ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសឯក ធុ​ល មក​រា សន្យា​ថា​នឹង​ធ្វើ​រឿង​មួយ​ល្អ​ដើម្បី​កម្ពុជា ក្រោយ​ឈ្នះ​ជ័យ​លា​ភី​លំដាប់​រង​ទី​១

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ពេល​និយាយ​ដល់​រឿង​បុរសឯក​កម្ពុជា ប្រាកដជា​បងប្អូន​ប្រិ​យ​មិត្ត​ជ្រាប​ហើយ​ថា បុរស​ឯករូប​នេះ​ពិតជា​ស្រស់​សង្ហា ហើយ​អ្នកគាំទ្រ​ពោល​សរសើរ​រូប​លោក​មិន​ដាច់​ពី​មាត់​ឡើយ​។ ក្រោយ​ការ​ប្រកួត​ត្រូវ​បិទ​បញ្ចប់​ភ្លាម​ៗ

រាជធានី​ភ្នំពេញ​៖ នៅ​ពេល​និយាយ​ដល់​រឿង​បុរសឯក​កម្ពុជា ប្រាកដជា​បងប្អូន​ប្រិ​យ​មិត្ត​ជ្រាប​ហើយ​ថា បុរស​ឯករូប​នេះ​ពិតជា​ស្រស់​សង្ហា ហើយ​អ្នកគាំទ្រ​ពោល​សរសើរ​រូប​លោក​មិន​ដាច់​ពី​មាត់​ឡើយ​។ ក្រោយ​ការ​ប្រកួត​ត្រូវ​បិទ​បញ្ចប់​ភ្លាម​ៗ លោក ធុ​ល មក​រា ជា​ម្ចាស់​ជ័យ​លា​ភី​លំដាប់​រង​ទី​១ នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​មុខ​មួយ​ជំហាន​ទៀត នោះ​គឺ​លោក​ត្រូវ​ទៅ​ប្រកួត​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ក្នុង​កម្មវិធី Mister Grand International 2023 ។

ប្រាកដ​ណាស់ មហាជន​ជា​ច្រើន​នាំ​គ្នា​កោតសរសើរ​ពីរ​បុរស​ឯង​រូប​នេះ ដោយ​គ្រប់​គ្នា​រំពឹង​ថា បុរស​ឯករូប​នេះ នឹង​ធ្វើ​បាន​ល្អ បូក​រួម​ជាមួយ​ទេព​កោសល្យ និង​សមត្ថភាព​របស់​លោក ព្រោះ​កាលពី​អំឡុង​ពេល​ប្រឡង បុរសឯក​លំដាប់​រង​ទី​១ លោក ធុ​ល មក​រា អាច​ធ្វើ​បាន​គ្រប់​វិញ្ញាសា​ទាំងអស់ ដោយ​មិន​ធ្វើ​អោយ​អ្នកគាំទ្រ​ខកបំណង​នោះ​ឡើយ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ​លោក ធុ​ល មក​រា ដែល​ជា​បុរសឯក​កម្ពុជា បាន​ជម្រាប​ជូន​ថា លោក​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់ ក្រោយ​ពេល​ដែល​លោក​ជាប់​ជា​ម្ចាស់​ជ័យ​លា​ភី​លំដាប់​រង​ទី​១ ដោយ​លោក​នឹង​ត្រៀម​ទៅ​ប្រកួត​នៅ​ទីក្រុង ហាណូយ នៃ​ប្រទេស​វៀ​ម​ណា​ម​ឆាប់​ៗ​ខាង​មុខ​នេះ នៅ​ក្នុង​កម្មវិធី Mister Grand International 2023 ។

បុរសឯក​ស្រស់​សង្ហា​រូប​នេះ បន្ត​ថា នា​ពេល​ពេល​ឆាប់​ៗ​ខាង​មុខ ក្នុង​ខែតុលា លោក​នឹង​ចេញ​ទៅ​ប្រកួត​នៅ​ហាណូយ ដោយ​លោក​សន្យា​ថា នឹង​ធ្វើ​អោយ​បាន​ល្អជា​ទីបំផុត ដោយ​មិន​អោយ​ពុក​ម៉ែ​បងប្អូន​ខកបំណង​នោះ​ឡើយ​។

នា​ពេល​បច្ចុប្បន្ន​នេះ លោក​បន្ត​ថា លោក​ខិតខំ​ព​ង្រឹ​ក​សមត្ថភាព​ខ្លួន​ឱ្យ​បាន​ច្រើន ដូច​ជា​បង្វឹក​ភាសាបរទេស​អោយ​ខ្លាំង​ក្នុង​ការ​សន្ទនា ព្យាយាម​ហាត់ប្រាណ​បន្ថែម ដោយ​ត្រូវធ្វើ​យ៉ាងណា អោយ​មាន​រូបសម្បត្តិ​ល្អ មាន​ភាព​វៃឆ្លាត ក្លាហាន ជា​ពិសេស​គឺ​ការ​រួសរាយ​រាក់​ទាញ ព្រោះ​នេះ​អត្តសញ្ញាណ​របស់​ខ្មែរ​។

បន្ថែម​ពី​នេះ លោក​បន្ត​ថា លោក​មានរឿង​ជា​ច្រើន​ដែល​ចង់​បង្ហាញ​ដល់​ពិភពលោក ដូច​ជា​ការ​រំលេច​នូវ​វប្បធម៌ អ​រី​យ​ធម៌​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​អោយ​បរទេស​បានឃើញ ជា​ពិសេស​គឺ​លោក​នឹង​យក​ភាព​អង់អាច​ក្លាយ​ហាន​របស់​លោក ក៏​ដូច​ជា​ទេព​កោសល្យ និង​សមត្ថភាព​ដែល​លោក​មាន បញ្ចេញ​នៅ​លើ​ឆាក​អន្តរជាតិ​ដ៏​អស្ចារ្យ​មួយ​នេះ​។

បើ​ទាក់ទង​នឹង​ការ​ប្រកួត​កាលពី​កន្លង​ទៅ​វិញ លោក​ក៏​បាន​ទម្លាយ​តិច​ទិច​ថា នៅ​ពេល​ឡើង​ឆាក​ប្រកួត ដាច់ខាត​ត្រូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង ព្រោះ​ភាព​ជឿជាក់​អាច​ជា​កម្លាំងចិត្ត អាច​នាំ​យើង​ទទួល​បាន​ភាព​ជោគជ័យ​។

គួរ​រ​ម្លឹ​ង​ដែរ​ថា ការ​ប្រកួត​កាលពី​កន្លង​ទៅ លោក​និយាយ​អះអាង​ថា ពិតជា​មាន​ភាព​សុ​ក្រឹត្យ​ចំពោះ​បេក្ខភាព ដោយ​ឆ្លងកាត់​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ ពិតជា​ល្អិតល្អន់ និង​ចម្រាញ់​យក​បុរសឯក​ដែល​ល្អ​។ បន្ថែម​ពី​នេះ បុរសឯក​ដែល​ជា​លំដាប់​រង​ទី​១ លោក​សង្ឃឹមថា នឹង​អាច​ឈាន​ជើង​ចូល​ក្នុង Top ណាមួយ ដោយ​មិន​អោយ​ពុក​ម៉ែ​បងប្អូន​អ្នកគាំទ្រ​អស់សង្ឃឹម​នោះ​ឡើយ​។

ជា​ចុង​ក្រោយ លោក ធុ​ល មក​រា ដែល​ជា​លំដាប់​រង​ទី​១ ពិតជា​អគុណ​ខ្លាំង​ចំពោះ​ការ​គាំទ្រ​នា​ពេល​កន្លង​មក ជា​ពិសេស​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខាង​មុន សូម​បងប្អូន​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​អោយ​ជួប​តែ​សុខ​សុវត្ថិភាព​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ