អែន នីហ្សាំ វ័យ22ឆ្នាំកំពុងរះក្នុងពិភពសិល្បៈចំរៀង និងសម្តែង
រាជធានីភ្នំពេញ ៖ ក្នុងទឹកមុខញញឹមស្រស់សោភានេះគឺកញ្ញាអែន នីហ្សាំ ជាអ្នកចម្រៀង និងជាអ្នកសម្តែងថ្មីទើបរះឡើង។ សព្វថ្ងៃនាងកំពុងច្រៀងនៅក្នុងក្លឹបកំសាន្តថោនរាល់រាត្រី។ នាងបានបណ្តែតជីវិតចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងតាមរយៈបង ប្រុសរបស់នាង គឺលោកមង្គល ធីណា តាំងពីឆ្នាំ២០០៩មក។ ក្រៅពីច្រៀងជាប្រចាំក្នុងក្លឹបកំសាន្តនាងបានថតសម្លេងចូលស៊ីឌី និងសម្តែងកាយវិការខារ៉ាអូខេជាប្រចាំឱ្យផលិតកម្មថោន។ ម្តងម្កាលនាងតែងតែមានឱកាសឡើងច្រៀងជាកិត្តិយសនៅលើឆាកប្រគំ តន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍នានា ហើយមានយុវវ័យគាំទ្រយ៉ាងច្រើនកុះករ។
ចែករំលែកព័តមាននេះ