ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​នី​ហ្សេ​រី​យ៉ា​២​នាក់​ខ្មែរ​ម្នាក់ ដាក់​ពន្ធនាគារ​រឿង​ជួញ​គ្រឿងញៀ.ន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ឹម វណ្ណៈ ប្រធាន​ក្រុម​ជំនុំជម្រះ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ឹម វណ្ណៈ ប្រធាន​ក្រុម​ជំនុំជម្រះ នៅ​ព្រឹក​ថ្ងៃ​ទី​១០ តុលា ២០១៧ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​បុរស​នី​ហ្សេ​រី​យ៉ា​២​នាក់ និង​ខ្មែរ​ម្នាក់ ដាក់​ពន្ធនាគារ​ពី​៤​ឆ្នាំ​ដល់​៨​ឆ្នាំ ពី​បទ​ជន​ដូរ​គ្រឿងញៀន និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ម្នាក់​១២​លាន​រៀល​។ ជនជាប់ចោទ ១.​ឈ្មោះ Onwoka chibosor អាយុ​៣៣​ឆ្នាំ ២.​ឈ្មោះ Samsun Friday អាយុ​២៩​ឆ្នាំ និង ៣.​ឈ្មោះ Onwoka chibosor អាយុ​៣៣​ឆ្នាំ​។ បុរស​ស្បែក​ខ្មៅ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ និង​ខ្មែរ​ម្នាក់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា​២០១៧​។

ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៤ មេ​សា ២០១៧ នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ដោយ​រឹបអូស​គ្រឿងញៀន​បាន​ចំនួន​ពីរ​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​១០.៤១​ក្រាម ម៉ា​ទឹកកក​ទម្ងន់​២៨.៥០​ក្រាម​។ នៅ​ពេល​សវនាការ​ថ្ងៃ​ទី​២៧ កញ្ញា ឈ្មោះ ប៊ុត សុបិន បាន​សារភាព​ថា ខ្លួន​គេ​បាន​សម្រេចចិត្ត​រកស៊ី​លក់​គ្រឿងញៀន​បាន​ចំនួន​៣​ដង​មក​ហើយ ដោយ​ទិញ​ពី​ស្ត្រី​ម្នាក់​យក​ទៅ​លក់​ឲ្យ​ម៉ូយ​ដោយ​ក្នុង​ម្ដង​ៗ​ចំណេញ​បាន​ប្រាក់​១០០​ដុល្លារ​។

ចំណែក​ឈ្មោះ Friday ជនជាតិ​នី​ហ្សេ​រី​យ៉ា បាន​សារភាព​ថា ខ្លួន​គេ​ជា​អ្នកស៊ីឈ្នួល​យក​គ្រឿងញៀន​ឲ្យ​ឈ្មោះ ប៊ុត សុបិន ដោយ​ក្នុង​ម្ដង​ៗ​បាន​ប្រាក់​កម្រៃ​ចំនួន​២០​ដុល្លារ​។ រីឯ​ឈ្មោះ Onwoka chibosor បាន​សារភាព​ថា ខ្លួន​គេ​ជា​អ្នក​រកស៊ី​វេ​លុយ មិនដឹង​ថា​មិត្តភក្តិ​យក​គ្រឿងញៀន​ឲ្យ​គេ​ទេ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ខ្លួន​គេ​ជិះ​ម៉ូក​ង់​បី​តាម​ផ្លូវ​ពី​ស្ទឹង​មាន​ជ័យ​ទៅ​ចោម​ចៅ ឃើញ​មិត្តភក្តិ​ស្បែក​ខ្មៅ​ដូច​គ្នា​ក៏​ហៅ​ឲ្យ​ជិះ​ជាមួយ​ក៏​ត្រូវ​ប៉ូ​លី​ស​ចាប់ខ្លួន​តែ​ម្ដង​៕