ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​បវរកញ្ញា​កែ​ភេ.ទ​វៀតណាម​ត្រូវ​ស៊ើបអង្កេត ក្រោយ​រៀបចំ​ដោយ​គ្មាន​អាជ្ញា​ប័ណ្ណ

1 ឆ្នាំ មុន

វៀតណាម ៖ នាយកដ្ឋាន​វប្បធម៌ និង​កីឡា​នៃ​ទីក្រុង​ហូ​ជី​មិ​ញ នឹង​ស៊ើបអង្កេត​ពី​របៀប​ដែល​ការ​

វៀតណាម ៖ នាយកដ្ឋាន​វប្បធម៌ និង​កីឡា​នៃ​ទីក្រុង​ហូ​ជី​មិ​ញ នឹង​ស៊ើបអង្កេត​ពី​របៀប​ដែល​ការ​ប្រឡង​បវរកញ្ញា​កែ​ភេ.ទ​វៀតណាម​លំដាប់​អន្តរជាតិ Miss International Queen Vietnam ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​។

ការ​ប្រកួត​បាន​បញ្ចប់​កាលពី​យប់​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៣ នៅ​ស្ទូ​ឌី​យ៉ូ​ភាពយន្ត​មួយ​ក្នុង​សង្កាត់​លេខ​១២ ហើយ​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ទៀត​ផង​។ យ៉ាងណាមិញ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមេសា មន្ត្រី​នាយកដ្ឋាន​មួយ​រូប​បាន​អះអាង​ថា ការ​ប្រកួត​នេះ​គ្មាន​អាជ្ញា​បណ្ណ​ពី​អាជ្ញាធរ​នោះ​ទេ ហើយ​នាយកដ្ឋាន​នឹង​សម្របសម្រួល​ជាមួយ​ភ្នាក់ងារ​ផ្សេង​ទៀត ដើម្បី​ស៊ើបអង្កេត និង​ដោះស្រាយ​តាម​ផ្លូវច្បាប់​។

អ្នក​រៀបចំ​កម្មវិធី ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​បវរកញ្ញា​កែ​ភេ.ទ Nguyen Huong Giang ដែល​បាន​ឈ្នះ​ពានរង្វាន់ Miss International Queen កាលពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​ថៃ បាន​និយាយ​ថា ខ្លួន​នឹង​ធ្វើការ​ជាមួយ​អាជ្ញាធរ​។

ការ​ប្រកួត​សម្រស់​សម្រាប់​អ្នក​កែ​ភេ.ទ​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ក្រុមហ៊ុន​នៅ​ដើមឆ្នាំ​នេះ ដោយ​មាន​៧​វគ្គ​ក្នុង​ទម្រង់​ជា​កម្មវិធី​ទូរទស្សន៍​ពិត​ៗ​តែ​ម្តង ហើយ​និង​បាន​ចាក់​ផ្សាយ​តាម​បណ្តាញ​យូ​ធូប (YouTube) ផង​ដែរ​។

យោង​តាម​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​នៃ​ទីក្រុង​ហូ​ជី​មិ​ញ​បានឱ្យ​ដឹង​ថា អ្នក​រៀបចំ​កម្មវិធី​បាន​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ដើម្បី​រៀបចំ​ការ​ប្រកួត​នេះ ប៉ុន្តែ​នាយកដ្ឋាន​បាន​រក​ឃើញ​ថា ពួក​គេ​មិន​បាន​ដាក់​ឯកសារ​គ្រប់គ្រាន់​តាម​នីតិវិធី ដូច្នេះ​ការ​ប្រកួត​នេះ ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​បញ្ឈប់​។

សូម​ជម្រាប​ថា​នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​ការ​ប្រកួត​កម្មវិធី​បវរកញ្ញា​កែ​ភេទ​របស់​វៀតណាម Miss International Queen Vietnam ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ដោយ​បវរកញ្ញា​កែ​ភេទ Nguyen Huong Giang កាលពី​ឆ្នាំ​២០១៨ ខណៈ​ដែល​ម្ចាស់​ជ័យ​លា​ភី​នៅ​ក្នុងឆ្នាំនេះ បាន​ទៅ​លើ​បវរកញ្ញា​កែ​ភេទ Nguyen Ha Diu Thao អាយុ​២៣​ឆ្នាំ ដែល​រូបគេ​នឹង​ត្រូវ​តំណាង​វៀតណាម​ទៅ​ចូលរួម​ប្រកួត​កម្មវិធី Miss International Queen ដែល​ធ្វើ​ឡើង​នៅ​ថៃ នា​ខែមិថុនា​ខាង​មុខ​នេះ​៕ (​ដកស្រង់​ចេញពី VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ