ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៀក​ចូល​ឆ្នាំ​ខ្មែរ​! កន្លែង​ស្នាក់​នៅ តាមរ​ម្មណី​យ​ដ្ឋា​ន​មួយ​ចំនួន ត្រូវ​កក់​អស់​គ្មាន​សល់

1 ឆ្នាំ មុន
  • សៀមរាប

ជា​ទូទៅ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ជួបជុំ​ក្រុម​គ្រួសារ ឬ​ក៏​ធ្វើ​ដំណើរ​កម្សាន្ត​តាម​បណ្ដា​ខេត្ត​នានា ដើម្បី​សម្រាកលំហែ​ខួរក្បាល បន្ទាប់​ពី​សម្រាក​ពី​ការងារ​។ ប៉ុន្តែ​យើង​តែងតែ​

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ជួបជុំ​ក្រុម​គ្រួសារ ឬ​ក៏​ធ្វើ​ដំណើរ​កម្សាន្ត​តាម​បណ្ដា​ខេត្ត​នានា ដើម្បី​សម្រាក​លំហែ​ខួរក្បាល បន្ទាប់​ពី​សម្រាក​ពី​ការងារ​។ ប៉ុន្តែ​យើង​តែងតែ​សង្កេត​ឃើញ​ថា អោយ​តែ​ជិត​ដល់​​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ រាល់​សណ្ឋាគារ ផ្ទះសំណាក់ និង​កន្លែង​ស្នាក់​នៅ​ផ្សេង​ៗ​ទៀត ទទួល​ការ​កក់​ស្ទើរតែ​ទាំងអស់ ដោយ​ការ​កក់​ទាំងនេះ គឺ​តាំង​តែ​ពី​មួយ​ខែ​មុន​ឯណោះ​។

ម្ល៉ោះហើយ សម្រាប់​បងប្អូន​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​ឥត​ព្រាង​ទុក អាច​នឹង​ពិបាក​រក​កន្លែង​គេង ហើយ​សូ​ម្បី​តែ​ហាង​លក់​ម្ហូបអាហារ ឬ​ក៏​រ​ម្មណី​យ​ដ្ឋា​ន​មួយ​ចំនួន ដែល​មាន​ខ្យូ​ស​សម្រាប់​អង្គុយ​លេង ក៏​មាន​គេ​កក់​ទុក​ផង​ដែរ​។ ក្នុង​នោះ​ផង​ដែរ ខេត្ត​ដែល​មាន​អ្នក​ទៅ​កម្សាន្ត​ច្រើន​ជាងគេ នោះ​គឺ​ខេត្តសៀមរាប​តែ​ម្តង​។

តាម​សម្តី​របស់​បងស្រី វ​ល័​ក្ខ ជា​អ្នក​រស់នៅ​ភ្នំពេញ បានអោយ​ដឹង​ថា គាត់​មិន​មាន​គម្រោង​ដើរ​លេង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នោះ​ទេ តែ​ដោយសារ​កូន​ៗ​ទាមទារ​ពេក ទើប​គាត់​ស្វែងរក​កក់​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​សៀម ប៉ុន្តែ​នៅ​ពេល​ដែល​គាត់ call ទៅ​សួរនាំ​គេ​ជា​ច្រើន​កន្លែង​មក គឺ​សុទ្ធតែ​ពេញ​ទាំងអស់ ដូច្នេះ​គាត់​ប្រហែលជា​មិន​បាន​នាំ​ក្រុម​គ្រួសារ​ទៅ​លេង​ខេត្តសៀមរាប​នោះ​ទេ មាន​តែ​នៅផ្ទះ​ជួបជុំ​គ្នា​ធម្មតា​តែ​ប៉ុណ្ណោះ​។

ចំណែក​កញ្ញា មិ​នា ដែល​ជា​និ​សិ​ត្ស​មួយ​រូប នៅ​សកល​វិទ្យាល័យ​កម្ពុជា ក៏​បានអោយ​ដឹង​ដែរ​ថា កញ្ញា​បាន​រៀប​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ខេត្តសៀមរាប​តាំងពី​ដើមឆ្នាំ​មក​ម្ល៉េះ ដូច្នេះ​កញ្ញា​បាន​កក់​សណ្ឋាគារ​មួយ​កន្លែង​នៅ​ជិត Pupstreet តាំង​តែ​ពី​ចុងខែ​កុម្ភៈ​មក​ម្ល៉េះ ព្រោះ​កញ្ញា​ដឹង​ច្បាស់​ថា បើ​មិន​កក់​មុន​ទេ ច្បាស់​ណាស់​គឺ​ពុំ​មាន​កន្លែង​គេង​ទេ​។ ហើយ​បើ​និយាយ​អំពី​តម្លៃ​វិញ គឺ​នៅ​ដដែល តែបើ​កន្លែង​ផ្សេង កញ្ញា​បន្ត​ថា មិនដឹង​ថា​តើ​ទ្បើ​ង​ថ្លៃ​អត់​ទេ? ព្រោះ​សណ្ឋាគារ​ដែល​កញ្ញា​កក់ គឺ​ដោយសា​តែ​កញ្ញា​ធ្លាប់​មក​សា្ន​ក់​នៅ​ម្តង​រួច​មក​ហើយ ឃើញ​ថា​សេវាកម្ម​ល្អ ទើប​សម្រេច​ជ្រើសរើស​សណ្ឋាគារ​នោះ​ម្តងទៀត​។

ចំណែក​លោក សុខ បញ្ហា ជា​បុគ្គលិក​ធនាគារឯកជន​មួយ បានអោយ​ដឹង​ថា លោក​មាន​គម្រោង​ទៅ​លេង​ខេត្តសៀមរាប​ដែរ ប៉ុន្តែ​ដោយសារ​លោក​ដឹង​ថា មាន​មនុស្ស​បុក​ទៅ​ច្រើន​ពេក ខ្លាច​មិន​សប្បាយ​​ដូច​ការ​គិត ទើប​លោក​សម្រេច​ទៅ​លេង​ខេត្ត​ព្រះ​សីហ​នុ​វិញ​។ ដោយ​លោក​គិត​ថា តាំងពី​មាន​ផ្លូវ​ល្បឿន​លឿន​មក គឺ​លោក​ងាយស្រួល​ធ្វើ​ដំណើរ ចង់ទៅ​វិល​ល្ងាច​ក៏​បាន ណាមួយ​ជិះ​តែ​មួយ​ភ្លែត​ដល់ មិនយូរ​ដូច​ទៅ​សៀម​រាម តែ​លោក​មិន​ច្បាស់​ថា ដល់​ថ្ងៃ​នោះ អាច​នឹង​ជួប​បញ្ហា​ស្ទះផ្លូវ ឬ​ក៏​ទំនិញ​ទ្បើ​ង​ថ្លៃ​ដែរ​ឬ​អត់​ទេ? ព្រោះ​កន្លង​មក មិន​ចំ​ថ្ងៃ​បុណ្យ​ទាន​ផង ក៏​មាន​របស់​ខ្លះ​នៅ​តែ​ថ្លៃ ចុះ​ទម្រាំ​ដល់​​ថ្ងៃ​បុណ្យ​ទាន​មិនដឹង​ថា តើ​យ៉ាងណា​នោះ​ទេ? តែបើ​អាច យើង​ដាក់​ម្ហូបអាហារ​ទៅ​តាម​ខ្លះ ដើម្បី​កាត់​បន្ថយ​ចំណាយ​បាន​ខ្លះ​។

ងាក​ទៅ​កាន់​កញ្ញា យ៉ង់ កញ្ញា ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន​មួយ ក៏​បាន​រៀបរាប់​ទាំង​ទឹកមុខ​អស់សំណើច​ថា កញ្ញា​ជា​អ្នក​សៀមរាប​តែ​ម្តង រាល់ដង​កញ្ញា​ទៅ​ស្រុក គឺ​តែងតែ​ជិះ​រថយន្ត​ជាមួយ​ប្អូនស្រី ប្រភេទ​ទ្បាន VIP ឬ​ក៏​ទ្បាន​យប់ ហើយ​កក់​មុន​តែ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ទេ​។ តែ​លើក​នេះ ទ្បាន​ដែល​ចេញ​ទៅ​សៀមរាប​ទាំងអស់ គឺ​សុទ្ធតែ​ពេញ​ណែន ចឹ​ង​ហើយ​មាន​តែ​សុខចិត្ត​នៅ​ធ្វើការ​បន្ថែម​ម៉ោង ព្រោះ​មិន​បាន​ទៅ​ស្រុក​ដដែល​។ ហើយ​ណាមួយ​ទៀត កញ្ញា​គឺ​តែងតែ​ទៅ​ជា​រៀង​រាល់​ឆ្នាំទៅ​ហើយ ទើប​សម្រេច​ថា ឆ្នាំ​នេះ​ធ្វើ​ជា​អ្នក​ភ្នំពេញ​ម្តង​ទៅ​ចុះ ណាមួយ​ក៏​ព្រួយបារម្ភ​រឿង​ផ្ទះសម្បែង ព្រោះ​អ្នក​ជិតខាង​ទៅ​ដើរ​លេង​អស់ ខ្លាច​ជន​ឆ្លៀតឱកាស​ចូល​គាស់​ផ្ទះ​លួច​របស់របរ និង​សម្ភារៈ​ផ្សេង​ៗ​ដែល​មាន​តម្លៃ ព្រោះ​នៅ​ភ្នំពេញ អោយ​តែ​រដូវ​កាល​បុណ្យ​ទាន គឺ​មាន​សភាព​ស្ងប់ស្ងាត់​ខ្លាំង​។

ដូច្នេះ​ហើយ យើង​អាច​មើលឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ សុទ្ធសឹងតែ​មានដំណើរ​កម្សាន្ត​ទេសចរណ៍​ទៅ​គ្រប់​ខេត្ត​-​ក្រុង ព្រោះ​រដូវ​កាល​នេះ ជា​រដូវ​កាល​សង្ក្រាន្ត ហើយ​សង្ក្រាន្ត​ក៏​មិន​មែន​មាន​តែ​ខេត្តសៀមរាប​នោះ​ទ្បើ​យ គឺ​មាននៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ផ្សេង​ទៀត ពិសេស​នោះ សម្រាប់​អ្នក​ភ្នំពេញ​ក៏​មិន​ចាំបាច់​ទៅ​ណា​ឆ្ងាយ ព្រោះ​សាលារៀន​ផ្សេង​ៗ​ទៀត​ក៏​បាន​រៀបចំ​នូវ​កម្មវិធី​សង្ក្រាន្ត​នេះ​ផង​ដែរ​។

តែ​អ្វី​ដែល​បងប្អូន​មហាជន​ភាគច្រើន​តែងតែ​មានការ​បារម្ភ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នោះ គឺ​ទាក់ទង​នឹង​តម្លៃ​ម្ហូបអាហារ ការ​ស្នាក់​នៅ ការ​ធ្វើ​ដំណើរ បញ្ហា​ចរាចរណ៍ និង​សុ​វត្ថ​ភាព​ពេល​មិន​នៅផ្ទះ ដូច្នេះ​មាន​តែ​សំណូមពរ​ទៅ​ដល់​អាជ្ញាធរ ក្រសួង​ដែល​ពាក់ព័ន្ធ សូម​មេត្តា​កុំ​តម្លើង​ថ្លៃ ម្ហូបអាហារ ជា​ពិសេស​​ចង់អោយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ភ្លក់​នូវ​មុខម្ហូប​ស្នាដៃ​កូន​ខ្មែរ​អោយ​បាន​គ្រប់​ៗ​គ្នា នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ និង​សុំ​អោយ​មាន​សុវត្ថិភាព​គ្រប់​ទីកន្លែង​ក្នុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត មិន​មានការ​គប់​ទឹក​ផ្តេសផ្តាស់​ក្នុង​ពេល​ធ្វើ​ដំណើរ ព្រោះ​វា​អាច​ប៉ះពាល់​ទៅ​ដល់​សម្លៀក​បំពាក់ សម្ភារៈ និង​បញ្ហា​ចរាចរណ៍​របស់​អ្នកដំណើរ​នៅ​តាម​ដងផ្លូវ​។ ដោយ ៖ សុជាតា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ