាក់ឯង​មួយ​រយៈ​។

យ៉ាងណាមិញ បើ​យើង​នាំ​គ្នា​ក្រឡេក​មក​ឃើញ​ថា ចំពោះ​រឿងរ៉ាវ​ស្នេហា​របស់​តារា​ស្រី Matt Peranee នៅ​តែ​មាន​មហាជន​ជា​ច្រើន​ចាប់អារម្មណ៍​មិន​លួស​មួយ​ថ្ងៃ​នោះ​ឡើយ​។ ជា​ពិសេស រួម​ទាំង​ជាមួយ​អតីត​មិត្ត​ប្រុស និង​ពាក្យ​ចចាមអារ៉ាម​ជាមួយ​សេដ្ឋី Pok ស្រប​ពេល​ដែល​សាមីខ្លួន​ខាង​ស្រី​ចេញ​មុខ​បញ្ជាក់​ច្បាស់​ថា រវាង​នាង និង Pok ត្រឹមតែ​រាប់អាន​គ្នា​ជា​បងប្អូន​តែ​ប៉ុណ្ណោះ​។

ហើយ​ចំពោះ​ទំនាក់ទំនង​ស្នេហា​រវាង​នាង និង​អតីត​មិត្ត​ប្រុស ដែល​ទើបតែ​បញ្ចប់​ថ្មី​ៗ​នេះ Matt ក៏​បាន​និយាយ​យ៉ាង​ចំហ​ថា មិនមែន​ដោយសារ​នាង​មាន​អ្នក​ទី​៣​នោះ​ទេ តែ​ដោយសារ​ពោះម៉ាយ Songkran មាន​អ្នក​ទី​៣ មុន​ធ្លាយ​ពាក្យ​ចចាមអារ៉ាម​រវាង​នាង និង Pok ទៅ​ទៀត​។ ហើយ​នាង​មិន​ស្តាយក្រោយ​នោះ​ទេ ចំពោះ​រយៈពេល​៥​ឆ្នាំ​ដែល​ទាក់ទង​គ្នា​ជាមួយ Songkran ព្រោះ នៅ​ជាមួយ​គាត់ នាង​ជួប​តែ​រឿង​ល្អ​ៗ ចំណែក​គ្រួសារ​របស់​គាត់​តែងតែ​ផ្តល់​របស់​ល្អ​ៗ​សម្រាប់​នាង​ជា​និច្ច​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ