ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​ប្រ​ពន្ធ​​១គូ​បន្សល់ទុក​បណ្តាំ១ឃ្លា​ ​ក្រោយ​ធ្វើរឿង​​​ដ៏រន្ធ.ត់​ ដើម្បី​បូជាយញ្ញ

1 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ពិតជា​រឿង​នឹក​ស្មាន​មិន​ដល់ ដោយ​មនុស្ស​២​នាក់​ប្ដី​ប្រពន្ធ​បាន​រៀប​ចំការ​សម្លា.ប់​

ប្រទេស​ឥណ្ឌា ៖ ពិតជា​រឿង​នឹក​ស្មាន​មិន​ដល់ ដោយ​មនុស្ស​២​នាក់​ប្ដី​ប្រពន្ធ​បាន​រៀប​ចំការ​សម្លា.ប់​ខ្លួន​ទាំង​២​នាក់​ដោយ​កា.ត់​ក្បា.ល​ដំណាលគ្នា​នៅ​ក្នុងផ្ទះ​ពួក​គេ​តែ​ម្ដង​។

ប្ដី​ប្រពន្ធ​ទាំង​២​នាក់​នោះ​រស់នៅ​ក្នុង​រដ្ឋ​ហ្គូ​ហ្សា​រ៉ាត​នា​ពេល​ថ្មី​ៗ​នេះ បាន​បង្កើត​នូវ​ការ​ភ្ញាក់ផ្អើល ដោយ​ស្រុះស្រួល​គ្នា​សម្លា.ប់​ខ្លួន​បូជាយញ្ញ​បែប​សាសនា​ទាំង​២​នាក់ នៅ​ក្នុងផ្ទះ​ពួក​គេ​។ ដូច​សេចក្ដីរាយការណ៍​របស់​កាសែត​DAILY MAIL ផ្អែក​លើ​របាយការណ៍​របស់​ប៉ូលិស​ថា សោកនាដកម្ម​នោះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២១​មក​២២​មេ​សា ក្នុង​ឃុំ​VINCHHIYA​។ មុន​ពេល​កា.ត់​ក្បា.ល​ខ្លួនឯង​ប្ដី​ប្រពន្ធ​ទាំង​២ ប្រពន្ធ​អាយុ​៣៥​ឆ្នាំ​ ប្ដី​អាយុ​៣៨​ឆ្នាំ ​បាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ទុក​ឲ្យ​សាច់​ញាតិ​ ដោយ​ពន្យល់​ពី​ការ​ធ្វើ​អត្តឃា.ត​របស់​ពួក​គេ​។ បន្ទាប់​មក​អ្នក​ទាំង​២​បាន​ធ្វើ​ពិធី​បែប​បូជាយញ្ញ​មួយ​។

តាម​សារព័ត៌មាន​អង់គ្លេស​នោះ​ថា អ្នក​ទាំង​២​បាន​បង្កើត​កាំបិ.ត​ពិឃា.ត​២​ទុក​រួច​ហើយ​ស្រេច ហើយ​រៀបចំ​បែបផែន​ដែល​ពេល​ក្បាល​ពួក​គេ​ដាច់​ពី​ខ្លួន​រមៀល​ទៅ​ដល់​កន្លែង​បូជា​នៅ​ក្នុង​បន្ទប់​ពិសេស​មួយ​នៃ​ផ្ទះ​ពួក​គេ​។ តាម​កំណត់ហេតុ​ដំបូង​ៗ​របស់​ប៉ូលិស​ថា ប្ដី​ប្រពន្ធ​ទាំង​២​បាន​ដុត​ទៀន​ធូប​បន្ទាប់​មក​បាន​យ​ក ក​ដាក់​ក្រោម​កាំបិ.ត​កា.ត់​ក្បា.ល​ម្នាក់​មួយ ហើយ​ទាញ​កាំបិ.ត​កា.ត់​ក្បា.ល​ដំណាលគ្នា​ឬ​ស្ទើរ​ដំណាលគ្នា​។ បាន​ន័យ​ថា​ពួក​គេ​ទាញ​កាំបិ.ត​កា.ត់​ក្បា.ល​ខ្លួនឯង​។

ការ​ធ្វើ​កោសល្យ​វិ​ច្ឆ៍​យ​សាកស.ព​ប្ដី​ប្រ​ពន្ទ​ទាំង​២​នាក់ ប៉ូលិស​ស៊ើប​អង្កេត រក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្លា.ប់​របស់​ពួក​គេ​។ ពា​ក្ស​ពេចន៍​ដែល​ពួក​គេ​សរសេរ​ទុក​ឲ្យ​សាច់ញាតិ ចារ​ថា ពួក​គេ​បាន​បូជា​ខ្លួន​ដល់​សាសនា​និង​ស្នើ​ដល់​សាច់ញាតិ​ជួយ​មើលថែ​កូន​ៗ​ពួក​គេ​ផង​ក្រោយ​ពួក​គេ​ស្លា.ប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ