ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​​តេជោ ​ហ៊ុន ​សែន​ និង​​លោកបណ្ឌិត​ ហ៊ុន ​​ម៉ា​ណែត​​​​ ​​នឹង​​​​​​​​ទទួល​​​​​​​​គោរម​​​ងារ​​​​​​​កិត្តិ​យស​ ​ក្នុង​​​វិស័យ​​ពុទ្ធ​​សាសនា នៅថ្ងៃស្អែកនេះ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ នឹងមានរៀបចំពិធីប្រកាស និងប្រគល់​ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង…

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ នឹងមានរៀបចំពិធីប្រកាស និងប្រគល់​ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិត​កិត្តិយស ផ្នែកមនុស្សសាស្ត្រ» ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូន​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និងគោរមងារកិត្តិយស ទីប្រឹក្សាជាន់ខ្ពស់ របស់អង្គការ​ពុទ្ធសាសនិក​ពិភពលោក ជូនលោកនាយឧត្តមសេនីយ៍​បណ្ឌិត ហ៊ុន​ ម៉ាណែត អគ្គមេបញ្ជា​ការ​រងកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច​តេជោ(ធីតា)។

ពិធីនេះ នឹងធ្វើឡើង នៅរមណីយ​ដ្ឋាន​​វប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាក​លោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងកម្មវិធី​ខាង​លើ​នេះ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី តាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស ខាងលើនេះផងដែរ។

ក្នុងពិធីក្រុងពាលីនេះ បានធ្វើឡើង ដោយមានការចូលរួម​ពីអភិបាលរងរាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលរាជធានីនិងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីជាច្រើនរូបទៀត។

ពាក់ព័ន្ធនឹងកម្មវិធីស្អែក នាថ្ងៃទី០២ ឧសភានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន ជុំវិញ​ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ​វត្តភ្នំ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ​ផងដែរ។ ពោលគឺ​មិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ ចាប់ពីវេលាម៉ោង ០៥:០០នាទី​តទៅ រហូតដល់កម្មវិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការ​ពុទ្ធសាសនិក​​ពិភព​លោក ជូន ឯកឧត្តមនាយ​ឧត្តម​សេនីយ៍​បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ និង​​ជា​ប្រធា​ន​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ (ធីតា) ​​ត្រូវ​​បាន​បញ្ចប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ