ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៥០ម៉ឺននាក់

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កំពង់ស្ពឺ​សង្ក្រាន្ត​ឆ្នាំ​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង​៥០​ម៉ឺន​នាក់ ។ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រយ​:​ពេល​៣​ថ្ងៃ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ជា​ពិសេស​កំពង់ស្ពឺ​សង្ក្រាន្ត​ថ្ងៃ​ទី​១៤-១៥-១៦…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កំពង់ស្ពឺ​សង្ក្រាន្ត​ឆ្នាំ​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង​៥០​ម៉ឺន​នាក់ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រយ​:​ពេល​៣​ថ្ងៃ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ជា​ពិសេស​កំពង់ស្ពឺ​សង្ក្រាន្ត​ថ្ងៃ​ទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២៣ រួម​មាន ៖១.​ថ្ងៃ​ទី​១ ត្រូវ​នឹង​ថ្ងៃ​១៤ ខែមេសា ឆ្នាំ​២០២៣ ភ្ញៀវ​មក​លេង​កម្សាន្ត​កំពង់ស្ពឺ​សង្ក្រាន្ត​៥៧.៤៦២​នាក់ ។

ភ្ញៀវ​ទេសចរណ៍​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន និង​ស្នាក់​នៅ​ចំនួន ៧.១៥៨ នាក់ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផ្ទៃក្នុង​ចំនួន​២.១០៥ នាក់​។ ២.​ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃ​១៥ ខែមេសា ឆ្នាំ​២០២៣ ភ្ញៀវ​ទេសចរណ៍ ភ្ញៀវ​មក​លេង​កម្សាន្ត​កំពង់ស្ពឺ​សង្ក្រាន្ត​១៨៧.១០២ នាក់​។

ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន និង​ស្នាក់​នៅ​ចំនួន ១៤.៣៩០​នាក់ ។ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផ្ទៃក្នុង​ចំនួន​៦៧០​នាក់ ។ និង ៣.​ថ្ងៃ​ទី​៣ ត្រូវ​នឹង​ថ្ងៃ​១៦ ខែមេសា ឆ្នាំ​២០២៣ ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​កំពង់ស្ពឺ​សង្ក្រាន្ត​២៣៥.៧៤១​នាក់ ។ ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន និង​ស្នាក់​នៅ​ចំនួន​៧.២៤៥ នាក់​។

ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផ្ទៃក្នុង​ចំនួន ១.០២៥ នាក់ ។ របាយការណ៍​បាន​គូសបញ្ជាក់​ថា សរុប​ចំនួន​ភ្ញៀវ​ទេសចរ​រយ​:​ពេល​៣​ថ្ងៃ​មាន ៥០៩.០៩៨​នាក់ ក្នុង​នោះ ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ព្រឹត្តិការណ៍​កំពង់ស្ពឺ​សង្ក្រាន្ត​ចំនួន​៤៨០.៣០៥ នាក់ ។ ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន និង​ស្នាក់​នៅ​ចំនួន ២៨.៧៩៣ នាក់ ។​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផ្ទៃក្នុង​ចំនួន ៣.៨០០ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ